វិស័យពាណិជ្ជកម្ម

ចក្រភពអង់គ្លេសប្តេជ្ញាជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ​ជាមួយកម្ពុជាឱ្យកាន់តែប្រសើរ


លោក Matt Western តំណាងប្រេសិតពាណិជ្ជកម្មរបស់នាយក​រដ្ឋមន្ត្រីចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា វៀតណាម ថៃ និងឡាវបានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ចក្រភពអង់គ្លេសចំពោះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។ ការប្តេជ្ញាចិត្តរបស់​តំណាងប្រេសិតពាណិជ្ជកម្ម​ចក្រភពអង់គ្លេស​រូបនេះធ្វើឡើងក្នុងអំឡុងពេលលោកកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបន្តកិច្ច​សហប្រតិបត្តិការពីមុនៗ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
វិស័យពាណិជ្ជកម្ម
ដោយ

លោកបានគូសបញ្ជាក់ថា ចក្រភពអង់គ្លេសមានមោទនភាពក្នុងការធ្វើ​ការជាមួយប្រទេសកម្ពុជានៅក្នុងវិស័យដែលចំណុចខ្លាំង និងមហិច្ឆតា​ស្របគ្នា រួមទាំងហេដ្ឋា​រចនាសម្ព័ន្ធបៃតង សេវាកម្មហិរញ្ញវត្ថុ និងទីផ្សារមូលធន និងការអប់រំ។ សម្រាប់តំណាងប្រេសិតរូបនេះ វិស័យទាំងនេះមានសក្តានុពលក្នុងការគាំទ្រដល់កំណើនប្រកបដោយចីរភាព បង្កើតការងារ ទាក់ទាញការវិនិយោគ និងមានវិបុលភាពរ​យៈពេលវែង។
ទន្ទឹមនេះ ទស្សនវិស័យបើកចំហទៅកាន់ពិភពលោករបស់ប្រទេសកម្ពុជាចំពោះពាណិជ្ជកម្ម និងវិនិយោគ បានបង្កើតឱកាសសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។ អាជីវកម្មអង់គ្លេសកំពុងរួម​ចំណែកវិជ្ជមានរួចទៅហើយនៅទូទាំងប្រទេស ហើយមានសក្តានុពលគួរឱ្យកត់សម្គាល់ក្នុងការពង្រឹង​ទំនាក់ទំនងពាណិជ្ជកម្មបន្ថែមទៀត ខណៈពេលដែលប្រទេសកម្ពុជាបន្តការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន។ លោក Matt Western បានអះអាងថា លោកនឹង​រង់ចាំជួបជាមួយថ្នាក់ដឹកនាំ អ្នករៀបចំបទប្បញ្ញត្តិ អាជីវកម្ម និងអ្នកអប់រំកម្ពុជា ដើម្បីស្វែងយល់ពីការពង្រឹងភាពជាដៃគូ​ ដើម្បីស្វែងរកឱកាស​ថ្មីៗសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ និងគាំទ្រនូវកំណើនសេដ្ឋកិច្ចរបស់​កម្ពុជា៕




អត្ថបទបន្ទាប់


មិត្តហ្វូន បើកសម្ពោធជាផ្លូវការ សេវាកម្មដឹកជញ្ជូន និងភស្តុភារកម្ម មិត្តហ្វូន អិចប្រេស ជាមួយនឹងប្រព័ន្ធប្រតិបត្តិការដ៏ទំនើប និងកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់

រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦៖ នារាត្រីដ៏វិសេសវិសាល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ