កូវីដ១៩នៅម៉ាឡេស៊ី-បិទខ្ទប់

ម៉ាឡេស៊ី បង្ខំចិត្តបន្ដបិទខ្ទប់ប្រទេសយូរទៀត ក្រោយសម្ទុះឆ្លងកូវីដ-១៩មិនថមថយ


ការបិទខ្ទប់ប្រទេសម៉ាឡេស៊ីត្រូវបានកំណត់ថា បញ្ចប់ត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ ប៉ុន្ដែ ដោយសារតែមេរោគកូវីដ-១៩ បន្ដវាយលុកលុយកាន់តែខ្លាំង គ្មានសញ្ញាថមថយសោះនោះ រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចបន្ដវិធាការបិទខ្ទប់ទូទាំងប្រទេសបន្ថែមទៀត ហើយក៏មិនទាន់ដឹងថា នឹងត្រូវបើកឡើងវិញនៅថ្ងៃណានោះដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Kyodo។
អ្នកដឹកជញ្ជូនម្ហូបអាហារ អំឡុងពេលបិទខ្ទប់ប្រទេសនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រូបភាព៖ Xinhua
ដោយ

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ម៉ា​ឡេ​ស៊ី បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃអាទិត្យ​ស​ប្ដា​ហ៍​មុន​នេះ​ថា ស្ថានភាព​កូ​វី​ដ​-១៩​នៅ​ម៉ា​ឡេ​ស៊ី មិន​ទាន់​អាច​ឲ្យ​រដ្ឋាភិបាល​ដក​វិធានការ​បិទ​ខ្ទប់​ប្រទេស​បាន​នៅឡើយ​ទេ​។

អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ស​ប្ដា​ហ៍​មុន​នេះ ប្រទេស​ម៉ា​ឡេ​ស៊ី​មាន​ឆ្លង​កូ​វី​ដ​-១៩ ករណី​ថ្មី​ជា​មធ្យម ៥​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ ខណៈ​អ្នក​ស្លាប់​វិញ​ក៏​មាន​រាប់​សិប​នាក់​ក្នុង​មួយ​ថ្ងៃ​ផង​ដែរ​។ សេវា​ថែទាំ ក៏​ដូច​ជា​គ្រែពេទ្យ​សម្រាប់​អ្នកជំងឺ គឺ​ស្ទើរតែ​ពេញ​អស់​ទៅ​ហើយ​សម្រាប់​ការ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ខណៈ​ដែល​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​២​ដូ​ស​វិញ មាន​ត្រឹមតែ​ជាង ៦%​ប៉ុណ្ណោះ នៃ​ចំនួន​ប្រជាជន​សរុប​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​។

បើ​តាម​រដ្ឋាភិបាល​ប្រទេស​នេះ បាន​ឲ្យ​ដឹង​ថា វិធានការ​បិទ​ខ្ទប់​ប្រទេស នឹង​ត្រូវ​ដក​ចេញ​បាន លុះត្រា​ណា​តែ អ្នក​ឆ្លង​កូ​វី​ដ​-១៩​ប្រចាំ​ថ្ងៃ ធ្លាក់​ចុះ​ទាប​មក​នៅ​ត្រឹម​ជា​មធ្យម​ប្រមាណ ៤​ពាន់​នាក់​ក្នុង​១​ស​ប្ដា​ហ៍​។

តើ​អំឡុង​ពេល​បិទ​ខ្ទប់ ម៉ា​ឡេ​ស៊ី​មានការ​រឹតត្បិត​លើ​សកម្មភាព​អ្វីខ្លះ?

នៅ​អំឡុង​ពេល​បិទ​ខ្ទប់ មាន​តែ​វិស័យ​ផលិតកម្ម និង​សេវាកម្ម​សំខាន់​ៗ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​។ ដោយឡែក ទីតាំង​ផ្សេង​ទៀត ដូច​ជា​មជ្ឈមណ្ឌល​ទិញ​ទំនិញ សាលារៀន និង​សួន​សាធារណៈ គឺ​ត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន​។

កា​រប​ម្លា​ស់​ទី​របស់​ប្រជាជន​ក៏​មានការ​រឹតត្បិត​ដែរ ដោយ​អនុញ្ញាត​ឲ្យ​មនុស្ស​តែ​២​នាក់​ប៉ុណ្ណោះ​នៃ​សមាជិកគ្រួសារ អាច​ចេញ​ក្រៅ​ផ្ទះ​បាន នៅ​ក្នុង​តំបន់​ខ្លួន​រស់នៅ​ក្បែរ​នោះ ហើយ​សម្រាប់​ការ​ធ្វើ​ដំណើរ​ឆ្លង​ស្រុក​/​ខណ្ឌ គឺ​ត្រូវ​បាន​ហាមឃាត់​។

សូម​បញ្ជាក់​ថា នេះ​គឺជា​ការ​បិទ​ខ្ទប់​លើក​ទី​២​ហើយ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី អំឡុង​ពេល​មានការ​រាតត្បាត​កូ​វី​ដ​-១៩ ខណៈ​ដែល​ការ​បិទ​ខ្ទប់​កាលពី​លើក​មុន​ចន្លោះ​ពី​ខែមីនា ដល់​ខែឧសភា ឆ្នាំ​២០២០ ហើយ​អំឡុង​ពេល​នោះ ព្រំដែន​ប្រទេស​ត្រូវ​បាន​បិទ ហើយ​សកម្មភាព​សេដ្ឋកិច្ច​នានា​ក៏​ត្រូវ​បាន​ផ្អាក​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


អ្នកជំនាញអចលនវត្ថុ កំពុងដើរតួនាទីរឹតតែសំខាន់ ក្នុងការទិញលក់អចលនវត្ថុអំឡុងពេលកូវីដ-១៩?

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យលើកឡើងថា ការទិញលក់អចលនទ្រព្យដ៏ត្រឹមត្រូវ គឺទាមទារឲ្យមានការគិតគូរឲ្យបានហ្មត់ចត់ទាក់ទងនឹងហិរញ្ញវត្ថុ ផ្លូវច្បា…

អ្នកជំនាញ ព្រមានថា មេរោគបំប្លែងខ្លួនថ្មី «ឌែលតា» ដែលអាចនឹងរីករាលដាល​ខ្លាំង​នៅអាមេរិកនៅសប្ដាហ៍ក្រោយ

មេរោគកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទ «ឌែលតា» កំពុងបង្កការព្រួយបារម្ភខ្លាំងទៀតហើយដល់ប្រទេសជាច្រើននៅជុំវិញពិភពលោក រាប់ចាប់តាំងពីប្រទេសដែលបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ