ការទប់ស្កាត់ជំងឺកូវីដនៅប្រទេសចិន

ចិនចាប់ផ្តើមពង្រឹងយុទ្ធសាស្ត្រ «គ្មានកូវីដ ឬ Zero-Covid»


ចិនចាប់ផ្តើមពង្រឹងយុទ្ធសាស្ត្រគ្មានកូវីដ ឬហៅ Zero-Covid ដោយសាងសង់មជ្ឈមណ្ឌលចត្តាឡីស័កដ៏ធំសម្រាប់អ្នកដំណើរមកពីបរទេស។ ប្រទេសចិន បានចំណាយទឹកប្រាក់ជាង ២៦០លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលចត្តាឡីស័ក ដែលមាន ៥ពាន់បន្ទប់ សម្រាប់ទទួលអ្នកដំណើរមកពីបរទេស ដែលមជ្ឈមណ្ឌលនេះ ស្ថិតក្នុងភាគខាងត្បូងនៃ ខេត្តក្វាងចូវ គ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃនេះ។
ទីលានធ្វើចត្តាឡីស័កមួយកន្លែងរបស់ប្រទេសចិន
ដោយ

នៅ​ពេល​ដែល​បណ្តា​ប្រទេស​ជុំវិញ​សកលលោក ចាប់ផ្តើម​បើក​ព្រំដែន និង​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​កូ​វី​ដ​១៩ រដ្ឋាភិបាល​ចិន​ឯណោះ​វិញ បាន​ចាប់ផ្តើម​ពង្រឹង​យុទ្ធសាស្ត្រ​គ្មាន​កូ​វី​ដ ឬ​ហៅ Zero-Covid ដែល​មាន​បណ្តា​ប្រទេស​តិចតួច​ប៉ុណ្ណោះ​នៅ​លើ​សកលលោក បង្ហាញ​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ទប់ស្កាត់​យ៉ាង​ដូច្នេះ​។

នៅ​ក្នុង​គម្រោង​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​នេះ គឺ​មាន​អគារ​កម្ពស់ ៣​ជាន់ ត្រូវ​បាន​សាងសង់​ឡើងជា​ជួរ​ដោយ​មាន​ដំបូល​ពណ៌​ប្រផេះ​ម៉ូត​ចិន​បុរាណ និង អភិវឌ្ឍ​ឡើង​នៅ​លើ​ផ្ទៃដី​ទំហំ​ធំ ស្មើនឹង​តារាង​បាល់ទាត់​ចំនួន ៤៦ ទើបតែ​ចាប់ផ្តើម​សាងសង់​បាន​ជិត ៣​ខែ​ប៉ុណ្ណោះ​។

មជ្ឈមណ្ឌល​នេះ នឹង​ដើរតួ​នាទី​ជំនួស​ឲ្យ សណ្ឋាគារ​ដែល​បាន​កំណត់​ក្នុង​ខេត្ត​ក្វា​ង​ចូ​វ ដើម្បី​ទទួល​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់ ជនជាតិ​ចិន និង​អ្នកដំណើរ​ដែល​ត្រលប់​មក​ពី​បរទេស ក្នុង​ន័យ​កាត់​បន្ថយ​ហានិភ័យ​នៃ​ករណី​នាំ​មេរោគ​ចូល​ប្រទេស​ចិន​។

អ្នកដំណើរ​ទាំងអស់ នឹង​ត្រូវ​បាន​បញ្ជូន​ដោយ​ផ្ទាល់​តាម​រយៈ​ឡានក្រុង ពី​អាកាសយានដ្ឋាន​មក​កាន់​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក និង​ត្រូវ​រស់នៅ​ក្នុង​បន្ទប់​របស់​ពួក​គេ​រយៈពេល ២​ស​ប្តា​ហ៍​។

ដើម្បី​កាត់​បន្ថយ​ការ​ប៉ះពាល់​ផ្ទាល់​ជាមួយ​បុគ្គលិក នៅ​តាម​បន្ទប់​នីមួយ​ៗ គឺ​បំពាក់​ទៅ​ដោយ កាមេរ៉ា​វី​ដេ​អូ​ដែល​អាច​ឆ្លើយឆ្លង​បាន​, ទែ​ម៉ូ​ម៉ែត្រ​វាស់​កម្តៅ​ដែល​ដើរ​ដោយ​បច្ចេកវិទ្យា AI និង​អាហារ ៣​ពេល​ក្នុង​មួយ​ថ្ងៃ ដឹក​ជញ្ជូន​ដោយ មនុស្ស​យន្ត​ផង​ដែរ​។

មជ្ឈមណ្ឌល​នេះ មានឈ្មោះ​ជា​ផ្លូវការ​ថា ស្ថានីយ៍​សុខភាព​អន្តរជាតិ​ក្វា​ង​ចូ​វ ដែល​ជា​ការ​បង្កើត​ឡើង​ដំបូង ក្នុង​ប្រទេស​ចិន តែ​អ្នកជំនាញ​អះអាង​ថា វា​អាច​ជា​ការ​បង្កើត​ដំបូង នៅ​ក្នុង​ចំណោម​ផែនការ​ដ៏​ធំ ដែល​រដ្ឋាភិបាល កំពុង​ពង្រឹង​យុទ្ធសាស្ត្រ Zero-Covid​។

មជ្ឈមណ្ឌល​ផលិតកម្ម នៃ​ទីក្រុង​តុង​គួ​ន ដែល​មាន​ចម្ងាយ​ធ្វើ​ដំណើរ​ប្រមាណ ១​ម៉ោង​ពី​ខេត្ត​ក្វា​ង​ចូ​វ ក៏​បាន​ចាប់ផ្តើម​សាងសង់ ស្ថានីយ​សុខភាព​អន្តរជាតិ ២​ពាន់​បន្ទប់ ហើយ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​នៅ​ទីក្រុង​សិន​ជិន ក៏​កំពុង​រៀបចំ​ផែនការ​បង្កើត​មជ្ឈមណ្ឌល​នេះ​ដែរ​។

ប្រទេស​ចិន បាន​បិទ​ព្រំដែន​ជាង ១៨​ខែ​ទៅ​ហើយ សម្រាប់​ជនបរទេស ដោយ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល សូ​ម្បី​តែ​ជនជាតិ​ចិន ដែល​វិល​ត្រលប់​ចូល​ប្រទេស​វិញ តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ នៅ​សណ្ឋាគារ និង ៧​ថ្ងៃ បន្ថែម​ទៀត​នៅ​តាម​ផ្ទះ​។

សូម​ជម្រាប​ដែរ​ថា ប្រទេស​ចិន កាន់តែ​រឹត​បន្តឹង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក បើ​ទោះបីជា អត្រា​នៃ​អ្នក​ចាក់​វ៉ាក់សាំង​រួចរាល់ កាន់តែ​កើនឡើង​ខ្ពស់​ក៏​ដោយ ដែល​កាលពីដើម​ខែកញ្ញា មន្ត្រីជាន់ខ្ពស់​ចិន បាន​លើក​ឡើង​ថា ប្រជាជន​ចិន ១​ពាន់​លាន​នាក់ ទទួល​បាន​វ៉ាក់សាំង​គ្រប់​ដូ​ស ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ផលិត​ក្នុងស្រុក ដែល​ចំនួន​នេះ ស្មើនឹង ៧១% នៃ​ប្រជាជន​ចិន​សរុប​ប្រមាណ ១​ពាន់ ៤​រយ​លាន​នាក់​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


របាយការណ៍ស្រាវជ្រាវថ្មីមួយបង្ហាញថា ជំងឺរាតត្បាតកូវីដ១៩ ទាញទម្លាក់អត្រាសង្ឃឹមរស់របស់មនុស្សទូទាំងពិភពលោក

ព័ត៌មាន
ការសិក្សាស្រាវជ្រាវថ្មីមួយរបស់ស្ថានប័ន សិក្សាពីជំងឺរាតត្បាតសកល មានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏បានរកឃើញទៀត កូវីដ១៩ មិនត្រឹមតែធ្វើឲ្យអត្រាមរណភ…

តើចិនមានប្រតិកម្មបែបណាចំពោះ វត្តមានរបស់នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន?

ព័ត៌មាន
ប្រទេសចិនបានស្វាគមន៍ចំពោះការជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុនថ្មី របស់លោក ហ្វូមីអូ គីហ្សីដា (Fumio Kishida) ដែលជាជ័យជំនះឈានទៅបើកផ្លូវឱ្យអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ