ការសាងសង់​ព្រលានយន្តហោះថ្មីមានការយឺតយ៉ាវ

មេរោគ​កូវីដ១៩ ធ្វើ​ឲ្យ​ការសាងសង់​ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្មី​មាន​ភាព​យឺតយ៉ាវ; បច្ចុប្បន្ន សាងសង់​បាន​៣០%ហើយ


រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​ឲ្យដឹង​ថា ការអភិវឌ្ឍ​ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្មី ដែល​មាន​ទីតាំង​ស្ថិតនៅ​តំបន់​ខេត្ត​កណ្តាល ជាប់គ្នានឹង​ខេត្ត​តាកែវ​នោះ គឺ​បាន​ប្រមាណ​ជា ៣០%​ហើយ ដោយ​ការសាងសង់​មាន​ភាព​យឺតយ៉ាវ​បន្តិច ដោយសារ​បញ្ហា​វីរុស​កូវីដ១៩។
នេះជាប្លង់គម្រោងព្រលានយន្តហោះនៅក្រុងតាខ្មៅ
ដោយ

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​បញ្ជាក់ថា ការអភិវឌ្ឍ​អាកាស​យានដ្ឋាន​ថ្មី​នេះ គឺរង​ផល​ប៉ះពាល់​ខ្លះ​ដែរ ដោយសារ​​មេរោគ​កូវីដ១៩។ 

អ្នក​នាំពាក្យ​ដដែល​បាន​បន្តថា ការយឺតយ៉ាវ​នេះ ដោយសារ​តែ​នៅក្នុង​ដំណើរការ​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​នេះ ភាគច្រើន​ជា​ក្រុមហ៊ុន​ចិន ហើយ​អ្នកជំនាញការ​ចិន​មួយ​ចំនួន ដែល​បាន​ត្រឡប់​​ទៅ​ប្រទេសចិន មិន​ទាន់​អាច​វិល​ត្រឡប់​មក​វិញ​បាន​នៅឡើយ។ ប៉ុន្តែ ការសាងសង់​នៅតែ​ដំណើរការ​ជា​ធម្មតា គ្រាន់​តែ​យឺត។

តាមរយៈ​ការចុះផ្សាយ​របស់​សារព័ត៌មាន​​ក្នុង​ស្រុក កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា ព្រលាន​យន្តហោះ​អន្តរជាតិ​ខ្នាត​ធំ​មួយ​នេះ សាងសង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ ២៦០០​ហិកតា នៅក្រុង​តាខ្មៅ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ដែល​ជា​ការវិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់ ១៥០០​លាន​ដុល្លារ​អាមេរិក ដោយ​ក្រុមហ៊ុន Cambodia Airport Investment Co., Ltd ដែល​ជា​ក្រុមហ៊ុន​ភាព​ជាដៃគូ​វិនិយោគ​រវាង​វិស័យ​សាធារណៈ និង ឯកជន។

គួរ​បញ្ជាក់​ថា ការវិនិយោគ​ព្រលាន​យន្តហោះ​លំដាប់​ថ្នាក់​អន្តរជាតិ​ថ្មី​នេះ បាន​ទទួល​ទុន​វិនិយោគ​ពី​កម្ចី​ពី​ធនាគារ​បរទេស ចំនួន​១១០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក កម្ចី​ពី​ភាគទុន​ពី​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ ២៨០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង ដើម​ទុន​​ចុះ​បញ្ជី ១២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ក្នុងនោះ ទុន​របស់​ក្រុមហ៊ុន​វិនិយោគ​ទុន​អាណិកជន​កម្ពុជា (OCIC) មាន៩០ភាគរយ ខណៈ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មាន ១០​ភាគរយ៕




អត្ថបទបន្ទាប់


តម្លៃសាំងបន្ដធ្លាក់ចុះ ១០០ រៀលទៀតហើយ, មកនៅត្រឹម ២.២៥០ រៀលប៉ុណ្ណោះក្នុង ១លីត្រ

ព័ត៌មាន
តម្លៃសាំង ដែលត្រូវបានកំណត់ដោយក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ១៦ ខែមេសានេះ បានបន្ដធ្លាក់ចុះ ១០០ រៀលទៀតហើយ ដែលធ្វើឲ្យតម្លៃសាំងធម្មតាលក់លើ…

ជំងឺកូវីដ១៩ ធ្វើឲ្យ​វិស័យ​អាកាសចរណ៍​ពិភពលោក ខាត​បង់​ថវិកា​ច្រើន​ជាង​កាល​ជំនាន់​ជំងឺ​សាស៍ ទ្វេដង!

ព័ត៌មាន
មន្ត្រី​អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន នៅ​ថ្ងៃ​ទី១៦ ខែមេសា នេះ ថា ការ​ខាត​បង់​ចំណូល​ក្នុ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ