WHOចាត់ទុកអូមីក្រុងជាហានិភ័យខ្ពស់

ប្រទេសកាន់តែច្រើនរឹតត្បិតការធ្វើដំណើរឡើងវិញក្រោយ ក្រោយមេរោគបំប្លែងថ្មី អូមីក្រុង រីករាលដាល


អង្គការសុខភាពពិភពលោកបានចាត់ទុកមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង ថាជាមេរោគកូវីដបំប្លែងខ្លួន ដែលមានហានិភ័យឆ្លងខ្ពស់ខ្លាំងបំផុត។ ក្រោយពីមានការប្រកាសរបស់អង្គការសុខភាពពិភពលោក WHO ឃើញថា ប្រទេស និងដែនដី កាន់តែច្រើនឡើងៗ បានផ្តើមដាក់ចេញការរឹតត្បិតជើងហោះហើរ និងការធ្វើដំណើរឡើងវិញ ដើម្បីទប់ស្កាត់ការរាលដាលនៃមេរោគបំប្លែងខ្លួន អូមីក្រុង។
WHO ចេញសេចក្តីណែនាំបណ្តោះអាសន្ន ការប្រើប្រាស់វ៉ាក់សាំងលាយប្រភេទគ្នា
ដោយ

កាលពីឆ្នាំ២០២០ គ្រាដែលកូវីដ១៩ចាប់ផ្តើមរាលដាលដំបូងៗ ប្រទេសនានាក្នុងលោកហាក់ មិនបានយកចិត្តទុកដាក់ក្នុងការបិទព្រំដែន និងរឹតត្បិតការធ្វើដំណើរឡើយ ដោយហេតុថា កាលនោះគេមិនទាន់ស្គាល់ពីកូវីដ១៩ ច្បាស់។

ប៉ុន្តែពេលនេះគេស្គាល់ពីកូវីដ១៩យ៉ាងច្បាស់និងទូលំទូលាយ វាផ្ទុយស្រឡះពីពេលដំបូងៗ នៅមិនបានមួយសប្តាហ៍ផង បន្ទាប់ពីអ្នកវិទ្យាសាស្ត្រមួយក្រុមនៅប្រទេសអាហ្វ្រិចខាងត្បូង ប្រកាសរកឃើញទម្រង់កូវីដ១៩បំប្លែងខ្លួនថ្មី និង នៅបន្ទាប់ពី WHO ផ្តល់ឈ្មោះឲ្យថា អូមីក្រុង ដែលមានហានិភ័យឆ្លងខ្លាំង ក្រុមប្រទេសជាច្រើននៅទូទាំងពិភពលោក បានផ្តើមរឹតត្បិតការធ្វើដំណើរម្តងទៀត ទោះបីប្រទេសខ្លះ ទើបនឹងបានបន្ធូរបន្ថយហើយថ្មីៗក៏ដោយ។ ជាក់ស្តែង ប្រទេសជប៉ុនទើបតែបានបន្ធូរបន្ថយវិធានការបានបីសប្តាហ៍ ឥឡូវនេះជប៉ុនបានប្រកាសបិទព្រំដែនមិនទទួលទេសចរបរទេសឡើងវិញ ចាប់ពីថ្ងៃអង្គារទី ៣០វិច្ឆិកាទៅ។

អូស្ត្រាលីឯណោះវិញ ប្រកាសលើកពេលបើកព្រំដែនទទួលនិស្សិត និងពលករបរទេស ដែលថាគ្រោងនឹងបើកចាប់ពីថ្ងៃទី ១ ធ្នូ តទៅ ឥឡូវបិទទៀតហើយ។ ប្រទេសហ្វីលីពីនក៏ផ្អាកផែនការបើកប្រទេសទទួលភ្ញៀវទេសចរបរទេសចាក់ថ្នាំបង្ការរួច មួយរយៈសិនទៀតដែរ។

យ៉ាងណាមិញ ទន្ទឹមនឹងការប្រកាសថា អូមីក្រុង ជាមេរោគគួរអោយព្រួយបារម្ភ អង្គការសុខភាពពិភពលោក បែរជានិយាយថា ការបិទព្រំដែន មិនមែនជាមធ្យោបាយទប់ស្កាត់ការរីករាលដាលនៃកូវីដ ប្រកបដោយប្រសិទ្ធភាពទៅវិញ ខណៈប្រទេសអាហ្វ្រិកខាងត្បូងផ្ទាល់ ក៏បានអំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់បើកចំហព្រំដែនជាមួយខ្លួនឡើងវិញផងដែរ។

បើតាមការចុះផ្សាយដោយសារព័ត៌មាន CNN មកទល់ពេលនេះ យ៉ាងហោចណាស់មានប្រទេសប្រមាណ ៧០ប្រទេស និងដែនដីហើយ ដែលបានដាក់ចេញ ការរឹតត្បិតការធ្វើដំណើរ ដើម្បីទប់ស្កាត់ ការឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Pfizer នឹងផលិតថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ ចំនួន ៨០ លានកញ្ចប់រហូតដល់ចុងឆ្នាំក្រោយ

នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla បានរំពឹងថា ក្រុមហ៊ុនរបស់លោកនឹងផលិតថ្នាំគ្រាប់ព្យាបាលកូវីដចំនួន ៨០លានកញ្ចប់ចាប់ពីចុង…

ថៃថា មេរោគបំប្លែងថ្មី អូមីក្រុង មិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការបើកប្រទេសឡើងវិញឡើយ

ប្រទេសថៃ នឹងមិនដើរថយក្រោយពីផែនការបើកដំណើរការប្រទេសឡើងវិញទេ បើទោះបីជាមានភាពមិនប្រាកដប្រជានៃមេរោគបំប្លែងថ្មី អូមីក្រុង កំពុងអុកឡុក និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ