មេដឹកនាំកោះហ្គ្រីនលែន និងដាណឺម៉ាក

តើទំនាក់ទំនងរវាងអាម៉េរិក និងហ្គ្រីនលែន កាន់តែអាប់អួរ ឬយ៉ាងណា ក្រោយកោះនេះបដិសេធមិនស្វាគមន៍ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាម៉េរិក?


ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកជាមួយហ្គ្រីនលែន និងដាណឺម៉ាក កាន់តែមានអាប់អួរបន្ថែមទៀត បន្ទាប់ពីមេដឹកនាំកោះហ្គ្រីនលែន ដែលជាដែនកោះមួយរបស់ប្រទេសដាណឺម៉ាក បដិសេដមិនស្វាគមន៍ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាម៉េរិក លោក ជេឌី វ៉ាន់ (JD Vance) និងភរិយ៉ា ដែលគ្រោងធ្វើឡើងនៅសប្តាហ៍នេះ។
មេដឹកនាំកោះហ្គ្រីនលែន និងដាណឺម៉ាក
ដោយ

ការបដិសេធមិនស្វាគមន៍ដំណើរទស្សនកិច្ចនេះ ចង់ ឬមិនចង់វានឹងធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក ជាមួយកោះហ្គ្រីនលែន និងដាណឺម៉ាក ដែលកំពុងល្អក់កករស្រាប់ហើយនោះកាន់តែអាប់អួរបន្ថែមទៀត។

អនុប្រធានាធិបតីអាម៉េរិក លោក ជេឌី វ៉ាន់ និយាយកាលពីពេលថ្មីៗថា លោក និងភរិយានឹងធ្វើដំណើរទៅហ្រ្គីនលែន នៅចុងសប្តាហ៍នេះ ដើម្បីពិនិត្យមើលស្ថានភាពសន្តិសុខនៅលើដែនកោះមួយនេះ ប៉ុន្តែមេដឹកនាំហ្រ្គីនលែន និងដាណឺម៉ាក បានបង្ហាញការមិនស្វាគមន៍ និងបានរិះគន់ដំណើរទស្សនកិច្ចនេះថា ជាសកម្មភាពបង្កហេតុ។ ការបដិសេធមិនស្វាគមន៍ដំណើរទស្សនកិច្ចនេះ ចង់ ឬមិនចង់វានឹងធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក ជាមួយកោះហ្គ្រីនលែន និងដាណឺម៉ាក ដែលកំពុងល្អក់កករស្រាប់ហើយនោះកាន់តែអាប់អួរបន្ថែមទៀត។

នាយករដ្ឋមន្ត្រីហ្រ្គីនឡែន លោក មូត អ៊ិហ្គេត (Mute Egede) បានរិះគន់ដំណើរទស្សនកិច្ចនេះថា ជាទង្វើបង្កហេតុឱ្យច្បាស់ក្រឡែត ដ្បិតវាធ្វើឡើងក្រោយប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមយកកោះនេះដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិក។

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកនេះដែរ នាយករដ្ឋមន្រ្តីប្រទេសដាណឺម៉ាក លោកស្រី មេត ហ្រ្វេដឺរិចសេន (Mette Frederiksen) បានលើកឡើងថា សហរដ្ឋអាម៉េរិក កំពុងអនុវត្តនូវអ្វី ដែលហ្រ្គីនលែន មិនអាចទទួលយកបាន។ លោកស្រីបានរិះគន់គណៈប្រតិភូអាម៉េរិក ដែលគ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ហ្រ្គីនលែន ដែលជាទឹកដីរបស់ដាណឺម៉ាក ដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ចង់បានថា ជាដំណើរទស្សនកិច្ចដែលមិនអាចទទួលយកបាន។

លោកស្រីបានចាត់ទុកដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីសហរដ្ឋអាម៉េរិកថា ជាដំណើរទស្សនកិច្ច ដែលហ្រ្គីនលែន និងដាណឺម៉ាក មិនចង់បាន។ ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាម៉េរិកនេះធ្វើឡើងនៅចំពេលមានភាពតានតឹងផ្នែកនយោបាយរវាងហ្រ្គីនលែន និងដាណឺម៉ាកផងដែរ ដោយសារហ្រ្គីនលែន ក៏កំពុងទាមទារឯករាជ្យភាពពីដាណឺម៉ាក ផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រុស្ស៊ី អ៊ុយក្រែន និងអាម៉េរិកបានព្រមព្រៀងគ្នាបណ្ដោះអាសន្នចំពោះបទឈប់បាញ់នៅសមុទ្រ និងការវាយប្រហារលើកន្លែងថាមពល

សហរដ្ឋអាម៉េរិកបានឈានដល់កិច្ចព្រមព្រៀងដាច់ដោយឡែកមួយជាមួយនឹងអ៊ុយក្រែន និងរុស្ស៊ីសម្រាប់បទឈប់បាញ់បណ្តោះអាសន្ននៅសមុទ្រខ្មៅ និងការវាយប្រហារលើ…

នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តពីសភា

នៅទីបំផុត នាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានឆ្លងផុតគ្រោះធំ នៃការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងសភា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ