ដំណាំកាកាវ

អ្នកជំនាញថា កម្ពុជាកាន់តែមានសក្ដានុពលលើការដាំដុះដំណាំកាកាវ ខណៈតម្លៃទីផ្សារខ្ពស់រហូត២ពាន់ដុល្លារក្នុង១តោន


ទោះបី កាកាវជាដំណាំថ្មីសម្រាប់កម្ពុជា តែបច្ចុប្បន្ន គេសង្កេតឃើញថា ប្រជាកសិករ ចាប់ផ្ដើមមានការពេញនិយមលើការដាំដុះដំណាំមួយនេះ ស្ទើរតែគ្រប់បណ្ដាខេត្តទៅហើយ ព្រោះតែជាដំណាំដែលមានតម្រូវការទីផ្សារខ្ពស់។ ដំណាំកាកាវ មានអត្ថប្រយោជន៍យ៉ាងច្រើន ដូច្នេះហើយទើបធ្វើឲ្យមានតម្រូវការទីផ្សារខ្ពស់ ពិសេសនៅទីផ្សារតំបន់អឺរ៉ុប តែម្ដង។
អ្នកជំនាញថា កម្ពុជាកាន់តែមានសក្ដានុពលលើការដាំដុះដំណាំកាកាវ ខណៈតម្លៃទីផ្សារខ្ពស់រហូត២ពាន់ដុល្លារក្នុង១តោន
ដោយ

ជាក់ស្ដែង បច្ចុប្បន្ន គ្រាប់​កា​កាវ ១​តោន មាន​តម្លៃ​រហូត​ដល់ ២​ពាន់​ដុល្លារ ឯណោះ​។ នេះ​បើ​តាម​ការ​បញ្ជក់​អះអាង​លោក​ឧកញ៉ា ហៃ លី​អ៊ា​ង ដែល​ជា​អ្នក​វិនិយោគ​លើ​ដាំ​ដុះ​កា​កាវ នៅ​ខេត្តរតនគិរី​។

លោក​ឧកញ៉ា ហៃ លី​អ៊ា​ង ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ផលិត​ឱសថ PPM និង​អ្នក​វិនិយោគ​លើ​ការ​ដាំ​ដុះ​ដំណាំ​កា​កាវ នៅ​ខេត្តរតនគិរី​ដែរ​នោះ បាន​គូសបញ្ជាក់​ប្រាប់​សារព័ត៌មាន​ឌី​ជី​ថ​ល​ខេ​ម​បូ​ណូ​មី​ស​ថា ដំបូង​ឡើយ​លោក​គ្រាន់តែ​សាកល្បង​ដំ​ដុះ​ដំណាំ​កា​កាវ បន្តិចបន្តួច​ប៉ុណ្ណោះ តែ​ក្រោយ​ពី​មាន​តម្រូវការ​ទីផ្សារ​កាន់តែ​ច្រើន​លោក​បាន​ពង្រីក​ការ​ដាំ​ដុះ​រហូត ៣០​ហិ​កតា​។ ជា​អ្នកជំនួញ និង​វិនិយោគ​លើ​ការ​ដាំ​ដុះ​ដំណាំ​កា​កាវ តាំងពី​ឆ្នាំ​២០១៤​មក លោក​ឧកញ៉ា ហៃ លី​អ៊ា​ង​បាន​កត់សម្គាល់​ឃើញ​ថា ទីផ្សារ​កា​កាវ​កាន់តែ​មាន​តម្រូវការ​ច្រើន ក៏​ប៉ុន្តែ សម្រាប់​កម្ពុជា​វិញ ការ​ដាំ​ដុះ​ហាក់​មិន​ទាន់​គ្រប់​តាម​តម្រូវការ​ទីផ្សារ​នៅឡើយ​ទេ បើ​ទោះបី ការ​ដាំ​ដុះ​ដំណាំ​កា​កាវ និង​ការ​រក្សា​ទុក​គ្រាប់​កា​កាវ ជាដើម មាន​ភាព​ងាយស្រួល យ៉ាងណា​ក៏​ដោយ​។ ស្ថិត​លើ​ផ្ទៃដី ៣០​ហិ​កតា ជា​មធ្យម​ឧកញ៉ា ហៃ លី​អ៊ា​ង​អាច​ប្រមូល​ផល​កា​កាវ​ប្រហែល​២​តោន ក្នុង​១​ឆ្នាំ ខណៈ​តម្លៃ​ជា​សាកល​វិញ អាច​លក់​បាន​២​ពាន់​ដុល្លារ ក្នុង​១​តោន​។

យ៉ាងណាមិញ សម្រាប់​ដំណាំ​កា​កាវ​នេះ ត្រូវ​បាន​ឯកឧត្តម ហ៊ាន វណ្ណ​ហន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ធ្លាប់​បាន​គូសបញ្ជាក់​ថា គឺជា​ដំណាំ​ថ្មី​មួយ​ប្រភេទ ដែល​ក្រសួង​កំពុង​សិក្សា​នៅឡើយ ខណៈ​ការ​វិនិយោគ​លើ​ដំណាំ​កា​កាវ ក៏​នៅ​មាន​កម្រិត​ដែរ​។ ក៏​ប៉ុន្តែ យ៉ាងណា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ នៅ​តែ​បន្ត​សិក្សា​បន្ថែម​ទៀត លើ​ដំណាំ​នេះ  ព្រោះតែ​វា​ក៏​មាន​ទីផ្សារ​មិន​ចាញ់​ដំណាំ​កាហ្វេ​នោះ​ដែរ​។ នេះ​ជា​ការ​បញ្ជាក់​របស់​ឯកឧត្តម ហ៊ាន វណ្ណ​ហន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។

បើតាមអ្នកជំនាញកសិកម្មបានអះអាងទៀតថា កាកាវជារុក្ខជាតិប្រភេទដំណាំងាយស្រួលក្នុងការដាំ លក្ខខណ្ឌអាកាសធាតុសមប្រកប សម្រាប់ដំណាំប្រភេទនេះ គឺត្រូវការអាកាសធាតុក្តៅហើយសើម ជាដំណាំមិនប្រកាន់រដូវ តែមិនអាចដាំបានក្នុងតំបន់ទំនាបដក់ទឹកបានទេ វាត្រូវការទឹកពី ៧០ទៅ៨០ភាគរយ ក្នុងការស្រោចស្រព និងការមើលថែទាំឱ្យបានដិតដល់ដូចប្រភេទដំណាំខ្លះផងដែរ បើមិនមានទឹកគ្រប់គ្រាន់ទេ វាប្រឈមនឹងហានិភ័យមួយចំនួន ដូចជាងាប់ដើម ក្រិនដើម ការលូតលាស់មិនល្អ និងការឱ្យផលយឺត៕

None



អត្ថបទបន្ទាប់


តើប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងលោក Yoon Suk-yeol នឹងត្រូវដោះស្រាយបញ្ហាអ្វីខ្លះក្នុងប្រទេស?

បេក្ខភាពគណបក្សប្រឆាំងកូរ៉េខាងត្បូងលោក Yoon Suk-yeol ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃពុធម្សិលមិញ ខណៈបេក្ខជនមកពី…

រដ្ឋមន្ត្រីបារាំងនិយាយថា ការស្នើសុំរបស់អ៊ុយក្រែនចូលជាសមាជិកសហភាពអឺរ៉ុបគឺត្រូវការពេលវេលាបន្ថែមទៀត

ដូចយើងដឹងស្រាប់ហើយថា កាលពីពេលថ្មីៗនេះ អ៊ុយក្រែនទើបតែបានដាក់ពាក្យស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុបឲ្យបានឆាប់បំផុត ក្រោយពេលដែលមេដឹកនាំអឺរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ