ព្យះសង្ឃរា Milton

ព្យុះសង្ឃរា Milton បានបំផ្លាញពលរដ្ឋអាម៉េរិកឱ្យខាតបង់អស់៣៤ពាន់លានដុល្លារ


ព្យុះសង្ឃរា Milton បានក្លាយជាព្យុះសង្ឃរាមួយនៅក្នុងចំណោមព្យុះសង្ឃរាដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តអាម៉េរិក។ ក្រុមហ៊ុន Core Logic ដែលជាក្រុមហ៊ុនស្រាវជ្រាវឯករាជ្យមួយបានប៉ាន់ប្រមាណថា ព្យុះនេះបានបង្កការខូចខាតដល់ពលរដ្ឋអាម៉េរិកមានតម្លៃសរុបប្រមាណជា៣៤ពាន់លានដុល្លារ និងបានឆក់យកជីវិតពលរដ្ឋអាម៉េរិកសរុបចំនួន២៤នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
ព្យះសង្ឃរា Milton
ដោយ

ការខាតបង់ដោយផ្ទាល់ពីព្យុះ Milton អាចឡើងដល់៣៤ពាន់លានដុល្លារ ហើយវាបានសម្លាប់ជីវិតមនុស្សសរុបប្រមាណជា២៤នាក់នៅទូទាំងរដ្ឋផ្លរីដា។ នេះបើតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុនសិក្សាស្រាវជ្រាវ CoreLogic ដែលបានវាយតម្លៃទៀតថា ក្រៅពីតម្លៃខូចខាតខាងលើវានៅអាចបង្កការខូចខាតផ្សេងៗដែលមិនមានការធានាមានតម្លៃពី៤ទៅ៦ពាន់លានដុល្លារបន្ថែមទៀត។ ក្រៅពីបង្កផលប៉ះពាល់ដោយផ្ទាល់ ក្រោមឥទ្ធិពលនៃព្យុះមហាប្រល័យនេះ បានធ្វើឱ្យមានបាតុភូតព្យុះផ្សេងៗចំនួន៩ទៀត ដែលសុទ្ធតែជាបាតុភូតគ្រោះធម្មជាតិដ៏រន្ធត់ ដែលបានធ្វើឱ្យពលរដ្ឋអាម៉េរិកខូចខាតរាប់សិបពាន់លានដុល្លារ។

ពាក់ព័ន្ធនឹងបញ្ហានេះទូរទស្សន៍អាម៉េរិក CNN បានរាយការណ៍ថា កត្តាដែលធ្វើឱ្យពលរដ្ឋអាម៉េរិករងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារព្យុះទាំងនេះ គឺដោយសារនៅតាមតំបន់ជាច្រើនមិនមានគោលនយោបាយធានារ៉ាប់រងគ្របដណ្តប់លើការខូចខាតដោយសារទឹកជំនន់ ពោលគឺធានារ៉ាប់រងតែការខូចខាតដែលបណ្តាលមកពីព្យុះ។ ព្យុះសង្ឃរា Milton និងឥទ្ធិពលរបស់វាមិនបង្កឱ្យមានទឹកជំនន់នៅកន្លែង ដែលមានសេវាកម្មធានារ៉ាប់រងគ្រប់ដណ្តប់នោះទេ ដោយវាបានបង្កនៅកន្លែងដែលគ្មានសេវាធានារ៉ាប់រង។

លោក ដានីញែល បេតធេន(Daniel Betten)នាយកផ្នែកព្យាករណ៍អាកាសធាតុនៃក្រុមហ៊ុន CoreLogic បាននិយាយថា ព្យុះសង្ឃរា Milton នៅពេលវាបោកបក់មកដល់ដីគោកនៅរដ្ឋផ្លរីដា វាបានធ្វើអន្តរកម្មបាតុភូតអាកាសធាតុ ដែលបណ្តាលឱ្យមានខ្យល់បក់នៅភាគខាងជើង និងភាគពាយ័ព្យ។

លោក ថម ឡាសេន (Tom Larsen) អនុប្រធានផ្នែកគ្រប់គ្រងហានិភ័យ នៃក្រុមហ៊ុន CoreLogic បាននិយាយថា ការខូចខាតខ្លាំងបំផុត គឺនៅតំបន់ឆ្នេរ Tampa Bay ដោយសារទីនោះគឺជាតំបន់ប្រមូលផ្តុំដ៏ធំនៃអចលនទ្រព្យ រួមទាំងលំនៅដ្ឋានចាស់ៗ ដែលគេអភិរក្ស និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មដែលមានតម្លៃខ្ពស់ និងមានតម្លៃធានារ៉ាប់រងខ្ពស់៕
ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រដ្ឋបន្តលើកលែងពន្ធមួយចំនួនដល់អាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ខណៈអ្នកជំនាញស្នើឱ្យអនុវត្តនៅតាមបណ្តាខេត្តផ្សេងៗទៀត

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តសុពលភាពលើការលើកទឹកចិត្តផ្នែកពន្ធដល់សហគ្រាសក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដើម្បីជួយជំរុញ និងស្តារវិស័យ…

ជំងឺបេះដូង ជា “ឃាតកលាក់មុខ” អាចឆក់យកអាយុជីវិតមនុស្សភ្លាមៗ ប្រសិនបើមិនបានព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា

ជំងឺបេះដូង ឬការស្ទះសរសៃឈាមបេះដូង ត្រូវបានគេចាត់ទុកថា ជាឃាតកលាក់មុខ ដែលអាចឆក់យកអាយុជីវិតមនុស្សបានភ្លាមៗ ប្រសិនបើអ្នកជំងឺនោះពុំទទួលប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ