អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ក្រសួងពាណិជ្ជកម្ម៖ អ្នករកស៊ីតាមប្រព័ន្ធអេឡិចត្រូនិកគ្មានអាជ្ញាបណ្ណ ប្រឈមនឹងការផាកពិន័យ១០លានរៀល ឬបិទអាជីវកម្ម


ក្រសួងពាណិជ្ជកម្មបន្ដដាស់តឿនទៅដល់ម្ចាស់អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឲ្យមកធ្វើការស្នើសុំលិខិត ឬអាជ្ញាបណ្ណអនុញ្ញាតិពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីអាចប្រកបអាជីវកម្មនេះដោយស្របច្បាប់ ជៀសវាងការផាកពិន័យ ឬឈានដល់ការបញ្ឈប់អាជីវកម្ម។ ការក្រើនរំឭករបស់ក្រសួងពាណិជ្ជកម្មនេះ ដោយសារតែសង្កេតឃើញថា មកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនមកស្នើសុំអាជ្ញាបណ្ណសម្រាប់ការប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះនៅឡើយទេ។
ទីស្តីការក្រសួងពាណិជ្ជកម្ម រូបភាព៖ អេង ថារិទ្ធ ​និង ប៉ុក វន្ថា/ខេមបូណូមីស
ដោយ

មន្ត្រីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា បើសិនបើការរកស៊ីអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកគ្មានការអនុញ្ញាត នោះម្ចាស់អាជីវកម្មប្រឈមនឹងការផាកពិន័យ១០លានរៀល ឬត្រូវបញ្ឈប់អាជីវកម្មផងដែរ។

 ស្របពេលដែលការប្រកបអាជីវកម្មតាមប្រព័ន្ធអនឡាញនៅកម្ពុជាមានការរីកចម្រើនខ្លាំង ក្រសួងពាណិជ្ជកម្មបានក្រើនរម្លឹកដាស់តឿនជាថ្មីឲ្យក្រុមហ៊ុន សហគ្រាស និងអ្នកប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់ ឲ្យមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ បើមិនចង់រងការពិន័យជាប្រាក់ ឬបញ្ឈប់អាជីវកម្មទេនោះ។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអះអាងថា តាំងពីច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ២០១៩ មកទល់ពេលនេះមិនទាន់មានក្រុមហ៊ុន សហគ្រាស ឬបុគ្គលរកស៊ីតាមប្រព័ន្ធអេឡិចត្រូនិកណាមួយ មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពីក្រសួងនៅឡើយទេ។ 

អ្នកនាំពាក្យឆ្លាស់វេននៃក្រសួងពាណិជ្ជកម្មរូបនេះបានព្រមានថា ក្រុមហ៊ុន សហគ្រាស ឬបុគ្គល ដែលរកស៊ីតាមប្រព័ន្ធអេឡិចត្រូនិកអាចប្រឈមនឹងការផ្អាក ឬបញ្ឈប់អាជីវកម្ម ឬរងពិន័យជាទឹកប្រាក់រហូតដល់ ១០លានរៀល ប្រសិនបើបន្តរកស៊ីដោយគ្មានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណត្រឹមត្រូវ។

ពាក់ព័ន្ធតម្លៃសេវានៃការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណត្រូវបានឯកឧត្តម ប៉ែន សុវិជាតិ បញ្ជាក់ថា ការស្នើសុំលិខិតអនុញ្ញាតលក្ខណៈបុគ្គលមានតម្លៃ២០ម៉ឺនរៀល, លិខិតអនុញ្ញាតសម្រាប់សហគ្រាសឯកបុគ្គលមានតម្លៃ៤០ម៉ឺនរៀល និងអាជ្ញាបណ្ណសម្រាប់ក្រុមហ៊ុនតម្លៃ១លានរៀល។

សម្រាប់ការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មអេឡិចត្រូនិក ក្រុមហ៊ុន សហគ្រាស ឬបុគ្គលរកស៊ីតាមអនឡាញទាំងអស់ អាចដាក់ពាក្យស្នើសុំនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឬអាចចូលទៅកាន់គេហទំព័ររបស់ក្រសួងពាណិជ្ជកម្មដើម្បីស្វែងរកការស្នើសុំតាមអនឡាញក៏បាន៕

None



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល៖ ការនាំចេញប្រេងឆៅរបស់ក្រុមហ៊ុន KrisEnergy ត្រូវបានពន្យារពេលហើយ!

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និង ថាមពលបានអះអាងប្រាប់ាសារព័ត៌មានឌីជីថល ខេមបូណូមីស ថា គម្រោងការនាំចេញប្រេងពីកម្ពុជាទៅលក់នៅលើទីផ្សារអន្តរជាត…

តម្លៃប្រេងឆៅពិភពលោកហក់ឡើងខ្លាំង ខណៈនៅអង់គ្លេសកើនដល់៧០ដុល្លារក្នុងមួយធុងបារ៉ែល

តម្លៃប្រេងឆៅពិភពលោកកំពុងហក់ឡើងថ្លៃខ្ពស់មែនទែន គិតមកដល់ដើមខែមិថុនានេះ។ តួយ៉ាង តម្លៃប្រេងឆៅនៅអង់គ្លេស បានហក់ឡើងទៅ៧០ដុល្លារអាមេរិកក្នុងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ