ជុំវិញមូលហេតុដែលនាំឲ្យអ្នកជំងឺទាំង០២នេះ នៅតែបន្តព្យាបាលយូរជាងគេ ត្រូវបានឯកឧត្តម លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា ដោយសារតែអ្នកជំងឺកូវីដម្នាក់នៅខេត្តបន្ទាយមានជ័យមានជំងឺផ្សេងទៀត ដែលត្រូវការរយៈពេលយូរជាងក្នុងការព្យាបាល បើធៀបនឹងអ្នកដែលមានសុខភាពល្អ ហើយឆ្លងកូវីដ-១៩ ។
ដោយឡែក បុរសជនជាតិខ្មែរម្នាក់ទៀតដែលកំពុងព្យាបាលនៅឡើយដែរនោះ គឺមកពិធីបុណ្យសាសនានៅម៉ាឡេស៊ី បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង ហើយដោយសារគាត់មានវ័យ ៧៥ឆ្នាំទៅហើយនោះ ដូចនេះការព្យាបាលបុរសរូបនេះ ក៏ត្រូវការ ពេលវេលាផងដែរ។
បែបនេះក្តី ទាំងរដ្ឋមន្ត្រីសុខាភិបាល និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា ក្រសួងនឹងបញ្ជូន អ្នកជំនាញថែទាំសុខភាពទៅកាន់ខេត្តទាំង២នេះ ដើម្បីជួយពិនិត្យនឹងតាមដានបន្ថែមទៀត ដើម្បីឲ្យអ្នកជំងឺទាំង០២នាក់ អាចជាសះស្បើយបានឆាប់ៗនេះ៕