នៅក្នុងសេចក្តីប្រកាសនោះបានរៀបរាប់ថា៖«បុគ្គលិកទាំងអស់សូមកុំមានការព្រួយបារម្ភ ក្រៅតែការកែប្រែប្រតិបត្តិការអាជីវកម្មស្មាតហ្វូន យើងនឹងមានការកាត់បន្ថយបុគ្គលិកនោះទេ»
សេចក្តីប្រកាសដដែលបានបន្តថា៖«ក្រុមហ៊ុនកំពុងពិចារណាលើរាល់វិធានការដែលអាចធ្វើបានរាប់បញ្ចូលទាំងការកាត់បន្ថយការផលិត និងការលក់ ឬបញ្ចប់ការផលិតតែម្តង»
កន្លងមកធ្លាប់មានពាក្យលេចឭថា LG នឹងផ្លាស់ប្តូរនិយោជិតរបស់ខ្លួនពីផ្នែកផលិតទូរស័ព្ទទៅផ្នែកផលិតផ្សេងវិញដូចជា ទូរទស្សន៍ ទូរទឹកកក និងផលិតផលផ្សេងៗទៀតរបស់ LG ដោយហេតុថា ទីផ្សារលក់ទូរស័ព្ទរបស់ខ្លួនមានការធ្លាក់ចុះជាបន្តបន្ទាប់អស់រយៈពេល ២៣ត្រីមាសជាប់ៗគ្នាចាប់តាំពីឆ្នាំ២០១៥មក។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០កន្លងទៅថ្មីៗនេះក្រុមហ៊ុន LG លក់ចេញស្មាតហ្វូនរបស់ខ្លួនបានចំនួន ៦លាន៥សែនគ្រឿងប៉ុណ្ណោះ ធ្លាក់ចុះ៧សែនគ្រឿងបើធៀបនឹងឆ្នាំ២០១៩ ដែលលក់បានចំនួន៧លាន២សែនគ្រឿង។ ហើយនេះជា ចំនួនតិចតួចណាស់ បើធៀបទៅនឹងដៃគូរប្រកួតប្រជែងផលិតផលស្មាតហ្វូនរបស់ខ្លួននៅលើទីផ្សារ ដូចជា Samsung, Huawei Xiaomi និង Vivo ជាដើម។