ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

ស្នងការនគរបាលរាជធានី៖ អ្នកអត់ពាក់មួកសុវត្ថិភាព និងអត់ពាក់ខ្សែក្រវាត់ មានករណីផាកច្រើនជាងគេ


តាមលទ្ធផលនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរាជធានីភ្នំពេញ រយ:ពេល០២ថ្ងៃកន្លងមកនេះ ( ថ្ងៃទី០១ និង ទី០២ ខែឧសភា ឆ្នាំ២០២០ ) បានបង្ហាញថា ក្នុងចំណោមបទល្មើសទាំង៦ករណីសម្រាប់ម៉ូតូ ការដែលមិនពាក់មួកសុវត្ថិភាពគឺមានច្រើនជាងគេ គឺចំនួន ១.០៥១គ្រឿង ខណៈដែលរថយន្តវិញ កើតមានបទល្មើសអត់ពាក់ខ្សែក្រវាត់ច្រើនជាងគេ គឺចំនួន ៨២គ្រឿង ក្នុងចំណោមបទល្មើសទាំង ១០ករណី។
ស្នងការនគរបាលរាជធានី៖ អ្នកអត់ពាក់មួកសុវត្ថិភាព និងអត់ពាក់ខ្សែក្រវ៉ាត់ មានករណីផាកច្រើនជាងគេ (រូបភាព​ ស្នងការដ្ឋាននគរបាលរាជធានី)

របាយការណ៍​បាន​បង្ហាញ​ទៀត​ថា ការ​រឹត​បន្តឹង​នូវ​ច្បាប់​ចរាចរណ៍​នេះ កើត​មាននូវ​ចំណុច​វិជ្ជមាន ដោយ​ប្រៀបធៀប​ថ្ងៃ​ទី​២ ជាមួយ​ថ្ងៃ​ទី​០១ នៃ​ការ​អនុវត្ត​នេះ បាន​ឲ្យ​ឃើញ​ថា ករណី​ល្មើសច្បាប់​មានការ​ថយ​ចុះ​ច្រើន ដូច​ជា​ករណី​ម៉ូតូ​ល្មើស​ថយ​ចុះ ៦១៥​គ្រឿង និង​ករណី​រថយន្ត​ល្មើស​ថយ​ចុះ ៥២ គ្រឿង ។

គួរ​បញ្ជក់​ថា កាលពី​ថ្ងៃ​ទី​១ ខែឧសភា ជា​ថ្ងៃ​ដំបូង​នៃ​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ករណី​ម៉ូតូ​ល្មើ​សមាន​ចំនួន​សរុប ៩០០​គ្រឿង ក្នុង​នោះ​មាន​អត់​ពាក់មួក​សុវត្ថិភាព​ចំនួន ៨៤៥​គ្រឿង ឈប់​លើស​គំនូស ៤៧​គ្រឿង និង​៨​គ្រឿង​ទៀត​គ្មាន​ផ្លា​ក​លេខ​។ ដោយឡែក​ថ្ងៃ​ទី​២ ឧសភា មានការ​ថយ​ចុះ​ជាង​ថ្ងៃ​ទី​១ ដោយ​ករណី​ម៉ូតូ​ល្មើ​សមាន ២៨៥​គ្រឿង ក្នុង​នោះ​មាន​អត់​ពាក់មួក​សុវត្ថិភាព​ចំនួន​២០៦​គ្រឿង ឈប់​លើស​គំនូស ២៥​គ្រឿង ម៉ូតូ​គ្មាន​ផ្លា​ក​លេខ​២០​គ្រឿង គ្មាន​បណ្ណ​បើកបរ​៣​គ្រឿង បើក​ម៉ូតូ​និយាយ​ទូរស័ព្ទ​២​គ្រឿង និង​ម៉ូតូ​អត់​កញ្ចក់​២៩​គ្រឿង​។

ចំពោះ​រថយន្ត​វិញ កាលពី​ថ្ងៃ​ទី​១ ឧសភា មាន​ករណី​ល្មើស​សរុប​ចំនួន​៨០​គ្រឿង និង​ថ្ងៃ​ទី​២ ឧសភា មានការ​ថយ​ចុះ គឺ​មាន​តែ​២៨​គ្រឿង​ប៉ុណ្ណោះ ក្នុង​ករណី​ល្មើស​អត់​ពាក់​ខ្សែ​ក្រ​វា​ត់​មាន​ចំនួន​ច្រើន​ជាងគេ​។

គេ​សង្កេត​ឃើញ​ថា ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តាម រយៈ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាយ​បំភ្លឺ​នូវ​ការ​រិះគន់​មួយ​ចំនួន នៅ​នៅ​ឡុ​ង​ពេល​នៃ​ការ​ចាប់ផ្តើម​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​។

នៅ​ក្នុង​នោះ​ដែរ មាន​គណនី​ហ្វេ​សបុ​កមួយ​ចំនួន​បាន​ធ្វើការ​វាយប្រហារ​មក​លើ​សមត្ថកិច្ច​ថា មិន​បាន​ធ្វើការ​ផ្សព្វផ្សាយ ណែនាំ​អប់រំ ដល់​ប្រជាពលរដ្ឋ​អំពី​ច្បាប់​នេះ ជា​ពិសេស​មាន​ហ្វេ​សបុ​កមួយ​បាន​ចុះ​ផ្សាយ​ថា ស្រុក​ខ្មែរ​ចាប់​ពិន័យ​ប្រជាពលរដ្ឋ ឯ​ស្រុក​ថៃ​ផ្តល់​មួក​ដោយ​មិន​ធ្វើការ​ពិន័យ ខណៈ​ដែល​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ការ​ណែនាំ អប់រំ ទាក់ទង​ករណី​ច្បាប់​ចរាចរណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើងជា​យូរ​មក​ហើយ​នោះ ។

អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​អះអាង​ថា នឹង​អនុវត្ត​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ ឲ្យ​មាន​តម្លាភាព​រវាង មន្ត្រី​មាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​សាមញ្ញ​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាលបញ្ជាក់ពី ស្ថានភាពសុខភាពអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ ដែលព្យាបាលមិនទាន់ជា

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ ដែលនៅសេសសល់០២នាក់ទៀត ក្នុងចំណោមអ្នកជំងឺកូវីដ-១៩សរុប ១២២នាក់នោះ គឺជាជាជនជាតិ…

ករណីសង្ស័យដែលបានធ្វើតេស្តរកកូវីដ-១៩សប្តាហ៍នេះ មានការថយចុះជាងពាក់កណ្តាល

ព័ត៌មាន
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នាព្រឹកនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា រហូតមកទល់នឹងពេលនេះ ក្រសួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ