ភ្ញៀវទេសចរក្នុងខេត្តកំពត

អាជ្ញាធរខេត្តកំពត៖ ក្នុងមេសាឆ្នាំ២០២០ ខេត្តកំពតបាត់ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ ស្មើនឹងជាង៩០% ធៀបនឹងឆ្នាំមុន


នៅក្នុងរយៈពេលត្រីមាសទី១ ដើមឆ្នាំ២០២០នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរចំនួនជាង៥៣ម៉ឺននាក់ មានការកើនឡើងជាង១៣% ធៀបនឹងឆ្នាំ២០១៩ ដែលមានប្រមាណជិត ៤៧ម៉ឺននាក់។ ដោយឡែក ក្នុងខែមេសាឆ្នាំនេះ ខេត្តកំពតមានភ្ញៀវទៅធ្វើដំណើរកម្សាន្ដប្រមាណតែជាង ១,៧ម៉ឺននាក់ប៉ុណ្ណោះ ខណៈដែលខែមេសា ឆ្នាំមុនមានដល់ទៅជាង ៣២ម៉ឺននាក់ឯណោះ។ នេះតាមស្ថិតិ ដែលមន្ទីរទេសចរណ៍ខេត្តកំពត ផ្តល់ឲ្យគេហទំព័រខេមបូណូមីស។
អាជ្ញាធរខេត្តកំពត៖ ក្នុងមេសាឆ្នាំ២០២០ ខេត្តកំពតបាត់ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ ស្មើនឹងជាង៩០% ធៀបនឹងឆ្នាំមុន(រូបភាព រដ្ឋបាលខេត្តកំពត)

លោក សយ សំ​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា មូលហេតុ ដែល​ខេត្តកំពត​បាន​បាត់​ភ្ញៀវ​ទេសចរ​កាលពី​ខែមេសា​កន្លង​ទៅ​នោះ ព្រោះ​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ ម្យ៉ាងវិញទៀត ឆ្នាំ​នេះ រាជរដ្ឋាភិបាល​ក៏​បាន​ផ្អាក​ប្រារ​ព្វ​ពិធី​បុណ្យចូលឆ្នាំ​ផង​។

លោក​បាន​បន្ត​ថា « តាម​ពិត​ទៅ​ខេត្តកំពត​ទើបតែ​ចាប់ផ្តើម​ថយ​ចុះ​ភ្ញៀវ​ទេសចរ​ពី​ត្រឹម​ពាក់កណ្តាល​ខែមីនា រហូត​ដល់​ពាក់កណ្តាល​ខែមេសា​ប៉ុណ្ណោះ ក៏​ព្រោះតែ​រាជ   រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​បិទ​ទីតាំង​កម្សាន្ដ​បណ្តោះអាសន្ន​សិន គួប​ផ្សំ​នឹង​ការ​ភ័យ​ខ្លាច​ពី​សំណាក់​ប្រជាពលរដ្ឋ​ផង​ដែរ​»​។

លោក​បាន​បន្ថែម​ថា​«​ជា​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​មេ​សា​តែងតែមាន​ភ្ញៀវ​ទេសចរ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​មក​លេង​កម្សាន្ដ​ច្រើន​ជាងគេ ព្រោះថា​ជា​រដូវ​ចូល​ឆ្នាំ​ផង តែ​ឆ្នាំ​នេះ ថយ​ចុះ​ជាង ៩០% ក៏​ព្រោះតែ​កូ​វី​ដ​១៩ នេះឯង​»​។

យ៉ាងណាមិញ ប្រធាន​មន្ទីរ​ទេសចរណ៍​រូប​នេះ បាន​បញ្ជាក់​ថា ក្រោយ​ពី​ពិធី​បុណ្យចូលឆ្នាំ​បាន​បញ្ចប់ ហើយ​បម្រាម​ដែល​រាជរដ្ឋាភិបាល​បាន​ប្រកាស ដែល​មិន​ឲ្យ​មានការ​ឆ្លង​ទៅ​មករ​វាង​រាជធានី​និង​ខេត្ត ខេត្ត​និង​ខេត្ត​ក៏​បាន​អស់​សុពល​កាល​ថ្ងៃ​ទី​១៦​មេ​សា​ទៅ ភ្ញៀវ​ទេស​ក្នុងស្រុក​បាន​ចាប់ផ្តើម​កើនឡើង​វិញ​ជា​ធម្មតា ប៉ុន្តែ​មិន​មាន​ភ្ញៀវ​អន្តរជាតិ​នោះ​ទេ​។

សូម​ជម្រាប​ថា បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​រូប​នេះ ខេត្តកំពត​បាន​មាន​កំណើន​ទេសចរ​ថេរ ប្រមាណ​៥% នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ តែ​ឆ្នាំ​នេះ អាច​នឹង​ថមថយ​បន្តិច​វិញ បើសិន​ដោយសារ​បញ្ហា​កូ​វី​ដ​១៩​នៅ​តែ​បន្ត​អូស​បន្លាយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាល៖ គ្មានការលើកទឹកចិត្តឲ្យមានការរៀបមង្គលការ នៅអំឡុងពេលនេះទេ!

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា បានអះអាងប្រាប់ខេបូណូមីស នៅថ្ងៃទី ៨ ខែឧសភានេះថា ក្រសួងមិនបានលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋទាំងនៅរាជធ…

ក្រសួងវប្បធម៌នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកលក់អនឡាញ អ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងអ្នកសម្តែងក្រៅប្រព័ន្ធទាំងឡាយ ដែលប៉ះពាល់ដល់វប្បធម៌

ព័ត៌មាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងស្ថាប័នមួយចំនួនទៀត ដើម្បីចាត់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ