ការដាក់លក់សណ្ឋាគារនៅវៀតណាម

សណ្ឋាគារនៅវៀតណាមដាក់លក់កាន់តែច្រើន នៅអំឡុងពេលកូវីដ-១៩រាតត្បាត


ការដាក់លក់សណ្ឋាគារកំពុងត្រូវបានធ្វើឡើងក្នុងចំនួនកាន់តែច្រើននៅទូទាំងប្រទេសវៀតណាម ខណៈដែលម្ចាស់សណ្ឋាគារទាំងនោះកំពុងរងផលប៉ះពាល់ខាតបង់កាន់តែធំធេងដែលបណ្ដាលមកពីខ្វះភ្ញៀវចូលស្នាក់នៅ នៅអំឡុងពេលកូវីដ-១៩ ដែលបច្ចុប្បន្ន បាននិងកំពុងបន្ដរាតត្បាតខ្លាំងនៅក្នុងប្រទេសវៀតណាម ក៏ដូចជាប្រទេសជាច្រើនផ្សេងទៀតផងដែរ។ នេះបើតាមប្រភពព័ត៌មានពី VN Express។
សណ្ឋាគារនៅវៀតណាមដាក់លក់កាន់តែច្រើន នៅអំឡុងពេលកូវីដ-១៩រាតត្បាត

តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​វៀតណាម VN Express បាន​ឲ្យ​ដឹង​ថា តាម​រយៈ​គេហទំព័រ​ទិញ​លក់​អចលនទ្រព្យ​នៅ​វៀតណាម​បាន​បង្ហាញ​ថា មាន​សណ្ឋាគារ​រាប់រយ​បាន​ដាក់​លក់​ដែល​មា​នទី​តាំងនៅ​តាម​ទីក្រុង​ផ្សេង​ៗ​គ្នា​។

យ៉ាង​ហោច​ណាស់​មាន​សណ្ឋាគារ​រាប់រយ​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​គេហទំព័រ​ទិញ​លក់​អចលនទ្រព្យ​នៅ​វៀតណាម ដោយ​ក្នុង​នោះ​មាន​ដូច​ជា​នៅ​ទីក្រុង ហា​ឡុ​ង ញ៉ា​ត្រាង ដា​ណា​ង និង​ហូ​ជី​មិ​ញ រួម​ទាំង​ទីតាំង​ផ្សេង​ៗ​ទៀត នៅ​គ្រា​ដែល​ការ​រាតត្បាត​នៃ​កូ​វី​ដ​-១៩​កំពុង​កំពុង​បន្ដ​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់តែ​ខ្លាំង​ទៅ​ដល់​វិស័យ​ឧ​ស្សហកម្ម​បដិសណ្ឋារកិច្ច​។

សណ្ឋាគារ​នៅ​ទីក្រុង​ហូ​ជី​មិ​ញ នៅ​រយៈពេល​៦​ខែ​ឆ្នាំ​២០២១​នេះ មាន​ភ្ញៀវ​មក​ស្នាក់​នៅ​ត្រឹមតែ​១៨% កើនឡើង​តែ​៥%​ប៉ុណ្ណោះ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​តួលេខ​ពី​ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ Savills​។ 

ទិន្នន័យ​ពី​ក្រុមហ៊ុន​នេះ​បាន​គូសបញ្ជាក់​ថា នៅ​អំឡុង​ពេល​រលក​ឆ្លង​កូ​វី​ដ​-១៩​លើក​ទី​៤ នៅ​ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​នេះ វិធានការ​បិទ​ខ្ទប់​បាន​ធ្វើ​ឲ្យ​តម្រូវការ​ធ្លាក់​ចុះ​ខ្លាំង​នៅ​វៀតណាម​។

ទិន្នន័យ​បាន​ឲ្យ​ដឹង​ទៀត​ថា សណ្ឋាគារ​ដែល​មាន​បន្ទប់​ចន្លោះ​ពី ៥០ ទៅ​១០០​បន្ទប់​នៅ​ក្នុង​សង្កាត់​លេខ​១ ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ ត្រូវ​បាន​ដាក់​លក់​នៅ​ក្នុង​តម្លៃ​ជាង​៦​លាន​ដុល្លារ ទៅ​ដល់​ជិត​៣៥​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ម្ចាស់​សណ្ឋាគារ​ទាំងនោះ និយាយ​ថា​ពួក​គេ​ត្រូវការ​លក់​សណ្ឋាគារ​ទាំងនេះ​ជា​បន្ទាន់ ដើម្បី​កាត់​បន្ថយ​ការ​ខាតបង់​។

តាម​ការ​ប៉ាន់ស្មាន​ពី​អ្នកជំនាញ​ក្នុង​វិស័យ​នេះ បាន​អះអាង​ថា តម្លៃ​សណ្ឋាគារ​បាន​ធ្លាក់​ចុះ​ប្រហែល​៣០ ទៅ​៤០​ភាគរយ តាំងពី​ឆ្នាំ​២០១៩​មក​។ អ្នកជំនាញ​បាន​អះអាង​ទៀត​ថា មាន​ប្រហែល​៩០% នៃ​អ្នកទិញ​យក​សណ្ឋាគារ បាន​ទិញ​ក្នុង​តម្លៃ​ក្រោម​៤​លាន​៣​សែន​ដុល្លារ​អា​មេ​រិ​ក ហើយ​អ្នកទិញ​ទាំងនោះ គឺជា ជនជាតិ​វៀតណាម​ដោយ​ពួក​គេ​រំពឹង​ស្វែងរក​ប្រាក់​ចំណេញ​មក​វិញ​នៅ​ពេល​ឧស្សាហកម្ម​នេះ​មានការ​ងើបឡើង​វិញ ហើយ​ការ​ងើបឡើង​វិញ​នេះ គឺ​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ដល់​ប្រជាជន​ភាគច្រើន​។

សូម​បញ្ជាក់​ថា ថ្មី​ៗ​នេះ វៀតណាម​ក៏​ទើបតែ​បាន​ដាក់​ចេញ​វិធានការ​បិទ​ខ្ទប់​ទីក្រុង​មួយ​ចំនួន​របស់​ខ្លួន​ផង​ដែរ ក្រោយ​មាន​ករណី​ឆ្លង​កូ​វី​ដ​-១៩​ហក់​ឡើង​ខ្ពស់ ដោយ​ក្នុង​នោះ ទីក្រុង​ធំ​ៗ​ដូច​ជា ហូ​ជី​មិ​ញ និង ក្រុង​ហាណូយ ក៏​ត្រូវ​បាន​បិទ​ខ្ទប់​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើពាណិជ្ជកម្មកម្ពុជា-វៀតណាម រងផលប៉ះពាល់ដោយសារការរឹតត្បិតតាមច្រកព្រំដែនដែរឬទេ?

ព័ត៌មាន
នៅមួយរយៈពេលចុងក្រោយនេះ ករណីឆ្លងកូវីដ-១៩នៅកម្ពុជា និងវៀតណាមគឺមានតួលេខមិនសូវចាញ់គ្នាប៉ុន្មានទេ ខណៈដែលកម្ពុជាមានករណីឆ្លងចន្លោះពីជាង៨០០ …

ធនាគារអេស៊ីលីដា នៅតែបង្កើនដើមទុនវិនិយោគរាប់លានដុល្លារនៅប្រទេសឡាវ ទោះបីកូវីដ-១៩មករំខាន

ព័ត៌មាន
ធនាគារអេស៊ីលីដា ថ្មីៗនេះ បានសម្រេចបង្កើនដើមទុនចុះបញ្ជីរបស់ធនាគារអេស៊ីលីដានៅប្រទេសឡាវ ប្រមាណជាង ៤លានដុល្លារបន្ថែមទៀត ទោះបីពិភពលោកក៏ដូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ