ការប្រល័យពូជសាសន៍ប្រឆាំងពលរដ្ឋរ៉ូហ៊ីងយ៉ា

សហរដ្ឋអាមេរិកថា មីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងពលរដ្ឋរ៉ូហ៊ីងយ៉ា


សហរដ្ឋអាមេរិកបានកំណត់ចាត់ទុក អំពើហិង្សាទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលប្រព្រឹត្តដោយយោធារបស់មីយ៉ាន់ម៉ា គឺជាអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នេះបើតាមទីភ្នាក់ងារបារាំង AFP ។
បាតុករកំពុងធ្វើបាតុកម្មក្នុងក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា រូបភាព​៖ AFP

ការប្រកាសរបស់សហរដ្ឋអាមេរិកយ៉ាងដូច្នេះ គឺបន្ទាប់ពីមានមនុស្សរាប់ម៉ឺននាក់នៅក្នុងសហគមន៍ដែលមានពលរដ្ឋមូស្លីមរ៉ូហ៊ីងយ៉ា ភាគច្រើនបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាតាំងពីឆ្នាំ២០១៧ ក្រោយពីការបង្ក្រាបដោយយោធា ហើយឥឡូវបញ្ហានេះគឺជាកម្មវត្ថុនៃសំណុំរឿងប្រល័យពូជសាសន៍មួយនៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិនៅទីក្រុងឡាអេប្រទេសហូឡង់។ 

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនថូនី ប្លីនខិន (Antony Blinken) នឹងប្រកាសជាផ្លូវការពីការសម្រេចចិត្តអាមេរិក ដើម្បីកំណត់ថា ការបង្រ្កាបរបស់យោធាមីយ៉ាន់ម៉ា ទៅលើជនជាតិភាគតិចរូហ៊ីងយ៉ា គឺជាអំពើប្រល័យពូជសាសន៍នៅក្នុងសុន្ទរកថា មួយនៅសារមន្ទីរហូឡូខូស (Holocaust) ក្នុងទីក្រុង Washington នៅថ្ងៃចន្ទសប្ដាហ៍នេះ ជាកន្លែងដែលរៀបចំតាំងពិព័រណ៍ស្តីពី«មាគ៌ារបស់ភូមាឆ្ពោះទៅរកអំពើប្រល័យពូជសាសន៍»។

សូមរំលឹកថា លោក ប្លីនខិន បាននិយាយនៅក្នុងខែធ្នូឆ្នាំមុន ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីថា សហរដ្ឋអាមេរិកកំពុងតាមមើលយ៉ាងចិត្តទុកដាក់ថាតើការប្រព្រឹត្តរបស់យោធាមីយ៉ាន់ម៉ាទៅលើពលរដ្ឋរ៉ូហ៊ីងយ៉ាអាចកំណត់បានថាជាអំពើប្រល័យពូជសាសន៍ឬយ៉ាងណា។

ហើយកន្លងមកនេះ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយរបាយការណ៍មួយក្នុងឆ្នាំ២០១៨ដែលរៀបរាប់លម្អិតពីអំពើហិង្សាទៅលើពលរដ្ឋរ៉ូហ៊ីងយ៉ានៅភាគខាងលិចរដ្ឋរ៉ាឃីនប្រទេសមីយ៉ាន់ម៉ាថា«មានសភាពធ្ងន់ធ្ងរ ទ្រង់ទ្រាយធំ រីករាលដាល និងហាក់បីដូចជាកំពុងឆ្ពោះទៅរកទាំងការបំភិតបំភ័យប្រជាជន និងការបណ្តេញអ្នកស្រុករ៉ូហ៊ីងយ៉ាផងដែរ»។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល ៨៥ ម៉ឺននាក់កំពុងរស់នៅយ៉ាងលំបាកនៅក្នុងជំរុំជនភៀសខ្លួនជាច្រើននៅប្រទេសបង់ក្លាដេស ដោយពួកគេបានរៀបរាប់ពីការសម្លាប់រង្គាល និងការចាប់រំលោភខណៈដែលចំនួន ៦០ ម៉ឺននាក់ទៀតដែលរស់នៅក្នុងសហគមន៍នៅក្នុងរដ្ឋរ៉ាឃីនប្រទេសមីយ៉ាន់ម៉ាបានរៀបរាប់ថា ពួកគេបានរងការគាបសង្កត់ឥតល្ហែរផងដែរ។

អង្គការសហប្រជាជាតិបានកំណត់ថា «អំពើប្រល័យពូជសាសន៍ គឺជាសកម្មភាប្តេជ្ញាចិត្តបំផ្លាញទាំងស្រុង ឬដោយផ្នែកណាមួយទៅលើក្រុមជាតិ ពូជសាសន៍ ជនជាតិភាគតិច ឬសាសនាណាមួយ» ហើយគេអាចនឹងដាក់ទណ្ឌកម្មបន្ថែមទៀត និងរិតបន្តឹងលើជំនួយនៅក្នុងចំណោមទោសផ្សេងទៀតប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ដែលស្ថិតនៅឯកោរួចទៅហើយនេះផងដែរ។ នេះបើយោងតាមកាសែត New York Times។

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើមេដឹកនាំប្រទេសនេះ ហើយដូចគ្នានឹងប្រទេសលោកខាងលិចផ្សេងទៀតអ៊ីចឹងដែរ គឺអាមេរិកបានដាក់កម្រិតលើការទិញអាវុធយូរមកហើយចំពោះកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ហើយសូម្បីតែមុនពេលរបបយោធាឡើងកាន់អំណាចក៏របបនេះបានប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិសម្រាប់យុទ្ធនាការឃោរឃៅទៅលើជនជាតិរ៉ូហ៊ីងយ៉ាផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យជប៉ុនជួយទិញផលិតផលកសិកម្មកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេរភាគី និងការវិនិយោគ

ព័ត៌មាន
ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេរភាគី និងការវិនិយោគរវាងកម្ពុជា និងជប៉ុន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ឯកឧត្តម ហ្វូ…

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា២៣គ្រួសាររស់នៅអ៊ុយក្រែន បន្ដរួមសុខ រួមទុក្ខជាមួយប្រជាជនអ៊ុយក្រែន

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសយ៉ាងច្បាស់ៗថា កម្ពុជាមិនមានបំណងជម្លៀសប្រជាជនកម្ពុជា ចំនួន២៣គ្រួសារ ដែលកំពុងរស់នៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ