ក្រសួងអប់រំ

ក្រសួងអប់រំ នឹងពិនិត្យពន្យារពេលប្រឡងបាក់ឌុប ដើម្បីទុកពេលឲ្យសិស្សបានរៀនបន្ថែម


ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យលទ្ធភាពន្យាពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីទុកពេលឲ្យសិស្សបានរៀនបន្ថែមសម្រាប់ត្រៀមប្រឡង។ ការពិចារណាពន្យារពេលប្រឡងនេះ ធ្វើឡើងក្រោយក្រសួងអប់រំសង្កេតឃើញថា សិស្សនៅឆ្នាំនេះពុំសូវបានរៀនពេញលេញ ដោយសារការអូសបន្លាយនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។
សិស្ស​តម្រង់​ជួរ​ចូល​ប្រឡង​បាក់ឌុប​នា​ពេល​កន្លង​ទៅ រូបភាព៖ Siv Channa

បើទោះបីអាចមានការពន្យាពេលប្រឡងក៏ដោយ តែក្រសួងពុំមានការបន្ធូរបន្ថយការប្រឡងនោះទេ ពោលគឺក្រសួងបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលដែលអាចទទួលយកបាន។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងអប់រំដែលបានបញ្ជាក់ប្រាប់ខេមបូណូមីសនៅថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗបានអះអាងថា នៅឆ្នាំពុំមានការលប់ចោលការប្រឡងបាក់ឌុបដូចឆ្នាំមុននោះទេ ខណៈក្រសួងអប់រំ នៅសប្ដាហ៍នេះនឹងរៀបចំកិច្ចប្រជុំ ដើម្បីវាយតម្លៃស្ថានការណ៍ពាក់ព័ន្ធ ក្នុងការបន្តរៀបចំការប្រឡងបាក់ឌុបឲ្យមានសុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាព។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម រស់ សុវាចា បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា ថ្នាក់ដឹកនាំក្រសួងអប់រំ នឹងពិនិត្យលទ្ធភាពពន្យារពេលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីផ្តល់ឱកាសឲ្យសិស្សថ្នាក់ទី១២ មានពេលរៀនបន្ថែមសម្រាប់ត្រៀមប្រឡងនៅឆ្នាំនេះ។ ថ្នាក់ដឹកនាំក្រសួងអប់រំនឹងជួបប្រជុំគ្នានៅសប្តាហ៍នេះ ដើម្បីវាយតម្លៃស្ថានការណ៍ពាក់ព័ន្ធនានា ដើម្បីបន្តរៀបចំការប្រឡងបាក់ឌុបនៅឆ្នាំនេះ ប្រដោយសុវត្ថិភាព និងប្រសិទ្ធភាព។

អ្នកនាំពាក្យរូបនេះ អះអាងថា ទោះបីមានការពិនិត្យលទ្ធភាពពន្យារពេលការប្រឡងក៏ពិតមែន តែក្រសួងមិនមានការបន្ធូរបន្ថយលើវិញ្ញាសារប្រឡងនោះទេ ពោលគឺក្រសួងនឹងបន្តអនុវត្តតាមច្បាប់ប្រកបដោយភាពយុត្តិធម៌ តម្លាភាព និងមានលទ្ធផលដែលអាចទទួលយកបាន។ 

តាមគម្រោងការប្រឡងបាក់ឌុបនៅឆ្នាំនេះ គ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។ ទោះយ៉ាងណា កាលបរិច្ឆេទប្រឡងថ្មីមិនទាន់ត្រូវបានបង្ហាញនោះទេ គ្រាន់តែឯកឧត្តម រស់ សុវាចា បញ្ជាក់ថា នឹងប្រាប់សាធារណជនក្រោយកិច្ចប្រជុំនៅសប្តាហ៍នេះ។  

គួររំលឹកថា កាលពីឆ្នាំមុនសម្តេចតេជោ ហ៊ុន សែន បានសម្រេចលុបចោលការប្រឡងបាក់ឌុប ដោយអនុញ្ញាតឲ្យសិស្សត្រូវប្រឡងបាក់ឌុបទាំងអស់ជាប់ដោយស្វ័យប្រវត្តិ បន្ទាប់ពីសម្តេចមើលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានហានិភ័យខ្ពស់។ ម្យ៉ាងទៀតកាលពីឆ្នាំ២០២១ សិស្សថ្នាក់ទី១២ទាំងអស់មិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូចសិស្សបច្ចុប្បន្ន។ ដូច្នេះ សម្តេច បានប្រកាសនាពេលចុងក្រោយនេះ គឺមិនមានការអនុញ្ញាតឲ្យជាប់បាក់ឌុបដោយស្វ័យប្រវត្តិដូចឆ្នាំមុនទៀតនោះឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកអះអាងថាចិននឹងមានក្បាលគ្រាប់នុយក្លេអ៊ែរកើនដល់៧០០គ្រាប់នៅឆ្នាំ២០២៧

ព័ត៌មាន
ក្រសួងការពារជាតិអាមេរិកនៅថ្ងៃពុធទី០៣ខែវិច្ឆិកា បានបង្កើនការប៉ាន់ស្មានចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលប្រទេសចិនមាន នៅប៉ុន្មានឆ្នាំខាងមុខនេ…

ទេសចរណ៍អាស៊ីផ្ដើមបើកឡើងវិញបណ្ដើរៗ ចំពេលដែលចិនជាទីផ្សារទេសចរធំរបស់ពិភពលោកកំពុងស្ថិតក្រោមវិធានការដ៏តឹងរឹង

ព័ត៌មាន
នៅក្នុងខែវិច្ឆិកានេះ បណ្ដាប្រទសជាច្រើននៅតំបន់អាស៊ីចាប់ផ្ដើមបើកប្រតិបត្តិការទេសចរណ៍ទទួលអ្នកដំណើរបរទេសពីជុំវិញពិភពលោកជាបណ្ដើរៗហើយ។ ទោះយ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ