បទល្មើសនាំចូលសត្វរស់

បទល្មើសនាំចូលសត្វរស់នៅតែកើន ខណៈក្រសួងកសិកម្មអំពាវនាវឲ្យមន្ត្រីតាមច្រកព្រំដែនបង្កើនការទប់ស្កាត់


បើទោះជាកន្លងមក មន្ត្រីជំនាញបានខិតខំទប់ស្កាត់ ចំពោះបទល្មើសលើសកម្មភាពនៃការនាំចូលសត្វខុសច្បាប់ ពីប្រទេសជិតខាងយ៉ាងណាក្ដី តែសកម្មភាពនេះហាក់នៅតែបន្តកើនឡើងយ៉ាងគំហុក ហើយបញ្ហានេះ នៅតែបង្កជាការព្រួយបារម្ភ ដែលអាចប៉ះពាល់ដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក។ ជាក់ស្ដែង នៅរយៈពេល ៨ខែ ក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបង្ក្រាបបទល្មើសលើចលនាសត្វ និងផលិតផលសត្វ បានចំនួន ៤៦ករណី ដែលមានការកើនឡើងចំនួន ១៥ករណី បើប្រៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ផលិតផលសត្វខុសច្បាប់ដែលមន្រ្តីជំនាញចាប់នៅតាមច្រកនាំចូលខេត្តបន្ទាយមានជ័យ កំពុងរៀបចំដុតបំផ្លាញចោល រូបភាព៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ

ឯកឧត្តម តាន់ ផា​ន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស ថា សកម្មភាព​នៃ​ការ​នាំ​ចូល​សត្វ​រស់​ខុសច្បាប់ នៅ​តែ​មាន​ជា​បន្តបន្ទាប់ បើ​ទោះបី​កន្លង​មក​អគ្គនាយកដ្ឋាន បាន​ធ្វើ​កិច្ចការ​ច្រើន​យ៉ាងណា​ក៏​ដោយ​។ បើ​តាម​ឯកឧត្តម តាន់ ផា​ន់​ណា​រ៉ា រយៈពេល ៨​ខែ ក្នុង​ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​បង្ក្រាប​បទល្មើស​លើ​ចលនា​សត្វ និង​ផលិតផល​សត្វ រហូត​ចំនួន ៤៦​ករណី ខណៈ​កាលពី​ឆ្នាំ​២០២០ បទល្មើស​ការ​នាំ​ចូល​សត្វ​ខុសច្បាប់​មាន​តែ ៣១​ករណី ប៉ុណ្ណោះ​។

មន្ត្រីជាន់ខ្ពស់​កសិកម្ម​រូប​នេះ ក៏​បាន​បង្ហាញ​ពី​ការ​ខកចិត្ត ចំពោះ​សកម្មភាព​ខុសច្បាប់ ដែល​នៅ​តែ​កើត​មាន​ឡើងជា​បន្តបន្ទាប់ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ប្រកប​របរ​ចិញ្ចឹមសត្វ​។ ឯកឧត្តម ផា​ន់​ណា​រ៉ា បាន​សង្កត់ធ្ងន់​ទៀត​ថា ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ បាន​ខំប្រឹង​អស់ពី​សមត្ថភាព​ហើយ​ចំពោះ​ការ​បង្ក្រាប​បទល្មើស​នេះ​។ ដូច្នេះ ដើម្បី​ឱ្យ​កិច្ចការ​នេះ ទទួល​បាន​ភាព​ជោគជ័យ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​អំពាវនាវ​ឱ្យ​មន្ត្រី​តាម​ច្រកព្រំដែន បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​កិច្ច​ការងារ​នេះ​។

ឆ្លើយ​តប ការ​លើក​ឡើង​របស់​ឯកឧត្តម តាន់ ផា​ន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវ​បាន​លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ខេត្តបន្ទាយមានជ័យ ទទួលស្គាល់​ថា សកម្មភាព​នៃ​ការ​នាំ​ចូល​សត្វ​ខុសច្បាប់​នៅ​តែ​បន្ត​កើត​មាន​ពិតមែន ដែល​ទាមទារ​ឱ្យ​មន្ត្រី​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​គ្នា​ដោះស្រាយ​លើ​កិច្ចការ​នេះ​។ បើ​តាម​ប្រធាន​ការិយាល័យ​រូប​នេះ ថ្វី​ដ្បិត ការ​នាំ​ចូល​សត្វ​ខុសច្បាប់​បន្ត​កើត​មាន ជា​បន្តបន្ទាប់ តែ​លោក​ក៏​សង្កេត​ឃើញ​ថា នា​រយៈពេល​ចុង​ក្រោយ សកម្មភាព​នេះ​ហាក់​មានការ​ថយ​ចុះ​ដែរ ដោយសារ​ការ​ដាក់​ចេញ​នូវ​វិធានការ​រឹតត្បិត​បន្ថែម របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។

សូម​បញ្ជាក់​ថា ក្នុង​ចំណោម​ករណី​បទល្មើស​ដែល អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បង្ក្រាប​បាន ទាំ​៤៦​ករណី នៅ​៨​ខែ​ឆ្នាំ​នេះ មាន​ភាគច្រើន​ជា​ការ​ការ​បង្ក្រាប​លើ​បទល្មើស​ដឹក​ជញ្ជូន​សត្វ​មាន់​រស់ និង​សត្វ​ជ្រូក​រស់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំៗចំនួន២ ចូលជាធរមាននៅឆ្នាំក្រោយនេះ

ព័ត៌មាន
បើគ្មានអ្វីប្រែប្រួលទេ នៅឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំៗចំនួន២ ដែលបានធ្វើជាមួយនឹងប្រទេសជាដៃគូ នឹងត្រូវចូល…

អគ្គទេសាភិបាលធនាគារជាតិ៖ កម្ពុជានៅរក្សាបានក្នុងកម្រិតទាបជាង ៣% ជាមួយស្ថិរភាពអត្រាប្តូរប្រាក់

ព័ត៌មាន
អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អះអាងថា ប្រព័ន្ធធនាគារបានរក្សាភាពធន់ និងបានរួមចំណែកក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានជួយដល់វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ