ពលរដ្ឋខ្មែរនៅជប៉ុន

ក្រសួងការបរទេសថា ពុំមានពលរដ្ឋខ្មែរបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ដោយសារគ្រោះរញ្ជួយដីម្រិត៧,៦វ៉ិចទ័រនៅជប៉ុនទេ


ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា គិតត្រឹមវេលាម៉ោង១០ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ គឺពុំមានពលរដ្ឋខ្មែរណាម្នាក់បានបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ដោយសារគ្រោះរញ្ជួយដីកម្រិត៧,៦វ៉ិចទ័រនៅប្រទេសជប៉ុនកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ កន្លងទៅនោះទេ។ ទន្ទឹមនេះ ក្រសួងការបរទេស បានអំពាវនាវពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ព្រមទាំងគោរព និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
ពលរដ្ឋខ្មែរនៅជប៉ុន
ដោយ

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤​ បានបញ្ជាក់ឱ្យដឹងថា យោងតាមព័ត៌មានបឋមរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន គិតត្រឹមវេលាម៉ោង១០ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ពុំមានរបាយការណ៍អំពីករណីពលរដ្ឋខ្មែរណាម្នាក់បានបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ដោយសារគ្រោះរញ្ជួយដីកម្រិត៧,៦វ៉ិចទ័រនៅប្រទេសជប៉ុន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះនោះទេ។

បើតាមក្រសួងការបរទេស សុវត្ថិភាពរបស់ពលរដ្ឋខ្មែរ គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលដោយក្រសួងការបរទេស និងស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន កំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តនៃគ្រោះធម្មជាតិនេះ ក៏ដូចជាបានខិតខំទាក់ទងពលរដ្ឋខ្មែរមួយចំនួនរស់នៅក្នុងប្រទេសជប៉ុនផងដែរ។ ដោយបច្ចុប្បន្នមានពលរដ្ឋខ្មែរចំនួនជាង១ពាន់៦រយនាក់ ដែលបាន និងកំពុងរស់នៅក្នុងតំបន់រងគ្រោះ (ខេត្តចំនួន៦) ហើយក្នុងនោះមាននិស្សិតខ្មែរចំនួន៣រូប ដែលស្ថិតក្នុងខេត្ត Ishikawa និងចំនួន៥រូបផ្សេងទៀត ដែលស្ថិតក្នុងខេត្ត Niigata ត្រូវបានជម្លៀសមកទីតាំងមានសុវត្ថិភាពរួចហើយផងដែរ។ ស្ថានទូតកម្ពុជានឹងបន្តតាមដាន និងសហការជាមួយអាជ្ញាធរជប៉ុន ដែលពាក់ព័ន្ធ ដើម្បីរាយការណ៍ជាប្រចាំអំពីស្ថានភាពវិវត្តន៍ផងដែរ។ ជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានអំពាវនាវពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន បន្តមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងគោរព និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុនដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីមេក្រុមហ៊ុនគ្រាក់ៗនៅថៃ កំពុងបារម្ភកាន់តែខ្លាំងចំពោះស្ថានភាពសេដ្ឋកិច្ចឆ្នាំ២០២៤?

ព័ត៌មាន
ប្រទេសថៃ ត្រូវបានព្យាករថា នឹងមានកំណើនសេដ្ឋកិច្ចយឺតនៅពេលអនាគត បើធៀបទៅនឹងអត្រាកំណើននៅមុនកូវីដ១៩។ តួយ៉ាង មានទីភ្នាក់ងាររដ្ឋ និងឯកជនជាច្រ…

រថយន្តប្រមាណ៣ម៉ឺនគ្រឿងធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អំឡុងបុណ្យចូលឆ្នាំសកល

ព័ត៌មាន
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដែលត្រូវជាថ្ងៃបុណ្យចូលឆ្នាំសកល មានរថយន្តប្រមាណ ៣ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ពោលគ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ