ការទាញយកផលប្រយោជន៍ឲ្យបានច្រើនពីកិច្ចព្រមព្រៀងRCEP

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបន្ដជំរុញឲ្យវិស័យឯកជនចាប់យកឱកាស និងទាញយកផលប្រយោជន៍ឲ្យបានច្រើនពីកិច្ចព្រមព្រៀងRCEP


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បន្ដជំរុញឲ្យវិស័យឯកជនចាប់យកឱកាស និងទាញយកផលប្រយោជន៍ជាអតិបរមារពីការបើកច្រកទីផ្សារក្រោមកិច្ចព្រមព្រៀងអាសិប ក្រោយចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ កន្លងទៅ។ តួយ៉ាងថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានប្រកាសបើកកម្មវិធីសិក្ខាសាលាថ្នាក់ជាតិជាសេរីលើកទី១ ស្តីពី «ការយល់ដឹងអំពីកិច្ចព្រមព្រៀងអាសិប និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម» ដើម្បីបញ្ជ្រៀបការយល់ដឹង និងព័ត៌មានដល់ វិស័យឯកជន ធុរកិច្ចជន ផលិតករ និងអ្នកនាំចេញជាដើម។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រូបភាព៖ ក្រសួងពាណិជ្ជកម្ម

ថ្លែង​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ជា​សេរី​លើក​ទី​១ ស្តី​ពី «​ការ​យល់​ដឹង​អំពី​កិច្ចព្រមព្រៀង​អា​សិប និង​នីតិវិធី​សម្រាប់​ការ​ស្នើ​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​» នៅ​ថ្ងៃ​ទី ទី​២៩ ខែមិថុនា ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​បាន​គូសបញ្ជាក់​ថា សិក្ខាសាលា​ថ្នាក់​ជាតិ​ជា​សេរី​លើក​ទី​១​នេះ គឺជា​កិច្ច​អន្តរាគមន៍​ដ៏​ទាន់សភាពការណ៍​មួយ បន្ថែម​លើ​យន្តការ​ផ្សព្វផ្សាយ​ដែល​ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ចេញ​និង​អនុវត្ត​នា​ពេល​កន្លង​មក​។

សិក្ខាសាលា​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​បញ្ជ្រៀប​ការ​យល់​ដឹង និង​ព័ត៌មាន​ឱ្យ​ដល់ វិស័យ​ឯកជន ធុរកិច្ច​ជន ផលិតករ និង​អ្នក​នាំ​ចេញ ក្នុង​ការ​ចាប់​យក​ឱកាសនុវត្តន៍​ភាព និង​ទាញ​យក​ផលប្រយោជន៍​ជា​អតិបរមារ​ពី​ការ​បើក​ច្រក​ទីផ្សារ​ក្រោម​កិច្ចព្រមព្រៀង​អា​សិប​នេះ​។ បន្ថែម​លើ​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ​បាន​រំលេច​ពី​លទ្ធផល​ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន ERIA ដែល​ក្នុង​នោះ បាន​បង្ហាញ​ថា តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP កម្ពុជា​អាច​នឹង​មាន​កំណើន​ប្រចាំឆ្នាំ​ការ​នាំ​ចេញ​ក្នុង​រង្វង់​ប្រមាណ​ពី ៩,៤% ទៅ ១៨% ដែល​នឹង​ចូលរួម​ចំណែក​ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ​បន្ថែម​ប្រចាំឆ្នាំ​ប្រមាណ​ពី​២% ទៅ​៣,៨% កំណើន​ឱកាស​ការងារ​ប្រចាំឆ្នាំ​ប្រមាណ​ពី ៣,២% ទៅ ៦,២% និង​កំណើត​ចំណូល​ពន្ធ​ប្រចាំឆ្នាំ​ប្រមាណ​២% ទៅ ៣,៩% ផង​ដែរ​។

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​គម្ម​បាន​បញ្ជាក់​បន្ថែម​ថា វិធាន​ដើម​កំណើត​ទំនិញ ក្រោម​កិច្ចព្រមព្រៀង​អា​សិប ដែល​មាន​លក្ខណៈ​សាមញ្ញ​និង​ងាយ​បំពេញ​បាន​ដូចនេះ នឹង​ជួយ​ជំរុញ​កម្ពុជា​ធ្វើ​សមាហរណកម្ម​ខ្លួន​ចូល​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​តំបន់​កាន់តែ​ឆាប់រហ័ស និង​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​។ មិនតែប៉ុណ្ណោះ ការ​បើក​ទីផ្សារ​ក្រោម​កិច្ចព្រមព្រៀង​អា​សិប​នេះ គួប​ផ្សំ​នឹង​វិធាន​ដើម​កំណើត​ដែល​មាន​លក្ខណៈ​សាមញ្ញ វិធាន​បូក​បន្ថែម និង​ការ​ធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​រដ្ឋបាល ក៏​នឹង​ក្លាយជា​កម្លាំង​ច​លករ​ក្នុង​ការ​ជួយ​ដល់​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​, ជួយ​បង្វែរ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចេញពី​ប្រទេស​សមាជិក​អា​សិប​ផ្សេង​ទៀត​ដែល​មាន​ថ្លៃ​ពលកម្ម​ខ្ពស់ ឱ្យ​ងាក​មក​វិនិយោគ​នៅ​កម្ពុជា ដោយ​ផ្អែក​លើ​គុណប្រយោជន៍​នៃ​ថ្លៃ​ពលកម្ម​សមរម្យ និង​កម្លាំង​ពលកម្ម​វ័យក្មេង ដែល​កត្តា​ទាំងនេះ​នឹង​រួមចំណែក​ដល់​ការ​បង្កើន​ចំណូល​ជាតិ តាម​រយៈ​ការ​ប្រមូល​ពន្ធ និង​ការ​បង្កើន​ឱកាស​ការងារ​។

សូម​បញ្ជាក់​ថា កិច្ចព្រមព្រៀង​អា​សិប គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក ដែល​គ្របដណ្តប់​លើ ប្រជាជន​ប្រមាណ ២,២ ពាន់​លាន​នាក់ ឬ ៣០% នៃ​ចំនួន​ប្រជាជន​ពិភពលោក​, ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ២៦,២ ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ឬ ៣០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក និង​ទំហំ​ពាណិជ្ជកម្ម​ចំនួន​ប្រមាណ ២៨% នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​ទាំងមូល​៕




អត្ថបទបន្ទាប់


ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូចំនួន១៩ ប្រកាសចាប់ផ្តើមទទួលសំណើសុំឥណទាន ក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍

វិស័យទេសចរណ៍បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើតការងារ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាអកុសល ក្នុងអំឡុងឆ្នា…

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលថា កម្ពុជានិងអ៊ីស្រាអែលខ្វះការជំរុញទំនាក់ទំនងទើបធ្វើឲ្យការវិនិយោគនៅមានកម្រិត

ក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅកម្ពុជាលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំទីក្រុងបាងកកប្រទេសថៃបានលើកឡើងពីចំណុចសក្តានុពលរបស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ