ការទូតវ៉ាក់សាំងចិន

ការទូតវ៉ាក់សាំងរបស់ចិនធ្លាក់ចុះ ក្រោយប្រឈមនឹងការផ្ទុះឡើងនៃមេរោគបំប្លែងថ្មី អូមីក្រុង?


ការនាំចេញវ៉ាក់សាំងបង្ការមេរោគ កូវីដ១៩ របស់ប្រទេសចិនបានធ្លាក់ចុះដោយសារតែ ប្រសិទ្ធភាពការពារនៃវ៉ាក់សាំងហាក់មានភាពចុះខ្សោយក្នុងការប្រឆាំងនឹងមេរោគបំប្លែងថ្មី អូមីក្រុង ខណៈហានិភ័យនៃការឆ្លងគឺនៅតែបន្ដកើតមាន។ បើទោះបីជា អូមីក្រុងកំពុងវាយលុកក្ដី ប៉ុន្ដែ គេសង្កេតឃើញថា ការនាំចេញវ៉ាក់សាំង រាប់ទាំងវ៉ាក់សាំងផលិតដោយប្រទេសចិន អាមេរិក និងអឺរ៉ុប គឺសុទ្ធតែមានការនាំចេញថយចុះ បើធៀបនឹងពេលកន្លងទៅដែលមានតម្រូវការខ្ពស់។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
ការទូតវ៉ាក់សាំងរបស់ចិនធ្លាក់ចុះ ដោសសារអ្វី?
ដោយ

ប្រទេសចិនធ្លាប់ជាប្រទេសនាំមុខគេក្នុងការនាំចេញវ៉ាក់សាំងការពារ កូវីដ១៩ ដែលបានវ៉ាដាច់វ៉ាក់សាំងរបស់ សហរដ្ឋអាមេរិក និង តំបន់អឺរ៉ុបផ្សេងទៀត ដែលបានចាប់ផ្តើមចែកចាយនៅចុងឆ្នាំ ២០២០។ ទីក្រុងប៉េកាំងបានផ្គត់ផ្គង់យ៉ាងឆាប់រហ័សនៃវ៉ាក់សាំងការពារ កូវីដ១៩ ក្នុងតំបន់របស់ខ្លួន ក៏ដូចជា តំបន់អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និង អាមេរិកខាងត្បូងជាដើម។ ក្នុងនោះ ការនាំចេញវ៉ាក់សាំងទាំងបីប្រភេទរបស់ចិន ដែលមានដូចជា Sinopharm, Sinovac Biotech និង Cansino Biologics បាននាំចេញច្រើនជាងវ៉ាក់សាំងប្រភេទ Pfizer របស់អាមេរិកទៅទៀត បើគិតចាប់ពីខែធ្នូ ឆ្នាំ ២០២០ ដល់ខែមីនា ឆ្នាំ ២០២១។ ទោះជាយ៉ាងនេះក្តី ការទូតវ៉ាក់សាំងរបស់ចិនត្រូវបានគេមើលឃើញថា គឺជាជម្រើសតែមួយគត់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ខណៈវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប គឺផ្តោតសំខាន់ទៅការធានាបាននូវការទទួលបានវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាសម្រាប់ពលរដ្ឋរបស់ពួកគេផ្ទាល់ជាមុនសិន មុននឹងមានការចែកចាយទូលំទូលាយទៅកាន់ប្រទេសផ្សេងទៀត។

តួរយ៉ាង វ៉ាក់សាំងទាំង ៣ ប្រភេទរបស់ចិនបាននាំចេញសរុបចំនួនជិត៧លាន លានដូសក្នុងខែមេសាឆ្នាំនេះ ធ្លាក់ចុះ ៩៧% បើធៀបនឹងកម្រិតកំពូលក្នុងខែកញ្ញា ឆ្នាំ ២០២១ នេះបើយោងតាមអង្គការយូនីសេហ្វ។

ដោយឡែក វ៉ាក់សាំងប្រភេទ Pfizer និង BioNTech របស់អាល្លឺម៉ង់បាននាំចេញចំនួនជិត ៥៦លានដូស ក្នុងខែមេសាឆ្នាំនេះ ធ្លាក់ចុះ ៧១% បើធៀបកាលពីខែកញ្ញា ប៉ុន្តែតួលេខនេះ ច្រើនជាងការនាំចេញវ៉ាក់សាំងរបស់ចិនចំនួន ៨ ដង ខណៈការនាំចេញរបស់វ៉ាក់សាំងប្រភេទ Moderna របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ៥៧% មកនៅត្រឹមជាង ១៦លានដូស។

យោងតាមក្រុមហ៊ុនស្រាវជ្រាវរបស់ចក្រភពអង់គ្លេស Airfinity បានឱ្យដឹងថា ទោះបីជាវ៉ាក់សាំងរបស់ចិនត្រូវបានគ្រប់គ្រងសម្រាប់ការចាក់លើកទីមួយ ឬ លើកទីពីរ ក៏ដោយ ក៏ប៉ុន្តែការប្រើប្រាស់ការចាក់វ៉ាក់សាំងលើកទី ៣ បានធ្លាក់ចុះយ៉ាងខ្លាំង។ ក្នុងនោះ បើតាមការសិក្សារបស់ Bridge Consulting ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង កត់សម្គាល់ថា ប្រទេសប្រេស៊ីល និងឥណ្ឌូនេស៊ី មិនបានបន្តកិច្ចសន្យាដែលផុតកំណត់កាលពីឆ្នាំមុន សម្រាប់វ៉ាក់សាំងរបស់ចិនទៀតទេ។

គួរជម្រាបថា នាពេលបច្ចុប្បន្នការឆ្លងថ្មីកំពុងថយចុះនៅក្នុងតំបន់អាស៊ី លើកលែងតែក្នុងប្រទេសចិន ដែលការផ្ទុះឡើងត្រូវបានរាយការណ៍នៅក្នុងទីក្រុងធំៗមួយចំនួន ដូចជា ទីក្រុងសៀងហៃ និង បេកាំងជាដើម៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង់គ្លេសនឹងផ្តល់ជំនួយផ្នែកយោធាបន្ថែម ១,៦ ពាន់លានដុល្លារទៀត ដល់យអ៊ុយក្រែន

ព័ត៌មាន
ចក្រភពអង់គ្លេសបានប្រកាសនាចុងសប្ដាហ៍មុននេះថា ខ្លួននឹងផ្តល់ជំនួយផ្នែកយោធាប្រមាណ ១ពាន់៦រយលានដុល្លារ បន្ថែមទៀតដល់អ៊ុយក្រែ ខណៈសេចក្តីប្រកាសនេះ…

មេCIAអាមេរិកថា ពូទីននឹងធ្វើគ្រប់យ៉ាងមិនឲ្យចាញ់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្ដែពុំមានសញ្ញាចង់ប្រើនុយក្លេអ៊ែរទេ

ព័ត៌មាន
លោក វីលៀម ប៊ឺន(William Burns) នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិCIA បាននិយាយថា ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន ជឿជាក់ថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ