ពន្ធគយ

រដ្ឋបាលលោកត្រាំ មិនបន្ធូរដៃលើពន្ធគយ ទោះប្រឈមការជំទាស់លុបចោលពីបក្សប្រជាធិបតេយ្យ


មួយសប្តាហ៍ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលគណបក្សសាធារណរដ្ឋទទួលរងសម្ពាធពីការមិនពេញចិត្តរបស់អ្នកបោះឆ្នោតចំពោះបញ្ហាតម្លៃទំនិញឡើងថ្លៃ រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបញ្ជាក់ជំហរមិនដកថយពីគោលនយោបាយពន្ធគយ។ ជំហរនេះកំពុងបង្កើនភាពតានតឹងផ្នែកនយោបាយ ខណៈអតីតមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់ចេញមុខព្រមានថា ពន្ធគយមិនត្រឹមតែមិនអាចជួយសម្រាលបន្ទុកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរុញច្រានការចំណាយកាន់តែខ្ពស់ទៅលើប្រជាជនអាម៉េរិកផ្ទាល់។
ពន្ធគយ
ដោយ

តើការប្រកាន់ជំហររឹងមាំរបស់សេតវិមាន នឹងនាំឱ្យលោក ត្រាំ ប្រឈមនឹងសម្ពាធនយោបាយ និងសេដ្ឋកិច្ចកាន់តែខ្លាំងកម្រិតណា?
លោក ជីម ហ្គោយើ (Jim Goyer) នាយកការិយាល័យទំនាក់ទំនងសាធារណៈប្រចាំសេតវិមាន បានចេញមុខការពារគោលនយោបាយពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយអះអាងថា វាជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ស្តារវិស័យផលិតកម្មក្នុងស្រុក ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងការពារសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក។នេះបើយោងតាមសារព័ត៌មាន CNBC។
លោកជីបបានគូសបញ្ជាក់ថា ការអនុវត្តពន្ធគយគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយរដ្ឋបាលលោក ត្រាំ នឹងបន្តជំរុញគោលនយោបាយនេះក្នុងអំឡុងពេលអាណត្តិដែលនៅសល់។
ជំហររឹងមាំរបស់សេតវិមាននេះ បានរងការរិះគន់យ៉ាងខ្លាំងពីលោក ហ្គារី ខូន (Gary Cohn) អតីតប្រធានទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់របស់លោក ត្រាំ ក្នុងអាណត្តិទី១។ លោកបានពន្យល់ថា ពន្ធគយមានលក្ខណៈដូចជាពន្ធលើការប្រើប្រាស់ ដែលនៅទីបំផុតអ្នកទទួលបន្ទុកចំណាយគឺប្រជាជនអាម៉េរិក។ ការដំឡើងពន្ធលើទំនិញនាំចូលអាចជំរុញឱ្យតម្លៃទំនិញឡើងថ្លៃ និងធ្វើឱ្យអ្នកប្រើប្រាស់ត្រូវរឹតត្បិតការចំណាយ ដើម្បីសម្របខ្លួនទៅនឹងបន្ទុកជីវភាពកាន់តែធ្ងន់ធ្ងរ។
ការខ្វែងគំនិតគ្នានេះបង្ហាញពីភាពតានតឹងរវាងគោលដៅស្តារផលិតកម្មក្នុងស្រុក និងការរក្សាថ្លៃដើមរស់នៅឱ្យសមរម្យសម្រាប់ប្រជាជនអាមេរិក។ សម្រាប់រដ្ឋបាលលោក ត្រាំ ពន្ធគយត្រូវបានចាត់ទុកជាឧបករណ៍ការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិ ប៉ុន្តែសម្រាប់ក្រុមអ្នករិះគន់ វិធានការនេះអាចក្លាយជាបន្ទុកបន្ថែមលើអាជីវកម្ម និងអ្នកប្រើប្រាស់ ខណៈភាពមិនប្រាកដប្រជាក៏កំពុងប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិផងដែរ។
សម្ពាធនយោបាយលើរដ្ឋបាលលោកត្រាំក៏កាន់តែច្បាស់ឡើងតាមរយៈលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី៣ ខែវិច្ឆិកា។ លទ្ធផលស្ទង់មតិរបស់សារព័ត៌មាន CNBC បានបង្ហាញថា ប្រជាជនអាម៉េរិកជិតពីរភាគបីយល់ថា គោលនយោបាយពន្ធគយរបស់លោក ត្រាំ គឺជាកត្តាចម្បងមួយដែលរួមចំណែកធ្វើឱ្យអតិផរណាកើនឡើង។
គណបក្សប្រជាធិបតេយ្យកំពុងត្រៀមជំរុញវិធានការនយោបាយ ដើម្បីលុបចោលគោលនយោបាយដំឡើងពន្ធគយ នៅពេលដែលពួកគេចូលកាន់កាប់សភាអាម៉េរិកនៅខែមករាខាងមុខ។ ទោះជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែងនេះមិនមែនជារឿងងាយស្រួលឡើយ ដោយសារប្រធានាធិបតីនៅតែមានអំណាចពាណិជ្ជកម្ម និង សិទ្ធិវេតូ ដែលអាចក្លាយជាឧបសគ្គដ៏សំខាន់ចំពោះការលុបចោលវិធានការទាំងនេះ។
ជារួម ការប្រកាន់ជំហរបន្តអនុវត្តពន្ធគយរបស់លោក ត្រាំ កំពុងដាក់រដ្ឋបាលត្រាំនៅចំពោះមុខបញ្ហាប្រឈមពីរផ្នែក គឺការរក្សាគោលដៅស្តារផលិតកម្ម និងការឆ្លើយតបនឹងការព្រួយបារម្ភរបស់ប្រជាជនចំពោះតម្លៃទំនិញឡើងថ្លៃ។ ខណៈគណបក្សប្រជាធិបតេយ្យកំពុងរៀបចំយុទ្ធសាស្ត្រតបត ការប្រឈមមុខគ្នាលើបញ្ហាពន្ធគយនេះទំនងជានឹងបន្តក្លាយជាចំណុចក្តៅក្នុងឆាកនយោបាយ និងសេដ្ឋកិច្ចអាម៉េរិក៕

អត្ថបទ៖ សួន ឡង់ទី | រូបភាព៖ ឯកសារបរទេស




អត្ថបទបន្ទាប់


​អាម៉េរិក ដាក់ចេញវិធានការទប់ស្កាត់ការគំរាមកំហែងពីដ្រូនខុសច្បាប់ ដើម្បីការពារសន្តិសុខ

រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសអាសន្ន និងដាក់ចេញវិធានការបន្ទាន់ ដើម្បីពន្លឿនការប្រើប្រាស់ប្រព័ន្ធទប់ស្កាត់យន្តហ…

Vietjet ប្រូម៉ូសិនលក់បញ្ចុះតម្លៃសំបុត្រថ្ងៃទី១១ ខែ១១ លើសំបុត្រប្រភេទ Eco ចាប់ពី ០ ដុល្លារឡើង អមដោយការបើកជើងហោះហើរថ្មីចំនួន ៣ ទៅកាន់ប្រទេសហ្វីលីពីន

រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៦ – អ្នកដំណើរនៅកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ពីប្រូម៉ូសិនបញ្ចុះតម្លៃថ្ងៃទី១១ ខែ១១ រយៈពេល ៣ ថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ