ការផលិតរថយន្ដ

ក្រុមហ៊ុនផលិតឡានជប៉ុន Mazda ផ្អាកផលិតកម្មនៅក្នុងខែកក្កដា ដោយសារតែខ្វះខាតបន្ទះឈីប


រោងចក្រផលិតរថយន្ដជប៉ុនធំមួយ Mazda Motor Corp បានប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថា នឹងផ្អាកដំណើរការផលិតកម្មរោងចក្ររបស់ខ្លួននៅក្នុងប្រទេសជប៉ុនរយៈពេល១០ថ្ងៃ នៅក្នុងខែកក្កដាខាងមុខនេះ ដោយសារតែបញ្ហាខ្វះខាតបន្ទះឈីបសម្រាប់ការផលិតរថយន្ដ។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters ។
ការផលិតរថយន្ដនៅជប៉ុន
ដោយ

ក្រុមហ៊ុន​ផលិតថយន្ដ​ម៉ាក Mazda របស់ជប៉ុន​មួយនេះ បានប្រកាស​ថា ខ្លួននឹង​ផ្អាក​ផលិតកម្ម​រយៈពេល១០ថ្ងៃ នៅខែ​កក្កដា​ខាងមុខនេះ ចាប់ពីថ្ងៃទី​៥ ដល់ថ្ងៃទី ៩​ខែកក្កដា និងថ្ងៃទី ១២ដល់ថ្ងៃទី​១៦ ដោយសារតែខ្វះខាត​បន្ទះឈីប។

មែនទែនទៅ បញ្ហា​ខ្វះខាតបន្ទះឈីបនេះ បាន​និងកំពុង​កើតឡើង​មិនមែន​តែនៅប្រទេសជប៉ុនទេ សូម្បីតែនៅសហរដ្ឋអាមេរិក ក៏មាន​ការ​ខ្វះខាតដូចគ្នា ហើយ​រោងចក្រ​ផលិតរថយន្ដ​ធំៗ​ជាច្រើន​​សុទ្ធតែបាន ប្រកាស​ពីការ​ខ្វះខាត​បន្ទះឈីប​សម្រាប់ការផលិតរបស់ខ្លួន​ដូចជា ក្រុមហ៊ុន Tesla, Honda, Toyota និង Hyundaiជាដើម។

ប្រទេសមហាអំណាចធំៗ ក៏កំពុង​ប្រជែងគ្នា​កាន់តែខ្លាំងឡើងដែរ ទាក់ទនឹងការផលិត និងផ្គត់ផ្គង់បន្ទះឈីប ហើយប្រទេសសេដ្ឋកិច្ច​យក្សៗដូចជាអាមេរិក ចិន ជប៉ុន និងកូរ៉េខាងត្បូងជាដើម សុទ្ធតែបានបង្ហាញពីផែនការ​ពោរពេញដោយមហិច្ឆតារបស់ខ្លួន ដោយចំណាយប្រាក់យ៉ាងសន្ធឹកសណ្ធាប់ដើម្បី ជំរុញការស្រាវជ្រាវ និងផលិតបន្ទះឈីបនេះ ដើម្បីប្រជែង​ទីផ្សារគ្នា ដ្បិតថា ឧបករណ៍បន្ទះអេឡិចត្រូនិកទាំងនេះ ត្រូវបានគេយកមកប្រើប្រាស់យ៉ាងសំខាន់នៅក្នុងការផលិតឧបករណ៍អេឡិចត្រូនិកជាច្រើនទៀត រួមទាំងកុំព្យូទ័រ ទូរស័ព្ទ , ទូរទស្សន៍, ទូរទឹកកក និងរថយន្ដជាដើម។ 

None



អត្ថបទបន្ទាប់


គ្រួសារងាយរងគ្រោះចំនួន ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យទទួលបានការគាំទ្រពីមូលនិធិស្បៀងអាហាររបស់ក្រុមហ៊ុន Smart Axiata

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បានបរិច្ចាគស្បៀងអាហារកាលពីចុងសប្ដាហ៍ដល់ក្រុមគ្រួសារងាយរងគ្រោះ…

ពាណិជ្ជកម្ម​កម្ពុជា និងអង់គ្លេស​រង្គោះរង្គើយ៉ាងណាខ្លះ ក្រោយមាន Brexit និង កូវីដ-១៩?

ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និង អង់គ្លេស នៅជិតពាក់កណ្ដាលឆ្នាំ២០២១នេះ ហាក់មិនសូវមានភាពល្អប្រសើរប៉ុន្មានទេ ពោលគឺចាប់តាំងពីមានវិបត្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ