វិស័យទេសចរណ៍

ក្រសួងទេសចរណ៍ ស្នើឲ្យអាមេរិកជួយគាំទ្រ និងជំរុញភ្ញៀវទេសចរអាមេរិក ឱ្យមកលេងកម្ពុជា


រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ស្នើឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងជួយជំរុញភ្ញៀវទេសចរសហរដ្ឋអាមេរិក ឲ្យមកកម្សាន្តនៅកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត ដ្បិតភ្ញៀវទេសចរសហរដ្ឋអាមេរិក ជាទីផ្សារគោលដៅធំរបស់កម្ពុជា ក្នុងចំណោមទីផ្សារធំទាំង១០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍។
វិស័យទេសចរណ៍
ដោយ

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយឯកឧត្តម ផាត្រិក មើហ្វី (W.Partrick Muphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣​ ដោយបានពិភាក្សាអំពីការធ្វើឲ្យប្រសើរឡើងនូវភាពជាដៃគូកម្ពុជា-អាមេរិក ជាពិសេសជំរុញលំហូរទេសចរ និងពិនិត្យកាលានុវត្តភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។ ទន្ទឹមនឹងចែករំលែកចក្ខុវិស័យថ្មីក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ថ្នាក់ដឹកនាំរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ«បង្កើន៥ អភិវឌ្ឍ៣» ដែលគំនិតផ្តួចផ្តើមនេះ មានគោលបំណងដើម្បីប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោត​លើការកសាងភាពជាដៃគូល្អរវាងរដ្ឋាភិបាល និងផ្នែកឯកជន។

បើតាមឯកឧត្តម សុខ សូកេន ភ្ញៀវទេសចរសហរដ្ឋអាមេរិក គឺជាទីផ្សារគោលដៅធំរបស់កម្ពុជា ដោយស្ថិតក្នុងចំណោមទីផ្សារធំទាំង១០ ទាំងមុន និងក្រោយវិបត្តិកូរីដ-១៩។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក ជួយគាំទ្រដល់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក៏ដូចជាជួយជំរុញភ្ញៀវទេសចរសហរដ្ឋអាមេរិក ឲ្យមកទស្សនាប្រទេសកម្ពុជា ឲ្យកាន់តែ​ច្រើនឡើងបន្ថែមទៀត ជាពិសេសវិនិយោគិនអាមេរិក ដែលមានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ផាទ្រីក មើហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជាប្រកបដោយយុទ្ធសាស្ត្រ ចក្ខុវិស័យ និងការយកចិត្តដាក់ខ្ពស់លើវិស័យនេះពីរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមសង្កេតឃើញថា កម្ពុជាមានភាពជោគជ័យក្នុងការស្តារវិបត្តិកូវីដ-១៩ និងសក្តានុពលដ៏ខ្លាំងក្លារបស់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍ និងបរិវត្តន៍អេកូទេសចរណ៍ និងកសិ-ទេសចរណ៍។ យ៉ាងណាមិញ ឯកឧត្តមឯកអគ្គរដ្ឋទូត សង្ឃឹមថានឹងឃើញភ្ញៀវទេសចរកម្ពុជាកាន់តែច្រើនទៅកម្សាន្តនៅសហរដ្ឋអាមេរិក ហើយប្រទេសទាំងពីរនឹងបន្តជួយសម្រួលដល់ការធ្វើដំណើររវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ និងឯកឧត្តមឯកអគ្គរាជទូត បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ច ការកសាងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឲ្យកាន់តែរឹងមាំ និងការបង្កើនទំនុកចិត្ត និងប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរផងដែរ៕

None



អត្ថបទបន្ទាប់


អ្នកស្លាប់កើនឡើង២ពាន់នាក់ ស្របពេលអ៊ីស្រាអែល ត្រៀមធ្វើសង្គ្រាមធំលើក្រុមហាម៉ាស

សង្គ្រាមបានឈានចូលដល់ថ្ងៃទីប្រាំហើយ អ៊ីស្រាអែលនៅតែបន្តវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់ Gaza ឥតស្រាកស្រាន្តដដែល។ នៅថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ក…

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មវាយតម្លៃថា តម្លៃប្រេងឥន្ធនៈអាចនឹងបន្តកើនឡើង

ក្រោយផ្ទុះសង្គ្រាមរវាងកងកម្លាំងរដ្ឋាភិបាលអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស ប៉ាឡេស្ទីន កាលពីចុងសប្តាហ៍មុន បានជំរុញឱ្យតម្លៃទំនិញសំខាន់ៗមួយចំនួន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ