អត្ថបទពាណិជ្ជកម្ម

មិត្តហ្វូន បើកសម្ពោធជាផ្លូវការ សេវាកម្មដឹកជញ្ជូន និងភស្តុភារកម្ម មិត្តហ្វូន អិចប្រេស ជាមួយនឹងប្រព័ន្ធប្រតិបត្តិការដ៏ទំនើប និងកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់


រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦៖ នារាត្រីដ៏វិសេសវិសាល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ក្រុមហ៊ុន មិត្តហ្វូន បានដាក់ឱ្យដំណើរការជាផ្លូវការនូវ "មិត្តហ្វូន អិចប្រេស" ដែលជាសេវាកម្មភស្តុភារកម្ម (Logistics) ថ្មីបំផុតរបស់ខ្លួនដែលឆ្លុះបញ្ចាំងពីការបោះជំហានដ៏ច្បាស់លាស់ និងជាសមិទ្ធផលដ៏សំខាន់មួយ ក្នុងយុទ្ធសាស្ត្រពង្រីកប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់ក្រុមហ៊ុន ព្រមទាំងរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
មិត្តហ្វូន បើកសម្ពោធជាផ្លូវការ សេវាកម្មដឹកជញ្ជូន និងភស្តុភារកម្ម មិត្តហ្វូន អិចប្រេស ជាមួយនឹងប្រព័ន្ធប្រតិបត្តិការដ៏ទំនើប និងកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់
ដោយ
អំពី Metfone

ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនាយឧត្តមសេនីយ៍ ង្វៀន វ៉ាន់កៅ (Nguyễn Văn Gấu) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់ជាច្រើនរូប មកពីបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរផងដែរ។

នៅក្នុងឱកាសបើកសម្ពោធដ៏ពិសេសនោះ ភ្ញៀវកិត្តិយសទាំងអស់បានទស្សនា និងស្វែងយល់ផ្ទាល់ពីប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏សម្បូរបែប និងទូលំទូលាយរបស់ក្រុមហ៊ុន មិត្តហ្វូន ក្នុងនោះមានដំណោះស្រាយបច្ចេកវិទ្យាលេចធ្លោសំខាន់ៗដូចជា៖ បច្ចេកវិទ្យា 5G ការរួមបញ្ចូលប្រព័ន្ធរ៉ូបូត (Robotic Integration) ទៅក្នុងប្រព័ន្ធដឹកជញ្ជូនរបស់ មិត្តហ្វូន​ អិចប្រេស ដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យឯករាជ្យ (Off-Grid Solar Energy) ព្រមទាំងសេវាកម្មកម្សាន្ត TV360 និង eMoney ជាដើម។

ការឈានជើងចូលក្នុងវិស័យភស្តុភារកម្ម (Logistics) របស់ក្រុមហ៊ុន មិត្តហ្វូន គឺជាជំហានបន្ទាប់ដ៏ជាក់លាក់នៃការផ្លាស់ប្តូររូបរាងពីប្រតិបត្តិករទូរគមនាគមន៍បែបប្រពៃណី ទៅជាក្រុមហ៊ុនបច្ចេកវិទ្យា និងសេវាកម្មឌីជីថលដ៏ទូលំទូលាយមួយ។ តាមរយៈការទាញយកផលប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធនៃបច្ចេកវិទ្យាដ៏រឹងមាំ រួមជាមួយវត្តមាននៅទូទាំង ២៥ រាជធានី-ខេត្ត និងបទពិសោធដ៏សម្បូរបែបក្នុងការដាក់ឱ្យដំណើរការនូវប្រព័ន្ធឌីជីថលខ្នាតធំ ក្រុមហ៊ុនមិត្តហ្វូន មានគោលបំណងក្នុងការកសាងបណ្តាញភស្តុភារកម្មដ៏ទំនើបមួយ ដែលជំរុញដោយបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការ និងបទពិសោធកាន់តែប្រសើរសម្រាប់អតិថិជន។

ទន្ទឹមនឹងទីផ្សារភស្តុភារកម្មនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស តម្រូវការលើការលើកកម្ពស់នៃគុណភាពសេវាកម្ម ប្រសិទ្ធភាពប្រតិបត្តិការ និងការអនុវត្តបច្ចេកវិទ្យាឌីជីថល នៅតែជាកត្តាសំខាន់ចាំបាច់។ ក្នុងបរិបទនៃការរីកចម្រើនយ៉ាងគំហុកនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទាំងអតិថិជន និងម្ចាស់អាជីវកម្ម តែងតែស្វែងរកសេវាកម្មដឹកជញ្ជូនដ៏ទំនើប មានតម្លាភាព ល្បឿនលឿន និងសេវាកម្មពីដើមទីរហូតដល់ចុងបញ្ចប់ ដែលឱកាសទីផ្សារដ៏មានសក្តានុពលនេះហើយ ដែលបានជំរុញឱ្យ មិត្តហ្វូន បោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ដើម្បីបន្តធ្វើទំនើបកម្មវិស័យដឹកជញ្ជូន និងរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាឱ្យកាន់តែរឹងមាំ។

មិត្តហ្វូន អិចប្រេស ត្រូវបានបង្កើតឡើងជាផ្លូវការ បែបជាទម្រង់ភស្តុភារកម្មរួមបញ្ចូលគ្នាពីចំណុចផ្តើមដល់ចំណុចចុងក្រោយ (End-to-end logistics platform)។ នៅក្នុងដំណាក់កាលដំបូង សេវាកម្មនេះ នឹងប្រតិបត្តិការប្រមាណ ១,០០០ ទីតាំង ដោយធ្វើការរួមបញ្ចូលគ្នានូវរាល់ដំណោះស្រាយទូទាំងដំណើរការដឹកជញ្ជូនទាំងមូល ចាប់តាំងពីការទទួលការបញ្ជាទិញ ការបែងចែកទំនិញ ការដឹកជញ្ជូន រហូតដល់ការដឹកជញ្ជូនដល់ដៃអ្នកទទួលចុងក្រោយ។ ប្រព័ន្ធនេះផ្តល់នូវការតាមដានស្ថានភាពទំនិញតាមពេលវេលាជាក់ស្តែង ២៤ម៉ោង/៧ថ្ងៃ ដែលអាចគាំទ្រលើការគ្រប់គ្រងនៃប្រតិបត្តិការតាមប្រព័ន្ធអនឡាញ ជួយសម្រួលដល់ការស្វែងរកផ្លូវដឹកជញ្ជូនដ៏ល្អបំផុត និងពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្ញើ និងអ្នកទទួលឱ្យកាន់តែមានភាពងាយស្រួល។

ចំណុចខ្លាំងលើសគេនៃសេវាកម្មនេះ គឺមិត្តហ្វូន មានហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា រួមបញ្ចូលជាមួយបទពិសោធដ៏ជំនាញផ្នែកភស្តុភារកម្ម និងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា ដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Viettel Group នៅក្នុងប្រទេសវៀតណាម។ ការផ្សារភ្ជាប់វាងវិស័យទូរគមនាគមន៍ ទិន្នន័យ ទម្រង់បែបឌីជីថល និងដំណោះស្រាយគ្រប់គ្រងវៃឆ្លាតនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញវិស័យភស្តុភារកម្មនៅកម្ពុជា ឱ្យឈានទៅរកទំនើបកម្មឈានមុខគេក្នុងពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា៖ «ខ្ញុំមានទំនុកចិត្តថា ការវិនិយោគរបស់ក្រុមហ៊ុន Metfone លើពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម នឹងមិនត្រឹមតែរួមចំណែកដល់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ខណៈពេលដែលគាំទ្រដល់គោលដៅរួមរបស់យើងក្នុងការកសាងសេដ្ឋកិច្ចតំបន់ដែលមានការតភ្ជាប់គ្នា ប្រកួតប្រជែង និងរីកចម្រើនជាងមុន»។

នាយឧត្តមសេនីយ៍ ង្វៀន វ៉ាន់កៅ (Nguyễn Văn Gấu) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានមានប្រសាសន៍ដោយទំនុកចិត្តយ៉ាងមុតមាំថា ក្រុមហ៊ុន មិត្តហ្វូន នឹងបន្តរក្សាតួនាទីរបស់ខ្លួន ជាសហគ្រាសបច្ចេកវិទ្យាឈានមុខគេ។ លោកបានបញ្ជាក់ផងដែរថា ក្រុមហ៊ុននឹងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការបរិវត្តកម្មឌីជីថល ការលូតលាស់នៃសេដ្ឋកិច្ចឌីជីថលដ៏ប្រសើរ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាម និងកម្ពុជា នៅក្នុងយុគសម័យថ្មីនេះ។

ជាមួយគ្នានេះ លោក កៅ ម៉ាញ ឌឹក (Cao Manh Duc) អគ្គនាយកក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា៖ មិត្តហ្វូន អិចប្រេស គឺជាសមិទ្ធផលដ៏សំខាន់ថ្មីមួយទៀត ក្នុងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន មិត្តហ្វូន ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏ទូលំទូលាយមួយនៅកម្ពុជា ហើយយើងខ្ញុំនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការវិនិយោគរយៈពេលវែងនៃការអនុវត្តបច្ចេកវិទ្យាឈានមុខគេ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មវៃឆ្លាត ដែលគំនិតផ្តួចផ្តើមនេះ គឺមានគោលបំណងផ្តល់នូវសេវាកម្មដ៏ប្រសើរបំផុតសម្រាប់ប្រជាពលរដ្ឋ និងធុរកិច្ច ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព។

ផ្អែកលើមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាដ៏រឹងមាំ បណ្តាញគ្របដណ្តប់ទូទាំងប្រទេស និងយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង មិត្តហ្វូន អិចប្រេស មានគោលដៅក្លាយជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការផ្តល់សេវាកម្មភស្តុភារកម្ម ដែលប្រតិបត្តិការដោយបច្ចេកវិទ្យានៅកម្ពុជា ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យពាណិជ្ជកម្មអេឡិចត្រូនិក លើកកម្ពស់គុណភាពសេវាកម្មដឹកជញ្ជូន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសជាតិ។

អ្នកជំនាញក្នុងឧស្សាហកម្មនេះជឿជាក់ថា ការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាកាន់តែច្រើន នៅក្នុងវិស័យភស្តុភារកម្ម នឹងជំរុញឱ្យមានការប្រកួតប្រជែង បង្កើតការច្នៃប្រឌិតថ្មីៗ និងផ្តល់ជូនអតិថិជននូវជម្រើសសេវាកម្មកាន់តែសម្បូរបែប។ ទន្ទឹមនឹងនេះ ការផ្សារភ្ជាប់គ្នារវាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ត្រូវបានរំពឹងថានឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់សកម្មភាពពាណិជ្ជកម្ម ការភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងពន្លឿនការអភិវឌ្ឍវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅទូទាំងប្រទេសកម្ពុជា។

បន្ទាប់ពីប្រតិបត្តិការយ៉ាងសកម្មអស់រយៈពេលជិត ២០ ឆ្នាំនៅកម្ពុជា មិត្តហ្វូន បានពង្រឹងជំហររបស់ខ្លួនជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេមួយនៅក្នុងប្រទេស ជាមួយនឹងបណ្តាញគ្របដណ្តប់ទូទាំងប្រទេស ដែលបម្រើដល់អតិថិជនជាបុគ្គល និងអាជីវកម្មរាប់លាននាក់។ ខណៈដែលសេដ្ឋកិច្ចឌីជីថល និងវិស័យពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្ពុជាកំពុងបន្តរីកចម្រើនយ៉ាងឆាប់រហ័ស វិស័យភស្តុភារកម្មបានក្លាយជាសមាសធាតុដ៏សំខាន់ក្នុងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ សម្របសម្រួលការចរាចរទំនិញ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ៕




អត្ថបទបន្ទាប់


ចក្រភពអង់គ្លេសប្តេជ្ញាជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ​ជាមួយកម្ពុជាឱ្យកាន់តែប្រសើរ

លោក Matt Western តំណាងប្រេសិតពាណិជ្ជកម្មរបស់នាយក​រដ្ឋមន្ត្រីចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា វៀតណាម ថៃ និងឡាវបានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ