សេដ្ឋកិច្ចកម្ពុជា២០២១

តើសេដ្ឋកិច្ចកម្ពុជារង្គោះរង្គើយ៉ាងណាខ្លះ ក្រោយរដ្ឋាភិបាលសម្រេចបិទខ្ទប់ខេត្តចំនួន៨?


អ្នកជំនាញសេដ្ឋកិច្ចអះអាងថា ការបិទខេត្តចំនួន៨ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ មិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ចរបស់កម្ពុជានោះទេ ហើយបើប៉ះពាល់ក៏ក្នុងរយៈពេលខ្លីដែរ។ សម្រាប់អ្នកជំនាញ ការបិទខ្ទប់របស់រាជរដ្ឋាភិបាល មិនត្រឹមតែអាចកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩ ប្រភេទថ្មីក្នុងសហគមន៍ប៉ុណ្ណោះទេ តែវាអាចជួយឲ្យកម្ពុជាឈានទៅស្តារវិស័យសេដ្ឋកិច្ចរបស់ខ្លួនទៀតផង។
តើសេដ្ឋកិច្ចកម្ពុជារង្គោះរង្គើយ៉ាងណាខ្លះ ក្រោយរដ្ឋាភិបាលសម្រេចបិទខ្ទប់ខេត្តចំនួន៨? (រូបភាព៖ AP)
ដោយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗបានសម្រេចបិទខ្ទប់ខេត្តចំនួន៨ ដែលភាគច្រើននៅជាប់ព្រំដែនកម្ពុជា-ថៃចំនួន១៤ថ្ងៃ ដើម្បីបង្ការ និងទប់ការស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា ដែលកំពុងអុកឡុកពិភពលោក។

លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជ្យបណ្ឌិតសភាកម្ពុជា បង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដ្បិតការបិទខ្ទប់ខេត្តទាំង៨ និងដាក់បម្រាម រដ្ឋបាលមួយចំនួននេះ វាអាចជួយទប់ស្កាត់ និងបង្ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទដែលតា ដែលកំពុងមានការឆ្លងខ្លាំងនៅប្រទេសថៃ។ សម្រាប់លោកបណ្ឌិត ការបិទខ្ទប់នេះ វាមិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ចរបស់កម្ពុជា ដូចដែលការទុកឲ្យជំងឺនេះបន្តរីកដាលនោះឡើយ។

ជាមួយគ្នានេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានយល់ឃើញដូចគ្នាថា ការបិទខ្ទប់ខេត្តទាំង៨ និងការដាក់ចេញវិធានរដ្ឋបាលមួយចំនួនរបស់រដ្ឋាភិបាល វាអាចបង្កការរំខានដល់ការធ្វើអាជីវកម្ម ក៏ដូចសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ សម្រាប់ ឧកញ៉ាសុខចិត្តប៉ះពាល់រយៈពេលខ្លីប្រសើរជាងទុកឲ្យមេរោគកូវីដ-១៩ អុកឡុករយៈពេលវែង។ តែយ៉ាងណាអ្នកជំនួញរូបនេះជឿជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងមានការរីកចម្រើនឡើងវិញ ក្រោយរាជរដ្ឋាភិបាលសម្រេចគោលដៅចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋឲ្យបាន១០លាននាក់ក្នុងរយៈពេលដ៏ខ្លីខាងមុខ។  

 

មិនខុសគ្នាពីអ្នកជំនាញទាំងពីររូបខាងលើនោះទេ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជាយល់ឃើញដូចគ្នាថា ការសម្រេចបិទខ្ទប់ខេត្តទាំង៨របស់រដ្ឋាភិបាលកម្ពុជា វានឹងជួយបង្ការ និងទប់ស្កាត់មិនឲ្យមេរោគកូវីដ-១៩ បំប្លែងថ្មីដែលតាទៅកាន់តំបន់ផ្សេងៗ។ អ្នកជំនាញរូបនេះអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងជួបការលំបាកកាន់តែខ្លាំងប្រសិនបើមិនចាត់វិធានការបែបនេះ ដោយបណ្តោយឲ្យមេរោគកូវីដ-១៩ ប្រភេទដែលតា បន្តរាលដាលកាន់តែធំ។

ងាកទៅមើលអ្នកជំនួញក្នុងវិស័យដឹកជញ្ជូនឯណោះវិញ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្ពុជាបានអះអាងថា ទោះបីរដ្ឋាភិបាលបិទខ្ទប់ខេត្តទាំងអស់នៅជាប់ព្រំដែនថៃ និងផ្អាកការធ្វើដំណើរចេញចូលរវាងកម្ពុជា-ថៃជាបណ្តោះអាសន្នក៏ដោយ តែវាមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការដោះដូរ និងដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសទាំងពីរនោះទេ។ ពោលគឺការដោះដូរ និងដឹកជញ្ជូនទំនិញនៅប្រព្រឹត្តទៅជាធម្មតា គ្រាន់តែចំណាយពេលច្រើនជាងមុន ដោយសារការរឹតបណ្តឹងលើវិធានការកូវីដ-១៩។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចមួយ ដោយសម្រេចបិតខ្ទប់ខេត្តចំនួន៨ និងផ្អាកការធ្វើដំណើរចេញចូលរវាងកម្ពុជា-ថៃជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ ខេត្តទាំង៨នោះ រួមមានបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន សៀមរាប បាត់ដំបង កោះកុង និងពោធិ៍សាត់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មពន្យល់ពីរឿងប្រេងឥន្ធនៈឡើងថ្លៃ

ព័ត៌មាន
តម្លៃប្រេងឥន្ធនៈ នៅរយៈពេល៣ខែកន្លងមកនេះ ហក់ឡើងថ្លៃជាបន្តបន្ទាប់។ មតិសាធារណៈជនមួយចំនួនតែងតែមានការងឿងឆ្ងល់ និងចោទសួរថា តើមានកត្តាអ្វីខ្លះ…

តម្លៃស្រូវចាប់ផ្តើមកម្រើកឡើងវិញបន្ដិចហើយ ក្រោយបញ្ហាកកស្ទះខ្លាំងនៅតាមព្រំដែនមានស្ថានភាពធូរស្បើយជាងមុន

ព័ត៌មាន
ក្រុមឈ្មួញទិញស្រូវ និង ប្រជាកសិករនៅស្រុកគិរីវង់ខេត្តតាកែវបានអះអាងប្រាប់ខេមបូណូមីសថា តម្លៃស្រូវបានចាប់ផ្ដើមកម្រើកងើបឡើងវិញបន្ដិចហើយនៅប៉ុន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ