អត្ថបទក្រុមហ៊ុន

រាល់ពេលស្កេន QR Code អតិថិជនមិត្តហ្វូននឹងទទួលបាន «កាដូបុណ្យភ្ជុំបិណ្ឌ» ដ៏ច្រើនសន្ធឹកសន្ធាប់


ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌទំនៀមទម្លាប់ខ្មែរខិតជិតចូលមកដល់ឆាប់ៗនេះ ក្រុមហ៊ុន មិត្តហ្វូន ដែលជាអ្នកផ្ដល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានរៀបចំកម្មវិធីពិសេសមួយដើម្បីចូលរួមអបអរពិធីបុណ្យដ៏សំខាន់មួយនេះ គឺកម្មវិធី «កាដូបុណ្យភ្ជុំបិណ្ឌសម្រាប់គ្រប់គ្នា» នៅរាល់ពេលដែលអតិថិជនមិត្តហ្វូនធ្វើការស្កេន QR Code ព្រមទាំងការបរិច្ចាគមូលនិធិទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា។
ស្កេន QR Code អតិថិជនមិត្តហ្វូននឹងទទួលបាន «កាដូបុណ្យភ្ជុំបិណ្ឌ» ដ៏ច្រើនសន្ធឹកសន្ធាប់
ដោយ

យោងតាម​ក្រុមហ៊ុន មិត្តហ្វូន ក្នុងអំឡុងពេល​កម្មវិធី​នេះដែលនឹង​ប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែកញ្ញា ដល់​ថ្ងៃទី៣១ ខែ​តុលា ឆ្នាំ​២០២១ អតិថិជន​របស់មិត្តហ្វូន និងអ៊ី-ម៉ាន់នី ទាំងអស់នឹងត្រូវបានផ្ដល់​ជូន​នូវ​ការស្កេន QR Code មួយដង​ដោយ​ឥតគិតថ្លៃ នៅក្នុងកម្មវិធី CamID/eMoney (ចំពោះ​អតិថិជនរបស់អ៊ី-ម៉ាន់នី នឹងទទួលបាន​ការស្កេន​ដោយ​ឥតគិតថ្លៃចំនួនមួយដង នៅក្នុងកម្មវិធី eMoney និងមួយដង នៅក្នុង CamID)។

ចំពោះរាល់ការបញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃចាប់ពី ៥០០០រៀល (ឬ ១,២៥ដុល្លារ) ឡើង​ទៅតាមរយៈ​កាតកោសឬជាការ​បញ្ចូលទឹកប្រាក់​ទូរសព្ទដៃតាមសេវាឌីជីថល ដូចជា e-Money, e-Wallet ឬ​គណនីធនាគារ អតិថិជន​​នឹង​ទទួលបាន​ការ​ស្កេន QR Code មួយ​ដង។ ហើយ​អតិថិជន​ថ្មី​ដែល​ទើបតែចុះឈ្មោះ​ប្រើ​គណនី​ e-Money និង​បាន​ធ្វើ​ប្រតិបត្តិការ​លើក​ដំបូង​ដោយ​មាន​ការ​គិត​ថ្លៃ​សេវា ក៏ទទួលបាន​ការស្កេន ​QR Code មួយដង​ដោយ​ឥត​គិតថ្លៃផងដែរ។

រង្វាន់​ពិសេសរួមមាន ខ្សែកមាស​ទម្ងន់​មួយតម្លឹង​, ទូរស័ព្ទ​iPhone 12 Pro, កុំព្យូទ័រ​យួរដៃ, iPad និង​នាឡិកាដៃ Apple Watch។ បន្ថែម​លើ​នេះ អតិថិជន​មិត្តហ្វូន​ក៏នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ផ្សេងៗទៀត​ផងដែរ ដូចជា លេខកូដកាតសម្រាប់​បញ្ចូលទឹកប្រាក់​ក្នុង​ទូរសព្ទដៃ និង​ទិន្នន័យ​សម្រាប់ការប្រើប្រាស់​អ៊ីនធឺណិត​ដែលមានតម្លៃ​ជាទឹកប្រាក់សរុប​រាប់ម៉ឺនដុល្លារ។

អ្វីដែលសំខាន់បំផុតនោះ បើ​តាម​ក្រុមហ៊ុនមិត្តហ្វូនឲ្យដឹងថា អតិថិជន​មិត្តហ្វូន​នឹងឈ្នះ​រង្វាន់ទាំងនេះ ១០០% នៅរាល់ពេលដែលធ្វើការស្កេន QR Code។ ទន្ទឹមនឹងនេះ​ដែរ អតិថិជន​ដែល​ឈ្នះ​រង្វាន់​ពីការស្កេន QR Code ក៏អាចចែករំលែក​រង្វាន់ទាំងនោះ​នៅក្នុង​កម្មវិធី CamID/eMoney ទៅ​ឲ្យ​មិត្តភក្ដិ ឬសមាជិក​គ្រួសារ ដើម្បី​ជាការផ្ដល់​កាដូ​បុណ្យ​ភ្ជុំបិណ្ឌ​បាន​ផងដែរ។ ហើយលក្ខខណ្ឌ​ផ្សេងៗសម្រាប់​កម្មវិធី​«កាដូ​បុណ្យ​ភ្ជុំបិណ្ឌសម្រាប់គ្រប់គ្នា»​នេះបាន​អនុវត្ត។

អាជីវកម្មផ្សារភ្ជាប់ជាមួយ​ទំនួលខុសត្រូវ​សង្គម

ក្រៅពីកម្មវិធី​កាដូ​បុណ្យភ្ជុំបិណ្ឌ​សម្រាប់គ្រប់គ្នា ក្រុមហ៊ុនមិត្តហ្វូន​ក៏នឹង​បរិច្ចាគ​មូលនិធិ​ដែល​ខ្លួន​ប្រមូល​បាន​ពី​ប្រតិបត្តិការស្កេន QR Code ក្នុងអំឡុងពេលនៃកម្មវិធី​កាដូ​បុណ្យភ្ជុំបិណ្ឌ ដោយ​ក្នុង​ប្រតិបត្តិការ​ស្កេន QR Code មួយលើកៗ មិត្តហ្វូន​នឹងបែងចែក​ទុក ៥សេន សម្រាប់​ផ្ដល់​ទៅ​ឲ្យ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា។

ក្រុមហ៊ុន មិត្តហ្វូន បានប្រតិបត្តិការអាជីវកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​អស់រយៈពេល​ជាងមួយទសវត្សរ៍មកហើយ និង​ជា​ក្រុមហ៊ុនផ្ដល់​សេវាទូរគមនាគមន៍ និង ICT ឈានមុខគេនៅកម្ពុជា ដែល​មាន​សេវាគ្របដណ្ដប់នៅទូទាំងប្រទេស។

មិត្តហ្វូន ក៏បានទទួលការកោតសរសើរ​ផងដែរថា ជា​ក្រុមហ៊ុនដែលមាន​ការទទួលខុសត្រូវផ្នែក​សង្គម​ខ្ពស់។ ទន្ទឹម​នឹងការប្រកប​អាជីវកម្ម​នៅ​ទីនេះ ក្រុមហ៊ុន​ក៏តែងតែខិតខំប្រឹងប្រែង​ដើម្បី​ផ្ដល់​វិភាគទាន​ត្រឡប់ទៅ​ឲ្យ​សង្គមវិញ​ផងដែរ។ កន្លងមក មិត្តហ្វូន បានអនុវត្ត​សកម្មភាពរួមចំណែក​ដល់ការ​អភិវឌ្ឍ​សង្គម​ជាច្រើន រួមមានដូចជា កម្មវិធី​មនុស្សធម៌ «នេះមិនមែនជាសុបិន» កម្មវិធីប្រកួត​​បាល់ទាត់​មិត្តហ្វូន​ខាំបូឌានលីគ កម្មវិធីអ៊ីនធឺណិត​សម្រាប់សាលារៀន ការបរិច្ចាគ​មូលនិធិកាកបាទក្រហម​កម្ពុជា និង​ការចូលរួមមូលនិធី​សម្រាប់ការ​ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។

ចំណែក​នៅពេល​នេះ រួមជាមួយនឹង​កម្មវិធី​កាដូ​បុណ្យភ្ជុំបិណ្ឌ​សម្រាប់​គ្រប់គ្នា ក្រុមហ៊ុន​មិត្តហ្វូន​ក៏​នឹងមាន​​បរិច្ចាគ​ថវិកា​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ផងដែរ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនធំៗ៣របស់កូរ៉េខាងត្បូងក្ដោបក្ដាប់ ១ភាគ៣នៃចំណែកទីផ្សារអាគុយរថយន្ដអគ្គិសនីទូទាំងពិភពលោក

ក្រុមហ៊ុនផលិតអាគុយរថយន្ដអគ្គិសនីកូរ៉េខាងត្បូងធំៗចំនួនបី បានក្ដោបក្ដាប់បានចំណែកទីផ្សារ ដល់ទៅមួយភាគបីនៃទីផ្សារសកលោកក្នុងរយៈពេល ៨ ខែដំបូ…

ក្រោយលក់ភាគហ៊ុនតម្លៃ ១,៥ពាន់លានដុល្លារពីធនាគារ Shengjing តើក្រុមហ៊ុន Evergrande នឹងមានក្ដីសង្ឃឹមយ៉ាងណាបន្ដទៀត?

ដើម្បីជៀសផុតពីការជំពាក់បំណុលរបស់ខ្លួនកុំឲ្យវ័ណ្ដកពេក ក្រុមហ៊ុនចិន Evergrande បានបង្ហើបឲ្យដឹងនៅថ្ងៃពុធទី ២៩កញ្ញាថា ខ្លួនគ្រោងនឹងលក់ភាគហ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ