កសិកម្ម-ទិន្នផលស្វាយ

រដូវប្រមូលផលស្វាយជិតផុតហើយនៅឡើយការនាំចេញស្វាយទៅទីផ្សារចិននៅជាប់គាំង


ស្របពេលដែលរដូវប្រមូលផលស្វាយកាន់តែជិតផុតទៅហើយនោះ ក្ដីរំពឹងការនាំចេញស្វាយទៅកាន់ទីផ្សារចិន ក៏នៅតែមិនទាន់ដឹងច្បាស់នៅឡើយថា អាចនឹងសម្រេចការនាំចេញបានពេលណា ខណៈដែលមកដល់ពេលនេះ គឺមានរយៈពេលជាង១ខែហើយ ដែលខាងរដ្ឋបាលគយចិនបានវាយតម្លៃត្រួតពិនិត្យ និងវាយតម្លៃលើកសិដ្ឋានចម្ការស្វាយនៅកម្ពុជា ប៉ុន្ដែ ខាងភាគីចិននៅតែមិនទាន់អនុញ្ញាតឲ្យកម្ពុជានាំចេញស្វាយទៅកាន់ទីផ្សារចិននៅឡើយ។
ការប្រមូលផលស្វាយជិតផុតរដូវកាលហើយ
ដោយ

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​តាម​ប្រព័ន្ធ​តេ​ឡ​ក្រាម​ថា ទាក់ទិន​ទៅ​នឹង​ការ​នាំ​ស្វាយ​ចេញ​ជា​ផ្លូវការ​ទៅ​កាន់​ប្រទេស​ចិន​នេះ​ដែរ ក្រសួង​កំពុង​តែ​រង់ចាំ​ចម្លើយ​ពី​អគ្គ​រដ្ឋបាល​គយ​ចិន​នៅឡើយ​ទេ ព្រោះថា ភ្នាក់ងារ​របស់​អគ្គ​រដ្ឋបាល​គយ​ចិន​នៅ​ទីក្រុង​ណា​ន​នី​ង ខេត្ត​គ័ង​ស៊ី​បាន​ធ្វើ​របាយការណ៍​ទៅ​ហើយ តែ​មិន​ទាន់​មានការ​ឆ្លើយ​ថា​អនុញ្ញាត​ឬ​យ៉ាងណា​នោះ​ទេ​។

ឯកឧត្តម វេ​ង សា​ខុន បញ្ជាក់​ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ បើសិនជា​អគ្គ​រដ្ឋបាល​គយ​ចិន យល់ព្រម​បើកផ្លូវ​នៅ​ពេល​ណា​នោះ កម្ពុជា​អាច​នាំ​ចេញ​បាន​ភ្លាម តែ​អ្វី​ដែល​ឯកឧត្តម​ព្រួយបារម្ភ​នោះ គឺ​រដូវ​ស្វាយ​ជិត​ផុត​ហើយ ដោយ​រំពឹង​ថា ភាគី​ចិន​អាច​អនុញ្ញាត​ឆាប់​ៗ​។

ឧកញ៉ា ហ៊ុន ឡាក់ អ្នកជំនួញ​ដ៏​ល្បី​ផ្នែក​កសិកម្ម​នៅ​កម្ពុជា ដែល​បាន​វិនិយោគ​ដាំ​ដុះ និង​នាំ​ចេញ​ដំណាំ​ដែល​មាន​សក្តានុពល​ទៅ​ក្រៅប្រទេស​ដូច​ជា ស្វាយ​និង​ចេក​ជាដើម​នោះ បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា លោក​បាន​ទទួល​ដំណឹង​ខ្លះ​ដែរ​ពី​អគ្គនាយកដ្ឋាន​កសិកម្ម​ថា ការ​នាំ​ចេញ​ស្វាយ​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន​អាច​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែមេសា​នេះ ។

ស្រប​ពេល​ដែល ពេលវេលា​នៃ​ការ​នាំ​ចេញ​ស្វាយ​ទៅ​ចិន​មិន​ច្បាស់លាស់ ឧកញ៉ា ហ៊ុន ឡាក់ ក៏​បាន​គូសបញ្ជាក់​ដែរ រដូវ​ប្រមូល​ផល​ស្វាយ​នឹង​ផុត​នៅ​ចុងខែ​ឧសភា​នេះ​ហើយ ដូចនេះ បើ​ទោះបីជា​មានការ​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ស្វាយ​ទៅ​ចិន​មែន​ក៏​ដោយ​ចុះ តែ​ការ​នាំ​ចេញ​អាច​នឹង​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។

បើ​តាម រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បើ​ទោះជា​ប​ច្ចុ​ប​ច្ប​ន្ន​អគ្គ​រដ្ឋបាល​គយ​ចិន​មិន​ទាន់​មានការ​យល់ព្រម​ឲ្យ​មានការ​នាំ​ចេញ​ស្វាយ​ទៅ​ចិន​ជា​ផ្លូវការ​ក្តី តែ​ស្វាយ​ដែល​កម្ពុជា នាំ​ចេញ​ទៅ​តាម​រយៈ​ប្រទេស​ជិតខាង ដូច​ជា​ថៃ និង​វៀតណាម គឺ​នៅ​តែ​អាច​នាំ​ចេញ​បាន​ធម្មតា បើ​ទោះ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ខ្លាំង​យ៉ាងណា​ក៏​ដោយ​។

សូម​បញ្ជាកា់​ថា គិត​មក​ទល់​ពេល​នេះ មាន​រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ ដែល​ក្រសួងកសិកម្ម​កម្ពុជា និង​ភាគី​ចិន បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​ស្ដី​ពី​លក្ខខណ្ឌ​តម្រូវ​ភូត​គមាន​អនាម័យ សម្រាប់​ការ​នាំ​ចេញ​ស្វាយ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ចិន ហើយ​កាលពី​ខែមីនា ខាង​ភាគី​គយ​ចិន​ក៏​បាន​វាយតម្លៃ​លើ​ការ​រៀបចំ​ការងារ​មួយ​ចំនួន ដើម្បី​អាច​ឈាន​នាំ​ចេញ​ស្វាយ​ទៅ​ចិន​ផង​ដែរ ប៉ុន្ដែ លទ្ធផល​ចុង​ក្រោយ​ស្ដី​ពី​ការ​សម្រេច​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ស្វាយ​ទៅ​ចិន​នៅ​មិន​ទាន់​មានការ​បញ្ជាក់​ត្រឡប់​មក​វិញ​ពី​ភាគី​ចិន​នៅឡើយ​៕

ទស្សនាវីដេអូ៖

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

None



អត្ថបទបន្ទាប់


តម្លៃកូនក្រពើដាំក្បាលចុះនៅ១ក្បាល ១ដុល្លារ កំពុងធ្វើឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមខាតឡុងចុង

ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើធំៗនៅកម្ពុជា បានត្អូញត្អែរថា ឆ្នាំនេះ ការចិញ្ចឹមក្រពើកំពុងរងការខាតឡុងចុងខ្លាំងមែនទែន ដោយតម្លៃកូនក្រពើបានធ្លាក់ចុ…

អ្នកជំងឺកូវីដ-១៩ ស្លាប់៥នាក់ទៀតហើយ ខណៈដែលអ្នកឆ្លងថ្មីមាន ៣០៣នាក់!

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៣០៣នាក់បន្ថែម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ