ការបើកជើងហោះហើរឡើងវិញ

ការបើកជើងហោះហើរបន្ថែមនៅមានសញ្ញាតិចតួចនៅឡើយ ខណៈតម្លៃសំបុត្រទៅមកកម្ពុជា-ចិននៅតែកើនខ្ពស់ដដែល


ថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិលបានអះអាងថា បច្ចុប្បន្នមិនទាន់មានសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នៅឡើយទេ ជុំវិញការបើកជើងហោះហើរទៅមករវាងប្រទេសកម្ពុជា ជាមួយបណ្ដាប្រទេសក្នុងតំបន់ និងលើពិភពលោក ស្របពេលការចាប់ផ្ដើមអនុវត្តគម្រោងបើកទទួលភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចនៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ បញ្ហាតម្លៃសំបុត្រយន្ដហោះទៅមកកម្ពុជា-ចិនឡើងថ្លៃ ក៏នៅតែជាបញ្ហាចោទនៅឡើយដែរ។
ចិននឹងបើកឲ្យមានជើងហោះហើរទៅមកកម្ពុជា-ចិនឡើងវិញ
ដោយ

នៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះគម្រោងបើកទទួលភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរបស់រាជរដ្ឋាភិបាល នឹងឈានចូលមកដល់។ ប៉ុន្តែ បច្ចុប្បន្នពុំទាន់មានក្រុមហ៊ុនអាកាសចរណ៍ណាមួយ ប្រកាសពីការបើកជើងហោះហើរពីកម្ពុជាទៅកាន់បណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកគួរឲ្យកត់សម្គាល់ ដូចបណ្តាប្រទេសផ្សេងៗនោះទេ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា បច្ចុប្បន្នការដឹកជញ្ជូនអ្នកដំណើរតាមជើងយន្តហោះនៅមានចំនួនតិចតួចនៅឡើយ បើធៀបនឹងពេលកន្លងមកដែលមិនទាន់មានការរំខានពីជំងឺកូវីដ-១៩ គឺធ្លាប់មានជាង២០០ជើងឯណោះក្នុង១ថ្ងៃ ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ប្រាប់ខេមបូណូមីសថា ដំណឹងនៃការបើកជើងហោះហើរទៅមកកម្ពុជា ពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា ហាក់នៅមានសញ្ញាតិចតួចនៅឡើយទេ។ ទោះជាយ៉ាងនេះក្តី ឯកឧត្តម អាចនឹងមានជើងហោះហើរទៅមកកម្ពុជាច្រើននៅអំឡុងខែធ្នូ ខាងមុខនេះ។ 

ដោយឡែកពាក់ព័ន្ធតម្លៃសំបុត្រយន្តហោះទៅមកកម្ពុជា-ចិន ត្រូវបានឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អះអាងមកទល់ពេលនេះមិនទាន់មានការថយចុះនៅឡើយទេ ពោលគឺនៅចន្លោះពី៥ពាន់ដុល្លារទៅ១ម៉ឺនដុល្លារក្នុងមួយជើងដដែល។ ឯកឧត្តម បានបន្ថែមថា មូលហេតុដែលធ្វើឲ្យតម្លៃសំបុត្រទៅមកកម្ពុជា-ចិន ឡើងថ្លៃខ្ពស់កប់ពពកនេះ គឺដោយសារតម្រូវការកើនឡើងខ្ពស់ និងការផ្គត់ផ្គង់ធ្លាក់ចុះ បន្ទាប់ពីរដ្ឋាភិបាលចិនដាក់ចេញវិធានការគ្មានកូវីដ។ ឯកឧត្តម គូសបញ្ជាក់ថា កន្លងមក ក្រុមជនជាតិចិន ដែលចង់ចាកចេញពីកម្ពុជា បាននាំគ្នាទៅតវ៉ាមុខស្ថានទូតចិនប្រចាំនៅកម្ពុជា ដើម្បីសុំការអន្តរាគមន៍លើបញ្ហានេះ តែពុំទទួលបានផលនោះទេ។

គួររំលឹកថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះរាជរដ្ឋាភិបាលកម្ពុជានឹងទទួលភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់កូវីដ-១៩ រួចមកពីបណ្តាប្រទេសផ្សេងៗ ដើម្បីជួយស្តារ និងជំរុញកំណើនវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជាដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩។ សម្រាប់គម្រោងបើកនេះ រាជរដ្ឋាភិបាលបានជ្រើសរើសយកខេត្តចំនួនពីរ គឺខេត្តព្រះសីហនុ និងខេត្តកោះកុង ខណៈខេត្តសៀមរាបជាគោលដៅបន្ទាប់៕

None



អត្ថបទបន្ទាប់


ឧកញ៉ា ម៉ុង ឫទ្ធី ចំណាយដើមទុនប្រមាណ ១០០លានដុល្លារក្នុងមួយឆ្នាំ នៅក្នុងការវិនិយោគខ្សែចង្វាក់ផលិតកម្មរោងចក្រចំណីសត្វ

មហាសេដ្ឋីកសិកម្ម ឧកញ៉ា ម៉ុង ឬទ្ធី ថ្មីៗនេះ ទើបតែបានសម្រេចបោះទុនវិនិយោគបន្ថែម ដើម្បីពង្រីកខ្សែចង្វាក់ផលិតកម្មចំណីសត្វនៅកម្ពុជា។ តាមអះអាងប្រ…

ជប៉ុនគ្រោងបង្កើនគ្រែពេទ្យ ត្រៀមលក្ខណៈសម្រាប់រលកឆ្លងកូវីដ១៩លើកទី៦ក្នុងរដូវរងាខាងមុខ

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃសុក្រទី១២វិច្ឆិកា បានគូសបញ្ជាក់ពីផែនការបន្ទាន់មួយ ដើម្បីបង្កើនចំនួនគ្រែពេទ្យ និងធនធានវិជ្ជសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ