ប្រទេសស្រីលង្កា

ធនាគារកណ្តាលស្រីលង្កាបានរក្សាអត្រាការប្រាក់នៅថេរ ដោយរំពឹងថា អតិផរណានឹងបានធូរស្រាលជាងមុន


ធនាគារកណ្តាលស្រីលង្កា (CBSL) បានរក្សាអត្រាការប្រាក់ ១៥.៥០%របស់ខ្លួនឱ្យនៅថេរ នៅថ្ងៃ១៨ ខែសីហា ដោយមិនបានដំឡើងបន្ថែមទៀតនោះទេ បើទោះបីជា អតិផរណារបស់ប្រទេសកំពុងកើនដល់ជាង៦០%ទៅហើយក្ដី។
ធនាគារកណ្តាលស្រីលង្កាបានរក្សាអត្រាការប្រាក់នៅថេរ
ដោយ

ការមិនដំឡើងអត្រាការប្រាក់បន្ថែមនេះ ក៏ដោយសារថា កន្លងមកធនាគារកណ្ដាលស្រីលង្កាបានដំឡើងអត្រាការប្រាក់ខ្ពស់រួចទៅហើយ ហើយបច្ចុប្បន្នធនាគារកណ្ដាលប្រទេសនេះ កំពុងរង់ចាំមើលអំពីផលប៉ះពាល់ចំពោះសេដ្ឋកិច្ចក្រោយពីការដំឡើងអត្រាការប្រាក់នាពេលកន្លងមកសិន ដ្បិថា ការធ្លាក់ចុះនៃតម្លៃទំនិញពិភពលោកក៏ត្រូវបានគេរំពឹងថា នឹងបន្ធូរបន្ថយអតិផរណាក្នុងស្រុកផងដែរ។ នេះបើតាមការចេញផ្សាយរបស់រ៉យទ័រ។

តារាងបង្ហាញអត្រាការប្រាក់សម្រាប់ប្រាក់កម្ចីអចិន្រ្តៃយ៍របស់ធនាគារកណ្ដាលស្រីលង្កាបានបង្ហាញពីអត្រាការប្រាក់នៅថេរដដែលគឺចំនួន ១៥,៥% ចំណែកឯតារាងបង្ហាញពីអត្រាការប្រាក់សម្រាប់ប្រាក់បញ្ញើអចិន្ត្រៃយ៍ក៏នៅតែស្ថិតក្នុងអត្រាការប្រាក់ដដែលគឺ ១៤,៥% ផងដែរ។

អ្នកសេដ្ឋកិច្ច និងអ្នកវិភាគចំនួន ១១ នាក់ក្នុងចំណោម ១៥ នាក់ដែលត្រូវបានស្ទង់មតិដោយទីភ្នាក់ងារព័ត៌មាន Reuters បានរំពឹងថា អត្រាការប្រាក់នឹងបន្តស្ថិតនៅថេរដដែលសម្រាប់ប្រទេសស្រីលង្កា។

សូមរំលឹកថា ធនាគារកណ្ដាលស្រីលង្កាបានបង្កើនការប្រាក់ចំនួន ៩,៥% រួចមកហើយ គិតតាំងពីដើមឆ្នាំនេះរហូតមកទល់នឹងពេលនេះ ក្នុងបំណងប្រយុទ្ធប្រឆាំងនឹងកម្រិតអតិផរណាដែលចេះតែកើនឡើងឥតឈប់ឈរនៅប្រទេសស្រីលង្កា ដែលកំពុងធ្លាក់ចុះនៅក្រោមកម្រិតវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរទៅទៀត។

កង្វះរូបិយបណ្ណបរទេសបានធ្វើឱ្យរដ្ឋាភិបាលស្រីលង្កាជួបការលំបាកយ៉ាងខ្លាំងក្នុងការចំណាយលើការនាំចូលសំខាន់ៗដូចជាប្រេងឥន្ធនៈ ជីកសិកម្ម អាហារ និងថ្នាំពេទ្យជាដើម ខណៈដែលអតិផរណាបានឡើងដល់ ៦០,៨%% ក្នុងខែកក្កដា បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំណែកឯតម្លៃម្ហូបអាហារវិញគឺបានកើនឡើង៩០,៩% គឺឡើងស្ទើរតែ ១០០% ទៅហើយ។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ រដ្ឋាភិបាលស្រីលង្កា។

ធនាគារកណ្ដាលស្រីលង្ការ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ទំរាំតែហ៊ានធ្វើការសម្រេចចិត្តរក្សាទុកអត្រាការប្រាក់នៅថេរ គឺក្រុមប្រឹក្សាភិបាលធនាគារនេះបានពិចារណាលើការព្យាករដោយផ្អែកលើគំរូចុងក្រោយបំផុត ដែលបានបង្ហាញពីការធ្លាក់ចុះសកម្មភាពធនាគារខ្លាំងជាងការរំពឹងទុក និងការបន្ថយសម្ពាធតម្លៃលឿនជាងការរំពឹងទុកផងដែរ។

ធនាគារនេះបាននិយាយថា វិធានការមួយចំនួនដែលខ្លួនបានដាក់ដោយមានការព្រមព្រៀងពីរដ្ឋាភិបាលដែរនោះ រហូតមកដល់ពេលនេះនឹងជួយទប់ស្កាត់សម្ពាធលើតម្រូវការសរុប ខណៈដែលមានការរំពឹងទុកថា ការធ្លាក់ចុះតម្លៃទំនិញពិភពលោកក៏នឹងធ្វើឲ្យតម្លៃទំនិញក្នុងស្រុកថយចុះដូចគ្នាដែរ។

លោកស្រី ធីលីណា ផានឌូវ៉ាវ៉ាឡា (Thilina Panduwawala) ប្រធានផ្នែកស្រាវជ្រាវក្រុមហ៊ុនអាកាសចរណ៍ Frontier បាននិយាយថា ដោយសារតែស្ថានភាពវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរពេកដូច្នេះហើយការបន្តដំណើរទៅមុខ គឺត្រូវពិនិត្យមើលថាតើសញ្ញាដំបូងនៃការរក្សាស្ថិរភាពអត្រាការប្រាក់ទាំងនេះនឹងបន្តដំណើរក្នុងទិសដៅវិជ្ជមានដូចដែលធនាគារកណ្ដាល បានព្យាករទុក ដោយពឹងលើវឌ្ឍនភាពនៃការចរចាជាមួយមូលនិធិ IMF និងការស្ដាររចនាសម្ព័ន្ធបំណុលឡើងវិញដែរ ឬយ៉ាងណា។

ធនាគារកណ្តាលនេះបាននិយាយថា ផលប៉ះពាល់ពីការរំខានផ្នែកផ្គត់ផ្គង់ជាបន្តបន្ទាប់ជាពិសេសដោយសារតែកង្វះខាតអគ្គិសនីនិងថាមពល និងភាពមិនច្បាស់លាស់ទាក់ទងនឹងការវិវឌ្ឍនយោបាយសង្គមនោះ ត្រូវបានគេរំពឹងថា នឹងបង្កឱ្យមាន"ឥទ្ធិពលយ៉ាងសំខាន់"ទៅលើកំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទី២កន្លងទៅនេះ ប៉ុន្តែធនាគារនេះបានរំពឹងថា កំណើនទំនងជានឹងបន្តធ្លាក់ចុះទៀតនៅក្នុងត្រីមាសទី៣នេះផងដែរ។

លោកស្រី ឡាក់ស៊ីនី ហ្វឺណាន់ដូ (Lakshini Fernando) សេដ្ឋវិទូប្រចាំក្រុមហ៊ុន Asia Securities បានបញ្ជាក់ថា ការព្យាករពីផលិតផលក្នុងស្រុកសរុបរបស់ស្រីលង្កាគឺគ្មានការប្រែប្រួលនោះ ពោលគឺស្ថិតនៅកម្រិតនៃការដាំក្បាលចុះក្នុងអត្រាចន្លោះពី ៧,៥% ទៅ៩% នៅឆ្នាំនេះ ហើយត្រីមាសទី២ និងទី៣ សេដ្ឋកិច្ចពិតជានឹងធ្លាក់ចុះខ្លាំងបំផុត ពិសេសនៅត្រីមាសទី២តែម្ដង ដោយសារមានភាពតានតឹងផ្នែកនយោបាយ និងកង្វះប្រេងឥន្ធនៈ៕

អត្ថ​បទ៖ សុខ ជា




អត្ថបទបន្ទាប់


គម្រោងវិនិយោគនៅកម្ពុជាបន្ដកើនឡើង ទោះសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់

ព័ត៌មាន
នៅរយៈពេល ៧ខែ ក្នុងឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ១១១គម្រោង ដែលមានទ…

ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនជប៉ុនកាន់តែច្រើនបានដំឡើងប្រាក់ឈ្នួលដល់បុគ្គលិកដើម្បីទប់ស្កាត់បញ្ហាកង្វះពលកម្ម

ព័ត៌មាន
ក្រុមហ៊ុនជប៉ុនធំៗជាច្រើនកំពុងដំឡើងប្រាក់ឈ្នួលបុគ្គលិក ដើម្បីទាក់ទាញកម្មករនិយោជិត និងដោះស្រាយបញ្ហាកង្វះខាតបុគ្គលិក ដែលតែងកើតមានឡើងរ៉ាំរ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ