វៀតណាម FDI

ក្នុងមួយខែដំបូងឆ្នាំ២០២០នេះ ការវិនិយោគផ្ទាល់ពីបរទេសរបស់វៀតណាមកើនឡើងជិត១៨០%


ត្រឹមតែមួយខែដំបូង ប៉ុណ្ណោះ នៃឆ្នាំ២០២០នេះ ពោលគឺក្នុងខែមករា កន្លងទៅនេះ ប្រទេសវៀតណាមបានស្រូបទាញការវិនិយោគផ្ទាល់ពីបរទេសបានប្រមាណជាង ៥.៣០០ លានដុល្លារអាមេរិក កើនឡើងប្រមាណជិត ១៨០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ពីការិយាល័យស្ថិតិទូទៅវៀតណាម។
នៅវៀតណាមទាក់ទាញកាន់តែខ្លាំង ខណៈក្រុមហ៊ុនផលិតរថយន្ដធំៗពង្រីករោងចក្រកាន់តែច្រើន (រូបភាព៖ www.Yahoo.com)
ដោយ

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ទឹកប្រាក់​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប​ជាង ៥.៣០០ លាន​ដុល្លារ​អា​មេ​រិ​ក​នោះ មាន​ប្រមាណ ៤.៥០០ លាន​ដុល្លារ​អា​មេ​រិ​ក គឺ​បាន​វិនិយោគ​ទៅ​ក្នុង​គម្រោង​ថ្មី​ៗ និង​មានការ​កើនឡើង​រហូត​ដល់​ទៅ ៤៥០%​ឯណោះ​។ ចំណែកឯ ទឹកប្រាក់​វិនិយោគ​ប្រមាណ ៣៣៤ លាន​ដុល្លារ​អា​មេ​រិ​ក​ផ្សេង​ទៀត គឺ​បាន​វិនិយោគ​បន្ថែម​ទៅ​លើ​គម្រោង​ដែល​មាន​ស្រាប់ និង​ទុន​វិនិយោគ​ប្រមាណ​ជិត​ជាង​៥៣០ លាន​ដុល្លារ​ទៀត គឺ​ប្រើប្រាស់​ដើម្បី​ទិញ​យក​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ក្នុងស្រុក​។

នៅ​ក្នុង​ខែមករា​កន្លង​ទៅ​នេះ​ដែរ វិស័យ​ថាមពល​អគ្គិសនី​វៀតណាម គឺ​មានការ​ទាក់ទាញ​វិនិយោគ​ច្រើន​ជាងគេ ដែល​មាន​ប្រមាណ​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នេះ​បើ​តាម​ទិន្នន័យ​ពី​ភ្នាក់ងារ​វិនិយោគ​បរទេស​វៀតណាម​។ វិស័យ​កម្មន្ដសាល គឺ​ឈរ​លំដាប់​ទី​២ ដែល​ទទួល​បាន​ទុន​វិនិយោគ​ប្រមាណ​ជាង ៨៥០ លាន​ដុល្លារ ហើយ​ត្រូវ​បាន​តាម​ពីក្រោយ​ដោយ​វិស័យ​បច្ចេកវិទ្យា និង​លក់ដុំ និង​រាយ​។

ក្នុង​ចំណោម ៥៩​ប្រទេស និង​តំបន់ ដែល​បាន​វិនិយោគ​នៅ​វៀតណាម គឺ​ប្រទេស​សិង្ហ​បុរី​បាន​នាំមុខ​គេ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​ជាង​៧៨% នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប និង​ត្រូវ​បាន​តាម​ពីក្រោយ​ដោយ​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​មាន​ទុន​វិនិយោគ ប្រមាណ​ជាង ២៦០ លាន​ដុល្លារ​។ ទន្ទឹម​នឹង​នោះ នៅ​ក្នុង​ខែមករា​កន្លង​ទៅ​នេះ ប្រទេស​វៀតណាម ក៏​បាន​វិនិយោគ​នៅ​ក្រៅប្រទេស ប្រមាណ​ជិត​៤​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​សហរដ្ឋអាមេរិក ជប៉ុន កម្ពុជា និង​កូរ៉េ​ខាងត្បូង ជាដើម​។

ដ្បិតតែ​ខែមករា កន្លង​ទៅ​នេះ ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅប្រទេស​មានការ​កើនឡើង​ខ្លាំង​ក៏​ពិតមែន ក៏​ប៉ុន្ដែ បើ​យើង​ក្រឡេក​ទៅ​មើល​ការ​នាំ​ចេញ​របស់​វៀតណាម​វិញ គឺ​ចាប់ផ្ដើម​មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ដោយ​៦​ខែ​ចុង​ក្រោយ​មកនេះ សុទ្ធតែ​ធ្លាប់​ទទួល​បាន​អតិរេក​ពាណិជ្ជកម្ម ប៉ុន្ដែ សម្រាប់​ខែមករា​កន្លង​ទៅ​នេះ បែរជា​ទទួល​បាន​ឱនភាព​ពាណិជ្ជកម្ម​ប្រមាណ ១០០ លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​វិញ​។

តួយ៉ាង តាម​តួលេខ ដែល​ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​វៀតណាម បាន​បង្ហាញ​ថា តាម​ការ​ប៉ាន់ស្មាន ការ​នាំ​ចេញ​នៅ​ក្នុង​ខែមករា​កន្លង​ទៅ​នេះ គឺ​មាន​តែ​ប្រមាណ​១៩​ពាន់​លាន​ដុល្លា​រា​អា​មេ​រិ​ក​ប៉ុណ្ណោះ ធ្លាក់​ចុះ​១៤,៣% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ រីឯ​ការ​នាំ​ចូល​វិញ បាន​ធ្លាក់​ចុះ​១១,៣% មក​នៅ​មាន​ប្រមាណ ១៩​ពាន់ ១០០ លាន​ដុល្លារ​អា​មេ​រិ​ក​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៩ វៀតណាម​បាន​បំបែក​កំណត់​ត្រា​អតិរេក​ពាណិជ្ជកម្ម​ខ្ពស់​បំផុត មិន​ធ្លាប់​មាន ដែល​មាន​រហូត​ដល់​ទៅ​ជាង ១១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមរោងចក្រកាត់ដេរកម្ពុជា៖ មកទល់ពេលនេះ មិនទាន់មានរោងចក្រណាមួយ អាចផលិតម៉ាស់នៅឡើយទេ

ព័ត៌មាន
ស្របពេលដែលវីរុសកូរ៉ូណាបាននិងកំពុងបន្ដរីករាលដាលឥតស្រាកស្រាន្ដ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញមុខអំពាវនា…

បណ្ណបំណុល ABA ត្រូវបានជួញដូរក្នុងថ្ងៃនេះ ក្នុងតម្លៃ ១០០.៩៣០ រៀលក្នុងមួយឯកតា

ព័ត៌មាន
ទោះបីជាទីផ្សារបណ្ណបំណុលពុំសូវមានសន្ទនីយភាពខ្លាំងធៀបនឹងទីផ្សារភាគហ៊ុនក៏ពិតមែន តែផ្សារមូលបត្រកម្ពុជា សង្កេតឃើញថា តម្រូវការទិញនិងលក់របស់វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ