សាច់បង្កក

ផ្សារម៉ាក្រូថៃកំពុងរងសម្ពាធក្រោយអាជ្ញាធរទុកពេល៣០ថ្ងៃ ឱ្យពន្យល់ជុំវិញការទិញសាច់ជ្រូករត់ពន្ធ


នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) របស់ប្រទេសថៃ បានកំណត់ទុកពេលឱ្យផ្សារលក់ទំនិញម៉ាក្រូ(Makro)ចំនួន៣០ថ្ងៃ ដើម្បីបកស្រាយបំភ្លឺពីរបាយការណ៍ដែលគេបានចោទប្រកាន់ថា ផ្សារទំនើបនេះបានទិញសាច់ជ្រូកស្រស់មកពីក្រុមហ៊ុនមួយដែលម្ចាស់របស់ក្រុមហ៊ុននេះត្រូវបានចាប់ខ្លួនពីបទជួញដូរខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ Nation។
សាច់បង្កក
ដោយ

លោកឧត្តមសេនីយ៍ ណាតាពុល ឌីតសាយ៉ាថម (Natapol Ditsayatham) មន្ត្រីជំនាញផ្នែកការពារអ្នកប្រើប្រាស់ និងឧក្រិដ្ឋកម្មបរិស្ថានរបស់នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) និងជាអ្នកដឹកនាំការស៊ើបអង្កេតនេះបាននិយាយថា ការកំណត់រយៈពេល៣០ថ្ងៃ សម្រាប់ការបកស្រាយរបស់ក្រុមហ៊ុនម៉ាក្រូនេះ នឹងចាប់ផ្តើមរាប់ចាប់ពីថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ តទៀត។

លោក ឌីតសាយ៉ាថម បានបន្ថែមថា នៅពេលនាយកដ្ឋានស៊ើបអង្កេតនេះបានទាក់ទងទៅកាន់ក្រុមហ៊ុន Makro កាលពីខែមុន ក្រុមហ៊ុននេះបានស្នើសុំពន្យារពេលដោយគ្មានកាលកំណត់ ចំពោះការពន្យល់ពីការចោទប្រកាន់ខាងលើ ដោយសារក្រុមហ៊ុននេះត្រូវការពេលដើម្បីរៀបចំឯកសារឱ្យបានត្រឹមត្រូវ ប៉ុន្តែនាយកដ្ឋានស៊ើបអង្កេតបានសម្រេចទុកពេលឱ្យ៣០ថ្ងៃប៉ុណ្ណោះ បើមិនដូច្នេះទេពួកគេអាចប្រឈមនឹងផ្លូវច្បាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ផ្សារទំនើប Makro ដែលដំណើរការដោយក្រុមហ៊ុន CP Extra បានចេញសេចក្តីថ្លែងការណ៍មួយដោយបានបដិសេធថា ខ្លួនមិនបានទិញសាច់ជ្រូកពីក្រុមហ៊ុន Wealthy & Healthy Foods នោះទេ។

លោក វីរ៉ាត (Wirat) អាយុ៦៩ឆ្នាំជាប្រធានក្រុមហ៊ុនខាងលើ និងកូនប្រុសរបស់លោកឈ្មោះ ថាណាគ្រីត អាយុ៤២ឆ្នាំ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ អ្នកទាំងពីរនេះត្រូវបានជាប់ចោទថា មានការពាក់ព័ន្ធនឹងក្រុមរត់ពន្ធមួយដែលបានដឹកជញ្ជូនសាច់ជ្រូកបង្កករាប់ពាន់តោនមកពីប្រទេសក្បែរខាងនៅចន្លោះឆ្នាំ២០២១និងដើមឆ្នាំ២០២៣។

ផ្សារ Makro បាននិយាយថា ខ្លួនបានបញ្ឈប់ការបញ្ជាទិញសាច់ជ្រូកពីក្រុមហ៊ុន Wealthy & Healthy Foods តាំងពីពាក់កណ្តាលឆ្នាំមុនមកម្ល៉េះ បន្ទាប់ពីបានដឹងថា ផលិតផលរបស់ក្រុមហ៊ុននេះមិនបានបំពេញតាមស្តង់ដារអនាម័យ និងគុណភាព។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា ផ្សារម៉ាក្រូ ក៏បានបញ្ឈប់ការទិញថ្លើមជ្រូកពីក្រុមហ៊ុននេះផងដែរដោយបន្ថែមថា ការបញ្ជាទិញដែលគេប្រើនៅក្នុងការចោទប្រកាន់ទាំងនេះ គឺជាផលិតផលចាស់តែប៉ុណ្ណោះ។ ផ្សារទំនើប ម៉ាក្រូ ក៏បាននិយាយដោយទទូចថា ខ្លួនមានឆន្ទៈក្នុងការសហការជាមួយនឹងអាជ្ញាធរក្នុងការស៊ើបអង្កេតពីប្រតិបត្តិការរត់ពន្ធសាច់ជ្រូកនេះផងដែរ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


តើអាម៉េរិកពិតជាជិតអស់លុយក្នុងការជួយអ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៊ីមែនទេ?

រដ្ឋបាលលោក ចូ បៃដិន កាលពីថ្ងៃចន្ទ ទី៤ បានបញ្ជូនសារទៅកាន់សភាតំណាងដោយព្រមានថា រដ្ឋាភិបាលជិតអស់ថវិកាក្នុងការជួយអ៊ុយក្រែនប្រយុទ្ធទប់ទល់ជាម…

វិនិយោគិនកំពុងរងចាំផែនទីបង្ហាញផ្លូវពីសំណាក់រដ្ឋាភិបាលចិន ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន

ក្រោយបានហែលឆ្លងយ៉ាងត្រដាបត្រដួសនៅក្នុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកអស់រយៈពេលប្រមាណមួយឆ្នាំពេញកន្លងមកនេះ ក្រុមហ៊ុនវិនិយោគ និងវិនិយោគិននៅប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ