ការទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អាជីវករ ជាពិសេសអាជីវកម្មដែលមានអតិថិជនអន្តរជាតិ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មផ្តល់សេវាកម្មផ្សេងៗទៀត។ ការទទួលការទូទាត់តាមរយៈ LOLC KHQR ជួយកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ កាត់បន្ថយការប្តូររូបិយប័ណ្ណ បង្កើនល្បឿនប្រតិបត្តិការ និងផ្តល់ភាពងាយស្រួលដល់អាជីវករក្នុងការបម្រើអតិថិជនបរទេស។ អាជីវករអាចដាក់តាំង LOLC KHQR នៅកន្លែងទូទាត់ ដើម្បីឱ្យអតិថិជនស្គែន និងធ្វើប្រតិបត្តិការបានភ្លាមៗ ខណៈទឹកប្រាក់នឹងចូលទៅក្នុងគណនីប្រាក់រៀលរបស់អាជីវករដោយផ្ទាល់។
អត្ថប្រយោជន៍សម្រាប់អាជីវករដែលប្រើប្រាស់ LOLC KHQR នៅទីតាំងលក់ដូរ៖
- ទទួលប្រាក់ពីភ្ញៀវទេសចរអន្តរជាតិជាច្រើនរួមមាន សិង្ហបុរី ឥណ្ឌា ចិន ឡាវ វៀតណាម និងបណ្តាប្រទេសផ្សេងទៀត
- ទទួលការទូទាត់បានរហ័ស សុវត្ថិភាព និងងាយស្រួល
- កាត់បន្ថយការកាន់កាប់សាច់ប្រាក់ និងការប្តូររូបិយប័ណ្ណ
- គ្រប់គ្រងចំណូលអាជីវកម្មបានកាន់តែងាយស្រួល និងមានប្រសិទ្ធភាព
- ទទួលបានអត្រាការប្រាក់លើសមតុល្យគណនីរហូតដល់ 4% ក្នុងមួយឆ្នាំ ពី អិលអូអិលស៊ី
សម្រាប់អាជីវករដែលមិនទាន់មាន LOLC KHQR នេះគឺជាឱកាសដ៏ល្អក្នុងការចូលរួមជាមួយបណ្តាញទូទាត់ឌីជីថលរបស់ អិលអូអិលស៊ី ដើម្បីត្រៀមទទួលការទូទាត់ពីអតិថិជនទាំងក្នុងស្រុក និងអន្តរជាតិ ព្រមទាំងបង្កើនឱកាសអាជីវកម្មនៅក្នុងទីផ្សារទេសចរណ៍ដែលកំពុងរីកចម្រើន។
អាជីវករអាចស្នើសុំ LOLC KHQR ដោយឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ 023 991 991 / 014 991 991 / 096 3 991 991 / 031 3 991 991។