ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់អ្នកសារព័ត៌មានខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាមថា «ក្រសួងមិនមានព័ត៌មានលម្អិតនោះទេ ប៉ុន្តែការមកដល់នៃវត្ថុធាតុដើមទាំងនេះវានឹងជួយឲ្យរោងចក្រដែលមិនទាន់ព្យួរកាន់តែអាចដំណើរការទៅមុខដោយមិនបាច់ព្យួរ។ហើយ ប្រសិនជាវាផ្គត់ផ្គង់ទៅរោងចក្រដែលព្យួរ គឺវានឹងធ្វើឲ្យរោងចក្រនោះបើកឡើងវិញ»។ នៅពេលអ្នកសារព័ត៌មានខេមបូណូមីស សួរថា តើការដឹកវត្ថុធាតុដើមតាមនាវាមក៧គ្រឿងនេះ នឹងជួយបានកម្រិតណាដែរ0x017d7 ឯកឧត្តមបានតបថា «ដឹកមកបន្តិច ស្ថានភាពល្អប្រសើរបន្តិច។ ហើយបើដឹកមកច្រើន ស្ថានភាពកាន់តែល្អ។ហើយបើទោះបីជាចំនួនប៉ុន្មានក៏វាល្អជាងមុនដែរ។ វានឹងជួយសម្រួលស្ដានភាព ដូចខ្ញុំបានវញ្ជាក់ជូនខាងលើ។
នៅក្នុងសន្ទរកថាដដែលនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ថា នាវាដឹកជញ្ជូនចំនួន៧គ្រឿងដែលដឹកវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅកម្ពុជានោះ គឺមាន៥គ្រឿងបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុហើយ និង ២គ្រឿងទៀតចតនៅកំពង់ផែវៀតណាមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅទីតាំងក្រុងបាវិត ខេត្តស្វាយរៀង។ហើយសម្តេច ក៏បានសុំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេស ខាងកំពង់ផែ និងគយ ត្រូវធ្វើយ៉ាងណាសម្រួលដល់ការដឹកជញ្ជូននេះអោយដល់រោងចក្របានឆាប់រហ័សបំផុត និងបានថ្លែងអំណរគុណមិត្តចិនរួមទាំងអ្នកវិនិយោគគិន និងក្រុមហ៊ុនចិនទាំងអស់ដែលបានខិតខំចូលរួមជំរុញការដឹកនាំវត្ថុធាតុដើមមកផ្គត់ផ្គង់តម្រូវការរោងចក្រនានានៅក្នុងប្រទេសកម្ពុជាអោយបានទាន់ពេលវេលា៕