អ្នកស្រឡាញ់ភេទដូចគ្នា

ថៃ ក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឲ្យអ្នកស្រឡាញ់ភេទដូចគ្នារៀបការដោយស្របច្បាប់


ទីបំផុត ព្រះមហាក្សត្រថៃ បានឡាយព្រះហស្ថលេខាអនុម័តច្បាប់ ស្ដីពី សមភាពអាពាហ៍ពិពាហ៍ ដែលសភាថៃ បានអនុម័តកាលពីដើមឆ្នាំ២០២៤ហើយ។ ច្បាប់នេះ នឹងអនុញ្ញាតឲ្យពលរដ្ឋថៃ ដែលស្រឡាញ់ភេទដូចគ្នា អាចរៀបការជាមួយគ្នាបានដោយស្របច្បាប់ ហើយក៏បានធ្វើឲ្យប្រទេសថៃ ក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសទី៣ នៅតំបន់អាស៊ី ដែលបានទទួលស្គាល់អាពាហ៍ពិពាហ៍របស់គូស្នេហ៍ស្រឡាញ់ភេទដូចគ្នា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អ្នកស្រឡាញ់ភេទដូចគ្នា
ដោយ

ក្រោយការឡាយព្រះហស្ថលេខារបស់ព្រះមហាក្សត្រថៃ ច្បាប់ស្ដីពីសមភាពអាពាហ៍ពិពាហ៍នេះ នឹងត្រូវចូលជាធរមានក្នុងរយៈពេល១២០ថ្ងៃទៀត ដែលត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ហើយប្រទេសថៃ នឹងក្លាយជាប្រទេសទី៣ នៅក្នុងតំបន់អាស៊ី ដែលទទួលស្គាល់ស្របច្បាប់ការរៀបការអ្នកស្រឡាញ់ភេទដូចគ្នា បន្ទាប់ពី កោះតៃវ៉ាន់ និងប្រទេសនេប៉ាល់។

មែនទែនទៅ ប្រទេសថៃ បានល្បីជាយូរមកហើយថា ជាឋានសួគ៌សម្រាប់សហគមន៍ស្រឡាញ់ភេទដូចគ្នានៅក្នុងតំបន់។ ជាក់ស្ដែង បើតាមទិន្នន័យពីស្ថាប័ន Asia Pacific Transgender Network បានបានឲ្យដឹងថា ទោះបីជា​មិនមានទិន្នន័យជាក់លាក់ក៏ដោយចុះ ប៉ុន្ដែតាការប៉ាន់ស្មានរបស់ស្ថាប័ននេះ នៅប្រទេសថៃ មានអ្នកស្រឡាញ់ភេទដូចគ្នាប្រមាណ ជាង៣១ម៉ឺននាក់។

ក្រុមសកម្មជន ដែលជាអ្នកគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា បានសាទរចំពោះចំណាត់ការនេះថា ជាប្រវត្តិសាស្ត្រមួយ ក្រោយពីពួកគេបានធ្វើយុទ្ធនាការជាច្រើនឆ្នាំមកហើយ ដើម្បីទាមទារសិទ្ធិសមភាពអាពាហ៍ពិពាហ៍នេះ។ សកម្មជនស្រឡាញ់ភេទដូចគ្នាឈ្មោះ អាន ឈូម៉ាផន (Ann Chumaporn) បានប្រាប់សារព័ត៌មាន BBC ថា ពេលនេះ ពួកគេមិនត្រឹមតែបានសរសេរឈ្មោះនៅលើសំបុត្រអាពាហ៍ពិពាហ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចារទុកក្នុងប្រវត្តិសាស្ត្រដែរថា ស្នេហាមិនកំណត់លក្ខខណ្ឌថាទាល់តែកើតមកជាមនុស្សបែបណានោះឡើយ។

សកម្មភាពរូបនេះបានបន្ថែមថា គាត់មានផែនការធ្វើពិធីមង្គលការជាក្រុមដ៏ធំមួយ ដោយមានគូស្វាមីភរិយាស្រឡាញ់ភេទដូចគ្នាជាង ១ ពាន់គូនៅពេលច្បាប់នេះបានចូលធរមាននៅថ្ងៃទី២២ ខែមករា ឆ្នាំក្រោយនេះ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


កត្តាអ្វីខ្លះជំរុញប្រាក់យន់របស់ចិន ហក់ឡើងដល់កម្រិតខ្ពស់បំផុតធៀបនឹងប្រាក់ដុល្លារ គិតត្រឹម១៦ខែចុងក្រោយនេះ?

តម្លៃប្រាក់យន់របស់ចិន គិតត្រឹមថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៤ បានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុត បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក នៅក្នុងរយៈពេលជា…

ភ្ញៀវទេសចរចន្លោះពី២ទៅ៣ពាន់នាក់ បានទៅលេងកម្សាន្តនៅខេត្តរតនគិរី ក្នុង១សប្តាហ៍

ខេត្តរតនគិរី គឺជាខេត្តមួយស្ថិតក្នុងតំបន់ភូមិភាគឦសាន ដែលមានចម្ងាយផ្លូវឆ្ងាយជាងគេនៅកម្ពុជា ប៉ុន្តែខេត្តនេះសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ