
ចេញពីសមត្ថភាពដែលល្អឥតខ្ចោះរបស់សំបកកង់ BFGoodrich All-Terrain T/A KO2 ក្រឡាកង់ថ្មី BFGoodrich All-Terrain T/A KO3 ត្រូវបានបង្កើតឡើងដើម្បីបំពេញតាមសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់សំបកកង់នៅលើផ្លូវលំបាកដោយដាក់បញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយទៅលើសំបកកង់នេះ ដែលផ្ដល់នូវសមត្ថភាព និងអត្ថប្រយោជន៍ដល់សុវត្ថិភាពនៃការបើកបរកាន់តែខ្លាំងបន្ថែមទៀតលើផលិតផលជំនាន់ចាស់ KO2 ។ យើងគឺជាគូប្រជែងផ្ទាល់របស់ខ្លួនឯង ហើយយើងបានដឹងថាវាដល់ពេលហើយដែលត្រូវបង្កើនគុណភាពនៃសំបកកង់ទៅកម្រិតថ្មីមួយទៀត ដែលកាន់តែប្រសើរ និងកាន់តែខ្លាំងជាងមុន។ វាពិតជាក្ដីរំភើបរីករាយរបស់យើងក្នុងការមើលឃើញអតិថិជនរបស់យើងអាចធ្វើអ្វីបានទាំងអស់ ទាំងការងារ និងការកំសាន្ត ជាមួយនឹងសំបកកង់ KO3 ថ្មីនេះ»។

“កេរ្ដិ៍ដំណែលនៃភាពរឹងមាំរបស់សំបកកង់ BFGoodrich ត្រូវបានប្រើដើម្បីកសាងភាពកាន់តែរឹងមាំសម្រាប់សំបកកង់ជំនាន់ថ្មីគឺ All-Terrain T/A KO3“ ប្រសាសន៍របស់លោក Harold Phillips នាយកគ្រប់គ្រងទូទៅជាសកល។ យើងបានធ្វើការប្រណាំង និងស្រាវជ្រាវអស់រយៈពេល១០ឆ្នាំចាប់តាំងពីសំបកកង់ KO2 បានសម្ពោធជាផ្លូវការនៅលើទីផ្សាររួចមក ដូចនេះមតិយោបល់រយៈពេលជាង ១ទសវត្សរ៍ដែលទទួលបានទាំងបច្ចេកវិទ្យា ទាំងបទពិសោធន៍ ត្រូវបានយកមកប្រើប្រាស់ដើម្បីអភិវឌ្ឍចេញជាក្រឡាកង់ថ្មី KO3 នេះឡើង។

ក្រុមហ៊ុនបានធ្វើការណែនាំលេខកង់ចំនួន ៤០ ទំហំ នៅក្មុងកម្មវិធីសម្ពោធក្នុងប្រទេសកម្ពុជានាខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ។ ជាបន្តបន្ទាប់ទំហំថ្មីចំនួន ៨ ផ្សេងទៀតនឹងផ្ដល់ជូនបន្តសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។
សំបកកង់ All-Terrain T/A KO3 មានសមត្ថភាពខ្ពស់ទៅលើភាពធន់នឹងសំណឹកនៃក្រឡា ភាពរឹងមាំនៃសំបកកង់ និងការចាប់នឹងផ្ទៃផ្លូវកាន់តែប្រសើរជាង បើប្រៀបធៀបនឹងជំនាន់ចាស់ All-Terrain KO2។
Treadwear (ក្រឡាមិនងាយសឹក ប្រើប្រាស់បានយូរជាងមុន) ៖ BFGoodrich បានរចនាក្រឡាកង់ថ្មី All-Terrain T/A KO3 មានរូបរាងក្រឡាថ្មី ជាមួយសមាសធាតុថ្មី ដើម្បីធ្វើឲ្យការប្រើប្រាស់កាន់តែធន់ និងមានអាយុកាលប្រើប្រាស់បានកាន់តែយូរ,ទោះប្បីការប្រើប្រាស់នៅលើផ្លូវគ្រួសក៏ដោយ។ វាត្រូវបានអភិវឌ្ឃន៍ឡើងដោយបានបង្កើនជំរៅក្រឡាជ្រៅពេញលេញ និងមានរាងជា3D ប្លុកនៅក្នុងដុំក្រឡានីមួយៗ ការរចនានេះជួយការពារក្នុងការសឹករឹលនៃសំបកកង់ ជំរុញឲ្យការប្រើប្រាស់បានរយៈចំងាយកាន់តែឆ្ងាយជាងមុន។ ជាលទ្ធផលសំបកកង់ All-Terrain KO3 នឹងផ្ដល់ឲ្យអ្នកប្រើប្រាស់បន្ថែមនូវរយៈចំងាយប្រើប្រាស់កាន់តែឆ្ងាយជាង និងសំបកកង់មិនងាយសឹក។

Toughness (ធន់ រឹងមាំ) ៖ បច្ចេកវិទ្យា CoreGard ផ្ដល់ឲ្យសំបកកង់ KO3 មានជញ្ជាំងកង់ជាប់ស្វិតល្អឥតខ្ចោះ ដែលបានយកលំនាំពីពីបច្ចេកវិទ្យាជើងឯករបស់សំបកកង់ប្រណាំង Baja។ ការរចនាលំហូរខ្យល់ដែលជួយការពារពីការប៉ះពាល់ជញ្ជាំងកង់ដោយការរុញចេញ ឬបំបែកវត្ថុនានាដែលតោងជាប់នៅលើជញ្ជាំងកង់។
Traction (ការចាប់នៅលើផ្ទៃផ្លូវ)៖ ទោះប្បីស្ថិនៅក្នុងស្ថានភាពផ្លូវមិនល្អយ៉ាងណាក៏ដោយ សំបកកង់ All-Terrain T/A KO3 ត្រូវបានបង្កើតឡើងដើម្បីចាប់នឹងផ្ទៃផ្លូវកាន់តែល្អ។ ការរចនាស្មាសំបកកង់ជារាងធ្មេញរណា និងរបាភ្ទាត់ភក់ចេញ ត្រូវបានបង្កើនគុណភាពបន្ថែមនៅលើសំបកកង់ ដែលមានសមត្ថភាពល្អបំផុតក្នុងការបើកបរក្នុងស្ថានភាពផ្លូវភក់ ឬដីជ្រាយ។ ក្រឡាកង់ថ្មីសម្រាប់ប្រើប្រាស់គ្រប់ស្ថានភាពផ្លូវ ត្រូវបានបន្ថែមសមាសធាតុចំពោះមុខងារនៃការចាប់នៅលើផ្លូវសើម។ សំបកកង់ KO3 បានផ្ដល់នូវចម្ងាយនៃការចាប់ហ្វ្រាំងបញ្ឈប់ខ្លីជាងចំងាយ ៤,២ម៉ែត្រ បើធៀបជាមួយនឹងសំបកកង់ KO2។

សំបកកង់ All-Terrain T/A KO3 គឺជាសំបកកង់ថ្មីបំផុតរបស់គ្រួសារសំបកកង់ BFGoodrich។ សម្រាប់ព័ត៍មានបន្ថែមអំពីសំបកកង់ ឬការធានា សូមទាក់ទងទៅកាន់លេខ 015 222 886 ឬ 095 222 771។
សម្រាប់ពត៌មានបន្ថែមអំពីសំបកកង់សូមចូលទៅកាន់ www.BFGoodrichtires.com និងសូមចាប់ផ្ដើមដំណើផ្សងព្រេងចំពោះដំណើរកំសាន្តបន្ទាប់របស់លោកអ្នក។










អំពីក្រុមហ៊ុន BFGoodrich
ក្រុមហ៊ុន BFGoodrich មានចក្ខុវិស័យក្នុងការផ្ដល់នូវសំបកកង់ដែលមានសមត្ថភាពខ្ពស់ជូនដល់អ្នកប្រើប្រាស់ដែលប្រាថ្នាចង់បានការបើកបរយ៉ាងពិតប្រាកដគ្រប់ស្ថានភាពផ្លូវ។ ការលាយបញ្ចូលបច្ចេកវិទ្យាដែលមានជំនាញច្បាស់លាស់ និងមានបទពិសោធន៍ជាង៥០ឆ្នាំនៃបទពិសោធន៍ម៉ូតូស្ពត, ក្រុមហ៊ុនផ្ដល់នូវសំបកកងគ្រប់ប្រភេទនៃការប្រើប្រាស់ ដែលមានបទពិសោធន៍ពីសំបកកង់ដែលមានសមត្ថភាពខ្ពស់បំផុតពីប្រភេទផ្លូវស្រួលរហូតផ្លូវលំបាកបំផុត ដែលមានសមត្ថភាពល្អឥតខ្ចោះ។ សូមមកទទួលយកបទពិសោធន៍នៃសមត្ថភាពបន្ថែមដោយសំបកកង់ និងមើលថាសំបកកង់របស់យើងអាចជូនលោកអ្នកទៅគ្រប់ទីកន្លែង។ ពត៌មានបន្ថែមសូមចូលទៅកាន់www.BFGoodrichtires.com, https://www.BFGoodrichracing.com, Facebook។
ទំនាក់ទនងផ្នែកលក់ សាកសួរព័ត៌មានអំពីសំបកកង់ និងទំនាក់ទំនងផ្នែកផ្សព្វផ្សាយតាមរយៈ
ឈ្មោះ៖ WorldBridgeTrading
លេខទូរស័ព្ទ៖ 015 222 886 / 095 222 771
ទំព័រហ្វេសប៊ុក៖ https://www.facebook.com/worldbridgetradingkh
ស្វែងរកដេប៉ូលក់សំបកកង់៖ https://bit.ly/MI-BFG-Dealer-Locator