បទវិភាគ៖ តើអ្វីទៅជាគោលនយោបាយរុស្សីក្នុងការប្រើអាវុធនុយក្លេអ៊ែរ?

តើអ្វីជាគោលនយោបាយរបស់មហាអំណាចរុស្ស៊ី ដើម្បីឈានទៅដល់យុទ្ធសាស្ត្រប្រើអាវុធនុយក្លេអ៊ែ?


អ្នកតាមដាននិងអ្នកអង្កេតព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើន រួមទាំងអ្នកជំនាញផ្នែកយោធាបានព្រមានថា ស្ថានការពិភពលោកបច្ចុប្បន្នដែលត្រូវបានញ៉ាំញ៉ើដោយសង្គ្រាមរុស្សី-អ៊ុយក្រែន អាចនឹងកំពុងឈានជើងចូលក្នុងវិនាសកម្មនៃសង្គ្រាមនុយក្លេអ៊ែរយ៉ាងធ្ងន់ធ្ងររវាងលោកខាងលិចដឹកមុខដោយអាមេរិក និងមហាអំណាចរុស្ស៊ី ហើយស្ថានការណ៍នុយក្លេអ៊ែរដ៏តានតឹងនេះ គឺមិនធ្លាប់មានពីមុនមកឡើយ បើគេគិតចាប់តាំងពីវិបត្តិមីស៊ីលប្រទេសគុយបានៅឆ្នាំ១៩៦២មក។
តើអ្វីជាគោលនយោបាយរបស់មហាអំណាចរុស្ស៊ី ដើម្បីឈានទៅដល់យុទ្ធសាស្ត្រប្រើអាវុធនុយក្លេអ៊ែ?

ទីក្រុងកៀវ និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​បារម្ភ​ថា ការប្រើប្រាស់អាវុធ​នុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ​អាច​នឹងត្រូវ​ធ្វើឡើង​​​ក្នុង​សមរភូមិអ៊ុយក្រែន បន្ទាប់​ពី​លោក ​ពូទីន និង​និងមន្ត្រីគ្រាក់ៗរបស់លោកបាននិយាយថា រុស្ស៊ី​បាន​ត្រៀម​ខ្លួន​ប្រើអាវុធប្រល័យលោកនេះ ​ដើម្បី​ការ​ការពារទឹកដីរបស់ខ្លួន។

អ្នកជំនាញនិងស្រាវជ្រាវគ្រប់គ្រងអាវុធប្រល័យលោកបានចំណាយពេលជាច្រើនឆ្នាំ ដើម្បីជជែកគ្នាពីការកំណត់អាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ (TNW) ហើយពួកគេបានកំណត់ថា វាជាអាវុធដែលប្រើសម្រាប់កម្ចេចទីតាំងយុទ្ធសាស្ត្រ​ជាក់លាក់នៅលើសមរភូមិ ជាជាង​ដើម្បីបំផ្លាញ​ទីក្រុងធំៗ​របស់សហរដ្ឋអាមេរិក ឬរុស្ស៊ី។

មានមនុស្សតិចណាស់ដែលដឹងច្បាស់ថាតើ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ (TNW) មានប៉ុន្មានគ្រាប់នោះព្រោះវាជារឿងដែលត្រូវលាក់ការ​សម្ងាត់បំផុត​ក្នុងសម័យសង្រ្គាមត្រជាក់​រវាងមហាអំណាចអាមេរិក និងសហភាពសូវៀត។

ទោះជាយ៉ាងណាក៏ដោយ ច្បាស់ណាស់ បើនិយាយពីអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ រុស្ស៊ី​មានមានក្បាលគ្រាប់នុយក្លេអ៊ែរកម្រិតតូច ដែលអាចប្រើការបានប្រហែល២ពាន់គ្រាប់ ច្រើនជាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តយោធាណាតូ ១០​ ដងឯណោះ ហើយក្បាលគ្រាប់ទាំងនោះ​អាចបញ្ជូនដោយបាញ់​ចេញ​តាមតាមរយៈមីស៊ីលផ្លោង មីស៊ីលបណ្តែត ​និងមីស៊ីលបាញ់ចេញ​ពីនាវាមុជទឹក ព្រមទាំងគ្រាប់​បែក​បំពាក់លើកងទ័ពជើងទឹក កងទ័ពជើងអាកាស និងជើងគោករបស់រុស្ស៊ី។

សហរដ្ឋ​អាមេរិក​មានអាវុធប្រភេទនេះ​ប្រហែល ២០០ គ្រាប់ ដែល​ពាក់​កណ្តាល​ត្រូវ​ដាក់នៅ​មូលដ្ឋានយោធា​ក្នុង​ទ្វីបអឺរ៉ុប ក្នុងនោះ​គ្រាប់បែកនុយក្លេអ៊ែរ B៦១ ដែលមានកម្លាំងបំផ្ទុះពី ០,៣ ទៅ ១៧០ គីឡូតុន ឬស្មើនឹង​១៧ម៉ឺនតោន ត្រូវបានដាក់ពង្រាយនៅមូលដ្ឋានកងទ័ពជើងអាកាសចំនួន៦ទីតាំងនៅទូទាំងប្រទេសអ៊ីតាលី អាល្លឺម៉ង់ ទួរគី បែលហ្ស៊ិក និងហូឡង់។ គួរជម្រាបដែរថា គ្រាប់បែកបរមាណូ ដែលអាមេរិកទម្លាក់លើទីក្រុង ហ៊ីរ៉ូស៊ីម៉ា របស់ប្រទេសជប៉ុន ក្នុងឆ្នាំ ១៩៤៥ មានកម្លាំងបំផ្ទុះត្រឹមតែ ១៥ គីឡូតុន ឬស្មើនឹង​១ម៉ឺន​៥តោនប៉ុណ្ណោះ។

ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន

តើអ្នកណាជាអ្នកបញ្ជាចុងក្រោយបំផុតក្នុងការបាញ់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ​របស់រុស្ស៊ី?

ប្រាកដណាស់ ប្រធានាធិបតីរុស្ស៊ី គឺជាអ្នកសម្រេចចិត្តចុងក្រោយ នៅពេលនិយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ទាំងនុយក្លេអ៊ែរយុទ្ធសាស្ត្រកម្រិតធំ និងនុយក្លេអ៊ែរកម្រិតតូច នេះបើយោងតាមគោលការលទ្ធិ​នៃអាវុធនុយក្លេអ៊ែររបស់វិមានក្រឹមឡាំង។

អ្វីដែលគេហៅថា កាបូបយួរដៃនុយក្លេអ៊ែរ ឬ «Cheget» គឺនៅជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីនគ្រប់ពេលវេលា ហើយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបច្ចុប្បន្ន លោក Sergei Shoigu និងជាប្រធាន​អគ្គសេនាធិការ​យោធារុស្ស៊ី លោក Valery Gerasimov ក៏ត្រូវបានគេគិតថា​មានកាបូបយួរដៃនុយក្លេអ៊ែរបែបនេះដូចគ្នាដែរ។

ប្រសិនបើរុស្ស៊ីគិតថា ខ្លួនប្រឈមមុខនឹងការវាយប្រហារនុយក្លេអ៊ែរជាយុទ្ធសាស្ត្រនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តាមរយៈកាបូបយួរដៃនោះ នឹងបញ្ជូនសារបញ្ជាបាញ់ដោយផ្ទាល់​ទៅកាន់ទីបញ្ជាការបុគ្គលិកទូទៅ និងអង្គភាពបញ្ជាការបម្រុង​ ដែលកាន់លេខកូដសម្ងាត់នុយក្លេអ៊ែរ។ ហើយការបញ្ជាបាញ់បែបនេះ ត្រូវបានប្រតិបត្តិការយ៉ាលឿនតាមប្រព័ន្ធទំនាក់ទំនងទៅកាន់អង្គភាពកងកម្លាំងរ៉ុក្កែតយុទ្ធសាស្ត្រ ដោយនឹងត្រូវបាញ់ចេញទៅលើសហរដ្ឋអាមេរិក និងអឺរ៉ុបភ្លាមៗតែម្តង។

យោងតាមលោក Jeffrey Lewis អ្នកជំនាញគ្រប់គ្រងសព្វាវុធនៅវិទ្យាស្ថានសិក្សាអន្តរជាតិ Middlebury បាននិយាយថា «លោកគិតថា ពូទីន នឹងផ្តល់សញ្ញាឲ្យដឹងជាមុន ​ប្រសិនបើលោកត្រៀមបាញ់វានោះ ព្រោះលោក ពូទីន ចង់ឱ្យលោកខាងលិចឃើញថា ខ្លួនកំពុងឆ្ពោះទៅរកការប្រើប្រាស់​អាវុធនុយក្លេអ៊ែរជាមួយអ៊ុយក្រែន ឬបែរមករកការចរចារវិញនោះ»។

យ៉ាងណាមិញ លោក Hans Kristensen នាយកនៃគម្រោងព័ត៌មាននុយក្លេអ៊ែរនៅសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកបាននិយាយថា «លោកគិតថា ពូទីន ប្រហែលជាចង់ឲ្យប្រទេសលោកខាងលិចដឹង មុននឹងលោករៀបចំការបាញ់នោះ ព្រោះលោកចង់ឲ្យ​បស្ចិមលោកបុកពោះ និងគិតសាជាថ្មីលើការជួយអ៊ុយក្រែន»។

គួររលឹកថា​ នៅពេលដែលសហភាពសូវៀត​ដួលរលំនៅឆ្នាំ ១៩៩១ ប្រទេសរុស្ស៊ីបានស្នងមរតកនៃក្បាលគ្រាប់នុយក្លេអ៊ែរ​យុទ្ធសាស្ត្រប្រហែល២ម៉ឺន២ពាន់គ្រាប់ ខណៈដែលសហរដ្ឋអាមេរិកមានប្រមាណជាង ១ម៉ឺន១ពាន់គ្រាប់ ដែលអាវុធ​ទាំង​នេះ​ភាគ​ច្រើន​ត្រូវ​បានជួសជុល៕




អត្ថបទបន្ទាប់


កត្ដាអ្វីខ្លះនាំឲ្យការនាំចូលជីកសិកម្មរបស់កម្ពុជាធ្លាក់ចុះជិត ១០% នៅរយៈពេល៩ខែ ឆ្នាំនេះ?

ព័ត៌មាន
បញ្ហាតម្លៃជី និងថ្នាំកសិកម្ម នៅតែជាបញ្ហាប្រឈមរបស់កសិករ ដែលប្រកបរបរកសិកម្ម និងបានជំរុញឲ្យកសិករត្រូវចំណាយខ្ពស់លើថ្លៃដើមផលិត ក៏ប៉ុន្តែតម្លៃទី…

ក្រុមហ៊ុនឯកជនធំមួយក្នុងវិស័យអប់រំ គ្រោងឈានជើងចូលផ្សារភាគហ៊ុនកម្ពុជា

ព័ត៌មាន
ក្រោយពីបើកដំណើរការអស់រយៈពេល១០ឆ្នាំកន្លងមកនេះ ផ្សារមូលបត្រកម្ពុជាបានទទួលក្រុមហ៊ុនចុះបញ្ជីជាង១០ក្រុមហ៊ុនហើយ ប៉ុន្ដែ នៅមិនទាន់មានក្រុមហ៊ុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ