ម៉ាឡេស៊ី - ថៃ

ម៉ាឡេស៊ី និងថៃប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់ ៣០ពាន់លានដុល្លារត្រឹមឆ្នាំ២០២៥


អំឡុងកិច្ចប្រជុំកំពូលជាលើកដំបូងរវាងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងនាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha កាលពីថ្ងៃព្រហស្បតិ៍ទី៩ ខែកុម្ភៈ មេដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ក្នុងបំណងពង្រឹងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឲ្យដល់ទំហំ ៣០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៥។ កិច្ចព្រមព្រៀងនេះ ក៏ជាការរឹតបណ្តឹងចំណងមិត្តភាព និងការបង្កើនកិច្ចសហប្រតិបត្តការរវាងម៉ាឡេស៊ី និងថៃផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NIKKEI។
ថៃនិងម៉ាឡេស៊ីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ពង្រឹងពាណិជ្ជកម្មទ្វេភាគី!

នៅក្នុងជំនួបនេះ​ភាគីនោះ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍរួមគ្នាមួយនៃបច្ចេកវិទ្យាថាមពលកកើតឡើងវិញ និងប្រព័ន្ធសេដ្ឋកិច្ចឌីជីថល។ លើសពីនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានពិភាក្សាជាចម្បងអំពីការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនរួមរវាងប្រទេសម៉ាឡេស៊ី និងថៃផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ លោក ប្រាយុទ្ធនិយាយថា កិច្ចប្រជុំនេះ បានបង្កើតនូវលទ្ធផលវិជ្ជមានជាច្រើន ឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងទ្វេភាគី​ឱ្យកាន់តែស៊ីជម្រៅនាពេលអនាគត។

ដោយឡែក ចំពោះបញ្ហាស្ដីពីការរបះបោរបំបែករដ្ឋមូស្លីមនៅភាគខាងត្បូងប្រទេសថៃ មេដឹកនាំប្រទេសទាំងពីរបានព្រមព្រៀងគ្នាថា ភាគីម៉ាឡេស៊ីជាអ្នកសម្រុះសម្រួលនឹងដើរតួនាទី​យ៉ាង​សំខាន់ក្នុងការជំរុញការចរចា​សន្តិភាព​ឱ្យឆ្ពោះ​ទៅមុខ។ បន្ថែមពីលើនេះ គេគ្រោងនឹងចាប់ផ្ដើម​កិច្ចចរចា​ឡើង​វិញ​រវាង​ក្រុម​ឧទ្ទាម និង​រដ្ឋាភិបាល​ថៃ​នៅ​ថ្ងៃ​ទី២១ ខែ​កុម្ភៈ នៅ​ទីក្រុង​​គូឡាឡាំពួ ប្រទេសម៉ាឡេស៊ីផងដែរ។

ក្រៅតែពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានពិភាក្សាគ្នា​អំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ និងថែមទាំងបានជជែកអំពីសារៈសំខាន់នៃការចូលរួមក្នុងន័យស្ថាបនាជាមួយយោធាមីយ៉ាន់ម៉ា។

សូមជម្រាបថា​នេះ ចាប់តាំពីចូលកាន់ដំណែងជានាយករដ្ឋម៉ាឡេស៊ី កាលពីខែវិច្ឆិកាឆ្នាំមុន លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបំពេញបេសសកម្មយ៉ាងសកម្មទៅក្រៅប្រទេស ដោយបានដើរពង្រឹងទំនាក់ទំនងរវាងប្រទេសជាច្រើនក្នុងតំបន់រួមមនា ការជួបជាមួយមេដឹកនាំ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ប្រ៊ុយណេ សិង្ហបុរី និងចុងក្រោយនេះគឺប្រទេសថៃជាដើម៕




អត្ថបទបន្ទាប់


ជប៉ុន និងហ្វីលីពីនចាប់ដៃគ្នាពង្រីកចំណងយោធា នៅចំពោះមុខភាពតានតឹងក្នុងសមុទ្រចិនខាងត្បូង និងខាងកើត

មេដឹកនាំជប៉ុន និងហ្វីលីពីនបានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ទី៩ខែកុម្ភៈ ក្នុងការបង្កើនទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិ…

ចិនថា នៅតែស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក ប៉ុន្ដែប្រឆាំងដាច់ខាតចំពោះនយោបាយគាបសង្កត់ទីក្រុងវ៉ាស៊ិនតោន

ក្រសួងពាណិជ្ជកម្មចិននៅទី ៩ខែកុម្ភៈ បានចេញមកអះអាងថា ទីក្រុងប៉េកាំង នៅតែបើកទ្វារទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ