វ៉ាក់សាំងកូវីដ១៩

រដ្ឋាភិបាលកំពុងពិចារណាស្នើសុំនិងទិញវ៉ាក់សាំងកូវីដ-១៩បន្ថែមពីប្រទេសដទៃបន្ទាប់ពីចិន


រាជរដ្ឋាភិបាលកម្ពុជាកំពុងពិចារណាស្នើសុំ និងទិញវ៉ាក់សំាងប្រឆាំងកូវីដ១៩ពីប្រទេសផ្សេងទៀតក្រៅតែពីវ៉ាក់សាំងដែលទទួលបានពីប្រទេសចិន។ នេះបើតាមការថ្លែងឲ្យដឹងពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសម្ពោធជាផ្លូវការអគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (រូបភាព៖ ហ្វេសប៊ុក​សម្ដេច ហ៊ុន សែន)
ដោយ

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលបានសសេរលិខិតស្នើទៅប្រទេសឥណ្ឌាពីលទ្ធភាពក្នុងការទទួលបានវ៉ាក់សាំងបន្ថែមពីប្រទេសនេះ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏កំពុងពិចារណាថាតើគួរដាក់ស្នើទៅប្រទេសកូរ៉េខាងត្បូងដែរឬទេ ព្រោះបច្ចុប្បន្នកូរ៉េក៏មានវ៉ាក់សាំងផ្ទាល់ខ្លួនដែរ។

លើសពីនេះ សម្តេចហ៊ុនសែន បានគូសបញ្ជាក់ដែរថា កម្ពុជានឹងពិចារណាទិញយកវ៉ាក់សាំង Astra-Zeneca របស់ចក្រភពអង់គ្លេសដែរ ជាមួយនឹងឥណទានរបស់ធនាគារអភិវឌ្ឍអាស៊ី ADB ប្រមាណជា ៩៥លានដុល្លារអាមេរិក។

វ៉ាក់សាំង Astra-Zeneca ជាវ៉ាក់សាំងសហការផលិតឡើងដោយសកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស មានប្រសិទ្ធភាពពី ៦០% ទៅ ៩០% និងមានតម្លៃ ៤ដុល្លារក្នុងមួយដូស។

ជាមួយគ្នាដែរ កម្ពុជាក៏គ្រោងនឹងនាំយកវ៉ាក់សាំងរបស់ចិនមួយប្រភេទទៀតឈ្មោះ Sinovac មកចាក់ជូនពលរដ្ឋ ដោយប្រមុខរដ្ឋាភិបាលបានបង្ហើបថា អាចសុំបន្ថែមវ៉ាក់សាំងពីចិន ឬប្រើប្រាស់លុយជំនួយរបស់ចិនទៅទិញពីចិនវិញ ឬអាចខ្ចីពីចិនដើម្បីទិញ និងចុងក្រោយអាចនឹងប្រើប្រាស់ថវិការបស់កម្ពុជាផ្ទាល់ដើម្បីបញ្ជាទិញតែម្តង។

សូមបញ្ជាក់ថា កម្ពុជានឹងទទួលបាន វ៉ាក់សាំងរបស់ក្រុមហ៊ុនស៊ីណូហ្វាម (Sinopharm) ពីរដ្ឋាភិបាលចិនចំនួន ៣០ ម៉ឺនដូសក្នុងដំណាក់កាលដំបូងនៅអំឡុងខែកុម្ភៈឆ្នាំនេះ នៃចំនួនសរុប ១លានដូស៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែង គ្រោងនាំចេញត្រីនាគ និងបបែលក្នុងតម្លៃ ២លានដុល្លារទៅកាន់ប្រទេសចិននៅឆ្នាំ២០២១

ព័ត៌មាន
កសិដ្ឋានមួយកន្លែង នៅក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលកំពុងចិញ្ចឹមត្រីលម្អ ប្រភេទ ត្រីនាគ និងបបែល ដែលនាំចូលពូជពីប្រទេសចិន គ្រោងនឹ…

LG កំពុងពិចារណាឈប់ផលិតស្មាតហ្វូនក្រោយ ៥ឆ្នាំខាតលុយជាង ៥ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនផលិតទូរស័ព្ទ smart phone LG កំពុងពិចារណាឈប់ផលិតទូរស័ព្ទប្រជែងជាមួយក្រុមហ៊ុនផ្សេងក្នុងឆ្នាំ២០២១នេះ ក្រោយពេល ៥ ឆ្នាំចុងក្រោយខាតប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ