កូវីដ១៩-វិធានការបិទខ្ទប់-ដឹកជញ្ជូន

អ្នកជំនាញ៖ ក្រុមហ៊ុនដឹកជញ្ជូនជាង៨០% ជួបបញ្ហាខ្លាំង ក្រោយមានវិធានការបិទខ្ទប់


ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញវិធានការបិទខ្ទប់ (Lockdown)រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅអំឡុងពេលចូលឆ្នាំខ្មែរមក សមាគមភ័ស្តុភារកម្ពុជាបានអះអាង ការដឹកជញ្ជូនទាំងអស់គឺមានការរាំងស្ទះយ៉ាងខ្លាំង រហូតបានធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូនប្រមាណជាង ៨០%ទៅហើយ ក្នុងចំណោមសមាជិកសមាគមប្រមាណជាង១២០ក្រុមហ៊ុនធំៗ បានផ្អាកសកម្មភាពរបស់ខ្លួន ខណៈដែលខាងសមាគមក៏កំពុងដុតដៃដុតជើង សម្រួបសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះដែរ។
រូបតំណាង៖ វិស័យដឹកជញ្ជូននៅកម្ពុជាអំឡុងការបិទខ្ទប់ (lockdown) - Xinhua

ឧកញ៉ា ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ពុជា​បាន​ប្រាប់​ក្រុមការងារ សារព័ត៌មាន ខេ​ម​បូ​ណូ​មី​ស ថា បច្ចុប្បន្ន ដំណើរការ​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​បាន​ជួប​ការ​លំបាក​ខ្លាំង ដោយសារ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​មក បើ​ទោះជា​នៅ​ក្នុង​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​បញ្ជាក់​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​ផ្សេង​ៗ​អាច​ធ្វើ​បានជា​ធម្មតា​ក្តី​។

ទោះ​យ៉ាងណា ឧកញ៉ា ស៊ិ​ន ច​ន្ធី បញ្ជាក់​ថា នៅ​ក្នុង​ដំណាក់កាល​នេះ ការ​ដឹក​ជញ្ជូន​ទំនិញ គឺ​មិន​មានការ​ឡើងថ្លៃ​អ្វី​បន្ថែម​ទេ ពោល​គឺ​តម្លៃ​ការ​ដឹក​ជញ្ជូន​ប្រហាក់ប្រហែល​គ្នា​នឹង​មុន​ពេល​ដែល​អាជ្ញាធរ​បិទ​ខ្ទប់​ធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​ដែរ ដោយសារ​ការ​នាំ​ចេញ​នាំ​ចូល​ទំនិញ មានការ​កាត់​បន្ថយ​ច្រើន​។

លើស​ពី​នេះ​ទៅ​ទៀត ប្រធាន​សមាគម​ភ័ស្តុភារ​កម្ពុជា​រូប​នេះ បាន​អះអាង​ថា បច្ចុប្បន្ន ខាង​សមាគម​បាន​នឹង​កំពុង​ដោះស្រាយ​បញ្ហា​ទាំង​អស់នេះ ជាមួយ​អាជ្ញាធរ​ហើយ ដើម្បី​កាត់​បន្ថយ​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​។

សូម​បញ្ជាក់​ថា ដោយសារ​តែ​មានការ​ឆ្លង​រីក​រាលដាល​ខ្លាំង​កើន​ឡើងជា​បន្ដបន្ទាប់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដីសម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​រយៈពេល ២​ស​ប្ដា​ហ៍​ចាប់តាំងពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី ២៨ ខែមេសា ដោយ​មក​ទល់​ពេល​នេះ គឺ​មាន​រយៈពេល​បាន​១​ស​ប្ដា​ហ៍​ហើយ​។ ប៉ុន្ដែ ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ នៅ​តែ​មាន​តួលេខ​ខ្ពស់ ដោយ​ក្នុង​មួយ​ថ្ងៃ​រក​ឃើញ​អ្នក​ឆ្លង​រាប់រយ​នាក់ មិន​ទាន់​មានការ​ថយ​ចុះ​ច្រើន​នៅឡើយ​ទេ​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឆ្លងកូវីដ-១៩ នៅឥណ្ឌាប្រឈមនឹងបាត់បង់អាយុជីវិតកាន់តែច្រើន ខណៈបំពង់អុកស៊ីហ្សែនកំពុងខ្វះខាត

ព័ត៌មាន
អាជ្ញាធរឥណ្ឌាបានឲ្យដឹងកាលពីពេលថ្មីៗនេះថា ពលរដ្ឋឥណ្ឌាកាន់តែច្រើនកំពុងប្រឈមនឹងការស្លាប់បាត់បង់ជីវិតដោយសារកូវីដ-១៩ ក្រោយរដ្ឋធានីញូដេលីកំពុ…

អ្នកជំនាញរំពឹងថាបញ្ហារាំងស្ទះការនាំចេញអង្ករនឹងត្រូវបានដោះស្រាយបានឆាប់ៗនេះ

ព័ត៌មាន
សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងរង់ចាំការជួយសម្របសម្រួលពីក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ ក្រោយមានការរាំងស្ទះមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ