ការបកស្រាយរបស់ក្រសួងសុខាភិបាល

ក្រសួងសុខាភិបាលបកស្រាយជុំវិញករណីអ្នកជំងឺកូវីដ-១៩ម្នាក់ ជាហើយ បែរជាលាប់វិញ


ករណីបុរសម្នាក់រស់នៅក្នុងសង្កាត់ច្រាំងចំរេះ រាជធានីភ្នំពេញ បានលាប់ជំងឺកូវីដ-១៩ឡើងវិញ ដែលក្រសួងសុខាភិបាល បានប្រកាសកាលពីថ្ងៃទី០៩ ខែមេសា កន្លងទៅ ត្រូវបានអ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា ទោះអ្នកជាសះស្បើយរួចហើយក៏ដោយនៅតែមានឱកាសឆ្លងឡើងវិញម្តង ដូចនេះទើបក្រសួងត្រូវដាក់បុគ្គលដែលជាសះស្បើយនោះ នៅដាច់ដោយឡែក១៤ថ្ងៃសិន បន្ទាប់ពីជាសះស្បើយ។នេះបើតាមការអះអាងរបស់លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៣មេសានេះ។
ក្រសួងសុខាភិបាលបកស្រាយជុំវិញករណីអ្នកជំងឺកូវីដ-១៩ម្នាក់ ជាហើយ បែរជាលាប់វិញ(រូបភាពពីCDC)
ដោយ

ពេល​ដែល​អ្នក​សារព័ត៌មាន​សួរ​ថា ហេតុ​អ្វី​បានជា​ការ​លាប់​ឡើង​នៃ​វីរុស​នេះ តើ​មាន​លក្ខណៈ​បច្ចេកនៃ​ការ​លាប់​ឡើង​វិញ​យ៉ាងណា​ខ្លះ ត្រូវ​បាន​លោក​ជំទាវ ឱ វណ្ណ​ឌី​ន  ឆ្លើយ​តប​ថា «​អ្នកជំងឺ កាលណា​មាន​អវិជ្ជមាន​តេស្ត​២​ដង​ហើយ តាម​គោលការណ៍​ប្រតិបត្តិ​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​មាន​ន័យ​ថា គាត់​មានការ​ជា​សះស្បើយ ហើយ​អាច​ទៅ​ផ្ទះសម្បែង​វិញ ក៏​ប៉ុន្តែ ស្ថិត​នៅ​ក្រោម​ការ​តាមដាន និង​ឲ្យ​ដាច់​ដោយឡែក​ដដែល​ទេ ក្នុង​រយៈពេល​១៤​ថ្ងៃ​បន្ត​ក្រោយ​ពី​ហ្នឹង​ទៀត​»​។

លោក​ជំទាវ​បាន​បន្ថែម​ថា «​អ​ញ្ចឹ​ង​ករណី​នេះ យើង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន តាម​គោលការណ៍​ប្រតិបត្តិ​នេះ ហើយ​ក្រុម​គ្រូពេទ្យ​លោក​ក៏​បានការ​តាមដាន​ជា​ហូរហែរ​ជាមួយនឹង​បុគ្គល​រូប​នេះ រហូត​ដល់​ថ្ងៃ​ទី​១៤ មុន​នឹង​យើង​កំណត់​ថា គាត់​រួច​ចាក​ផុត​ពី​រយៈពេល​នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​(​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​) ក្រុម​គ្រូពេទ្យ​ក៏​បាន​ធ្វើតេស្ត​ម្តងទៀត ដើម្បី​បញ្ជាក់​ពី​ភាព​អវិជ្ជមាន​នៃ​វីរុស​កូ​វី​ដ​-១៩​នៅ​ក្នុង​ភ្នាស ទឹករំអិល​ផ្លូវដង្ហើម នៅ​ច្រមុះ​និង​បំពង់ករ​របស់​គាត់ ហើយ​ក៏​ឃើញ​ថា គាត់​ក៏​មាន​វិជ្ជមាន​នូវ​វីរុស​កូ​វី​ដ​១៩​នេះ​វិញ​។ អ​ញ្ចឹ​ង​ការ​មក​វិញ​នេះ ភាសា​ខ្មែរ​យើង​ហៅ​ថា លាប់​មាន​ន័យ​ថា ការ​ឆ្លង​ឡើង​វិញ (Reinfection) តាម​ភាសា​បច្ចេកទេស​»​។

លោក​ជំទាវ​បាន​បន្ត​ថា ការ​លាប់ ឬ​ការ​ឆ្លង​ឡើង​វិញ​(Reinfection)​នេះ មិនមែន​មាននៅ​តែ​កម្ពុ​ជាមួយ​ទេ គឺ​មាននៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ដូច​ជា ចិន នៅ​កូរ៉េ​ខាងត្បូង និង​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ក៏​មាន​ករណី​លាប់​ឡើង​វិញ​នេះ​ដែរ​។ 

ហើយ​ចំពោះ​មូលហេតុ​ជាក់លាក់​សម្រាប់​វីរុស​កូ​វី​ដ​-១៩​នេះ ត្រូវ​បាន​លោក​ជំទាវ​បញ្ជាក់​ថា «​សម្រាប់​វីរុស​កូ​វី​ដ​១៩​នេះ កា​សិក្សា​មួយ​ត្រូវ​តែ​ធ្វើ ពីព្រោះ​យើង​ដឹង​ហើយ​ថា នេះ​ជា​ប្រភេទ​វីរុស​ថ្មី​សន្លាង​តែ​ម្តង ហើយ​ជា​វីរុស​មួយ ដែល​មានការ​ចម្លង លឿន​មែនទែន ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ អ​ញ្ចឹ​ង​អត្ត​ចរិត​របស់​វីរុស​នេះ អ្នក​វិទ្យាសាស្ត្រ​នៅ​រាប់​មិន​អស់​នៅឡើយ​នោះ​ទេ គ្រាន់តែ​ការ​សិក្សា​ទៅ​ឃើញ​ថា មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​ជាមួយនឹង​វីរុស សាស៍ និង​វីរុស​មើ​ស៍ ក៏​ប៉ុន្តែ​ការ​សិក្សា​បញ្ជាក់​ថា វា​មាន​ភាព​ស្រ​ដៀង​គ្នា​ជាមួយនឹង​វីរុស​សាស៍ ច្រើន​ជាង​មើ​ស៍​«​។

ទោះបីជា​អ្នក​ដែល​ជា​សះស្បើយ​ហើយ អាច​មាន​វិជ្ជមាន​ជំងឺ​នេះ​ម្តងទៀត​ក្តី ក៏​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រូប​នេះ​បញ្ជាក់​បន្ថែម​ថា លទ្ធភាព​នៃ​ការ​ចម្លង​របស់​បុគ្គល​ដែល​ជា​សះស្បើយ​ហើយ​ឆ្លង​វិញ​ឡើង​វិញ ដែល​អាច​ចម្លង​ទៅ​បុគ្គល​ដទៃ​ទៀត​គឺ​មាន​តិចតួច​បំផុត លុះត្រាតែ​បុគ្គល​ផ្សេង​ម្នាក់​ទៀត​នោះ​មាន​បញ្ហា​សុខភាព ទើប​អាច​ងាយ​ឆ្លង​បាន​។

សូម​ជម្រាប​ដែរ​ថា នៅ​ថ្ងៃនេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល​កម្ពុជា បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ថា កម្ពុជា​ពុំ​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​មេរោគ COVID-19 នោះ​ទេ ខណៈ​ករណី​ឆ្លង​សរុប នៅ​រក្សា​ត្រឹម​ចំនួន ១២២​ករណី​ដដែល​។ អំឡុង​ពេល​ជាមួយ​គ្នា​នេះ ក៏​គ្មាន​ករណី​ជា​សះស្បើយ​ថ្មី​ដែរ និង​ពុំ​មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​នោះ​ដែរ ៕

None



អត្ថបទបន្ទាប់


សម្តេច ស ខេង៖ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ មិនអាចធានាបានថាធ្វើបាន១០០%ទេ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា «ខ្ញុំហ៊ាននិយាយថា មិនអាចនឹងធានាបាន១០០% ប៉ុន្តែយើងបានធ្វើការងារន…

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើឲ្យអ្នកបញ្ជាទិញផលិតផលកាត់ដេរ “គោពតាមកិច្ចសន្យា និងមិនត្រូវលុបចោលការកម្ម៉ង់”

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្ដិ នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២០ នេះ បានសរសេរលិខិតមួយ ផ្ញើទៅកាន់ក្រុមហ៊ុនបញ្ជាទិញផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ