ប្រេងឆៅពិភពលោក

តម្លៃប្រេងឆៅពិភពលោកហក់ឡើងខ្លាំង ខណៈនៅអង់គ្លេសកើនដល់៧០ដុល្លារក្នុងមួយធុងបារ៉ែល


តម្លៃប្រេងឆៅពិភពលោកកំពុងហក់ឡើងថ្លៃខ្ពស់មែនទែន គិតមកដល់ដើមខែមិថុនានេះ។ តួយ៉ាង តម្លៃប្រេងឆៅនៅអង់គ្លេស បានហក់ឡើងទៅ៧០ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅនៅអាមេរិកវិញក៏ហក់ឡើងដល់ទៅជាង៦៨ដុល្លារអាមេរិក ក្នុងមួយបារ៉ែលផងដែរ។ ទីផ្សារប្រេងឆៅពិភពលោកកើនឡើងខ្លាំងនេះ ដោយសារតែមានក្ដីរំពឹងថា តម្រូវការប្រេងនឹងមានការកើនឡើងខ្លាំងដែរ ពិសេសនៅរដូវក្ដៅនៅអឺរ៉ុប អាមេរិកនេះ នឹងមានការធ្វើដំណើរច្រើន។ នេះបើតាមការររាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗ។
តម្លៃប្រេងឆៅហក់កើនឡើងដល់ ៧០ ដុល្លារក្នុងមួយបារ៉ែល
ដោយ

តម្លៃប្រេងឆៅនៅទីផ្សារ​អង់គ្លេសបានហក់ឡើងគួរឲ្យកត់សម្គាល់គិតត្រឹមដើមខែមិថុនានេះ  ដោយសារតែតម្រូវការប្រេងនៅសហរដ្ឋអាមេរិកកំពុងកើនឡើងខ្លាំង នារដូវក្តៅក្នុងឆ្នាំនេះ ដែលជាពេលវេលាពលរដ្ឋឈប់សម្រាក និងមានការធ្វើដំណើរច្រើន។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។

តម្លៃប្រេងឆៅក្នុងទីផ្សារអង់គ្លេសបានហក់ឡើងដល់ ៧០ដុល្លារក្នុងមួយបារ៉ែល។ ការកើនតម្លៃនេះ គឺដោយសារតែបច្ចុប្បន្ន នៅសហរដ្ឋអាមេរិកកំពុងមានតម្រូវការច្រើន ជាពិសេសការប្រើប្រាស់ប្រេងសម្រាប់យានយន្ត អំឡុងពេលឈប់សម្រាករដូវក្តៅ។

ជាក់ស្តែង គ្រាន់តែមួយថ្ងៃប៉ុណ្ណោះក្នុងថ្ងៃអាទិត្យសប្តាហ៍មុននេះ ការប្រើប្រាស់ប្រេងនៅអាមេរិក កើនឡើង១០% បើធៀបនឹងសប្តាហ៍មុនៗ និង ត្រូវបានគេចាត់ទុកថា ជាកំណើនការប្រើប្រាស់ប្រចាំថ្ងៃអាទិត្យច្រើនបំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៩។ 

ស្របពេលជាមួយគ្នានេះ ប្រទេសចិនបានបង្ហាញពីទិន្នន័យ កើនឡើងយ៉ាងគំហុកនៅពេញមួយខែឧសភាកន្លងទៅ ស្តីពីសកម្មភាពផលិតកម្មក្នុងរោងចក្រ សហគ្រាសរបស់ខ្លួនដែលជាហេតុធ្វើឲ្យតម្លៃប្រេងឆៅបានកើនឡើងដូចគ្នា។ 

គួរជម្រាបថា អាមេរិក ហើយនឹងចិនជាប្រទេស ដែលមានការប្រើប្រាស់ប្រេងច្រើនជាងគេនៅក្នុងលោក ពោលគឺប្រើប្រាស់អស់ប្រមាណជាង ១៤លានបារ៉ែលនៅទូទាំងប្រទេសក្នុងមួយថ្ងៃៗ។

លើសពីនេះ ទីផ្សារប្រេងឆៅរបស់អង់គ្លេស Brent ត្រូវបានគេរំពឹងថានឹងកើនឡើងបន្តិចបន្តួចទៀតនៅក្នុងខែសីហា ពោលគឺអាចកើនប្រហែល ៨៦សេនទៀតស្មើនឹង ១.២% ដែលនឹងធ្វើឲ្យតម្លែប្រេងកើនដល់ ៧០ដុល្លារ ១៨សេនក្នុងមួយបារ៉ែល។ ចំណែកទីផ្សារប្រេងអាមេរិកឯណេះវិញ ត្រូវបានគេរំពឹងថាកើនឡើងប្រមាណ ១ដុល្លារ៣០សេនទៀត ស្មើនឹង២% ដែលធ្វើឲ្យតម្លៃកើនដល់មួយបារ៉ែលជិត៦៨ដុល្លារ។ 

គួរបញ្ជាក់ដែរថា ទីផ្សារប្រេងអង់គ្លេសធ្លាប់បានហក់ឡើងខ្លាំងបំផុតត្រឹមតម្លៃ ៧០.៣៤ដុល្លារអាមេរិក ក្នុងមួយបារ៉ែលកាលពីថ្ងៃទី៨ ខែមីនា ដោយក្នុងមួយធុងបារ៉ែលនេះ មានចំណុះជិត១៥៩លីត្រ។ តម្លៃប្រេងឥន្ធៈនៅទីផ្សារកម្ពុជាយើងគិតត្រឹមថ្ងៃ ០១ ម្សិលមិញតម្លៃប្រេងសាំងធម្មតា ៤៨០០រៀលក្នុង១លីត្រ ប្រេងម៉ាស៊ូត ៣៤៥០រៀល១លីត្រ ប៉ុន្តែបើសិនជាតម្លៃប្រេងឆៅកើនឡើងថ្លៃបែបនេះ ច្បាស់វាអាចនឹងកើនឡើងទៅតាមគ្នាដែរ។

អ្នកវិភាគមកពីក្រុមហ៊ុន ING Economics បាននិយាយថា៖ ក្រោយមានការព្រួយបារម្ភពីភាពចង្អៀតណែននៃទីផ្សារប្រេងនៅអាស៊ី ដោយសារតែការរឹតបន្តឹងដែលទាក់ទងនឹងជំងឺកូវីដ១៩ ទីផ្សារប្រេងហាក់បែរមកផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើរឿងតម្រូវការនៅសហរដ្ឋអាមេរិក និងផ្នែកខ្លះនៃទ្វីបអ៊ឺរ៉ុបវិញម្តង។

សូមជម្រាបជូនថា នៅក្នុងជំនួបកាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រុមប្រទេសអ្នកផលិតប្រេងនៃអង្គការ OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួនគ្រោងនឹងជំរុញផលិតកម្មប្រេងបន្ថែមទៀត ក្រោយពេលគេសង្កេតឃើញតម្រូវការប្រេងមានការងើបឡើងវិញ ពីវិបត្តិកូវីដ-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្ម៖ អ្នករកស៊ីតាមប្រព័ន្ធអេឡិចត្រូនិកគ្មានអាជ្ញាបណ្ណ ប្រឈមនឹងការផាកពិន័យ១០លានរៀល ឬបិទអាជីវកម្ម

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មបន្ដដាស់តឿនទៅដល់ម្ចាស់អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឲ្យមកធ្វើការស្នើសុំលិខិត ឬអាជ្ញាបណ្ណអនុញ្ញាតិពីក្រសួង និងស្ថាប័នពាក់ព…

កសិករថៃ កំពុង​ប្រឈមនឹងបំណុលកើនឡើង ចំពេល​កូវីដ-១៩​រាតត្បាត

ព័ត៌មាន
បំណុលរបស់កសិករថៃបាននឹងកំពុងកើនឡើងយ៉ាងខ្លាំង ចំពេលដែលមានវិបត្តិមេរោគរាតត្បាត បាននិងកំពុងបន្ដអូសបន្លាយនៅក្នុងប្រទេសថៃ។ ក្នុងនោះ មានកសិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ