ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ក្រសួងវប្បធម៌នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកលក់អនឡាញ អ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងអ្នកសម្តែងក្រៅប្រព័ន្ធទាំងឡាយ ដែលប៉ះពាល់ដល់វប្បធម៌


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងស្ថាប័នមួយចំនួនទៀត ដើម្បីចាត់វិធានការចំពោះបុគ្គលឬក្រុមណាមួយ ដែលចែកចាយខ្លឹមសារព័ត៌មាន សារជាអក្សរ សំឡេង រូបភាព វីដេអូ និងទម្រង់ផ្សេងៗ ដោយបានធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ។
ក្រសួងវប្បធម៌នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកលក់អនឡាញ អ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងអ្នកសម្តែងក្រៅប្រព័ន្ធទាំងឡាយ ដែលប៉ះពាល់ដល់វប្បធម៌(រូបភាព ក្រសួងមហាផ្ទៃ)
ដោយ

ក្រសួង​វប្បធម៌ សង្កេត​ឃើញ​ថា មាន​អ្នក​ប្រើប្រាស់​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​ចំនួន ពិសេស​អាជីវករ​តាម​ប្រព័ន្ធ​អន​ឡាញ អ្នកនិពន្ធ​បទ​ភ្លេង ទំនុកច្រៀង និង​អ្នក​សម្តែង​ក្រៅ​ប្រព័ន្ធ បាន​ផ្សព្វផ្សាយ​រូបភាព សារ​ជា​អក្សរ​ឬ​សំលេង និង​វី​ដេ​អូ​ប្រកបដោយ​អ​សីល​ញាណ ប្រាសចាក​ក្រមសីលធម៌​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វប្បធម៌ ទំនៀមទំលាប់ ប្រពៃណី អត្តសញ្ញាណ និង​កិត្យានុភាព​ជាតិ​។

ក្រសួង​បាន​សង្កត់ធ្ងន់​ថា ការ​ផ្សព្វផ្សាយ​រូបភាព សារ​ជា​អក្សរ​ឬ​សំលេង និង​វី​ដេ​អូ​ប្រកបដោយ​អ​សីល​ញាណ ដែល​មាន​ចរិត អាសអាភាស ស្រើបស្រាល អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ វា​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គម នឹង​ត្រូវ​ប្រឈម​មុខជា​កំហិត ចំពោះ​មុខ​ច្បាប់​។

ក្នុង​ន័យ​នេះ ក្រសួង​វប្បធម៌ អន្តរក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ បើសិនជា បុគ្គល​ឬ​ក្រុម​ណាមួយ នៅ​តែ​បន្ត​ប្រព្រឹត្ត​ដោយ​អនុលោម​ទៅ​តាម​ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ អាស្រ័យ​ទៅ​តាម​ស្ថានភាព​បទល្មើស ដែល​អ្នក​ប្រើប្រាស់​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​បាន​ប្រព្រឹត្ត​។

គួរ​ជម្រាប​ថា ក្រសួង​បាន​ចេញ​សេចក្តីណែនាំ​យ៉ាង​ម៉ឺងម៉ាត់​ដូច្នេះ បន្ទាប់​ពី​គេ​សង្កេត​ឃើញ​ថា មាន​អ្នកលក់​អន​ឡាញ និង​អ្នក​សម្តែង​ក្រៅ​ប្រព័ន្ធ​មួយ​ចំនួន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក និង​យូ​ធូប តែង​បង្ហោះ​វី​ដេ​អូ និង​រូបភាព ស្ទើរតែ​អាក្រាតខ្លួន ដើម្បី​គ្រាន់តែ​អាច​លក់​ផលិត​ដាច់ និង​ចង់បាន​អ្នក​ចូល​មើល​ច្រើន ដែល   ទ​ង្វើ​នេះ ត្រូវ​បាន​មហាជន​មើលឃើញ​ថា វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សីលធម៌ និង​តម្លៃ​របស់​ស្ត្រី​ខ្មែរ​៕

None



អត្ថបទបន្ទាប់


អាជ្ញាធរខេត្តកំពត៖ ក្នុងមេសាឆ្នាំ២០២០ ខេត្តកំពតបាត់ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ ស្មើនឹងជាង៩០% ធៀបនឹងឆ្នាំមុន

នៅក្នុងរយៈពេលត្រីមាសទី១ ដើមឆ្នាំ២០២០នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរចំនួនជាង៥៣ម៉ឺននាក់ មានការកើនឡើងជាង១៣% ធៀបនឹងឆ្នាំ២០១៩ ដែលមានប្រមា…

រយៈពេល១សប្តាហ៍ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍, ទាំងករណីគ្រោះថ្នាក់ ស្លាប់និងរបួស សុទ្ធតែថយចុះជាងឆ្នាំមុន បើធៀបនឹងរយៈពេលដូចគ្នា

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្តីពីលទ្ធផល នៃការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងរយៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ