ជំនួយមនុស្សធម៌​អេស៊ីលីដា​ជូនរដ្ឋាភិបាល

ធនាគារអេស៊ីលីដា បរិច្ចាគថវិកាសរុប ៣ ០០០លានរៀល ជូនរដ្ឋាភិបាល ក្នុងសកម្មភាពមនុស្សធម៌ និងការទប់ស្កាត់ Covid-19


ធនាគារអេស៊ីលីដា នៅថ្ងៃ ទី០២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល សម្រាប់គោលដៅមនុស្សធម៌នៅក្នុងពេលតែមួយ ដោយបរិច្ចាគថវិកាសរុបចំនួន ៣.០០០ លានរៀល ឬស្មើនឹងប្រមាណ ៧៤ ម៉ឺនដុល្លារអាមេរិក។
បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា

បើតាម​ការគូសបញ្ជាក់​របស់​ធនាគារ​ពាណិជ្ជកម្ម​ដ៏ធំ​ជាងគេ​នៅកម្ពុជាមួយនេះ បាន​ឲ្យដឹងថា ថវិកាចំនួន ៣០០០ លានរៀលនេះ គឺសម្រាប់​ចូលរួម​ក្នុងកិច្ច​ការសង្គម និងមនុស្សធម៌ ដូចខាងក្រោម៖

១) ថវិកាចំនួន ៨០០ លានរៀល (ប្រាំបីរយលានរៀល​) សម្រាប់​ចូលរួម​ចំណែក​ដោយផ្ទាល់​ជាមួយ​រាជរដ្ឋាភិបាល ​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់ការ​រីក​រាលដាល​នៃជំងឺ​កូ​វី​ដ​-១៩។

២) ថវិកាចំនួន ២០០លានរៀល (ពីររយលានរៀល​) តាម​រយៈ​សមាគមធនាគារ​នៅកម្ពុជា សម្រាប់​ចូលរួម​ចំណែក ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់ការ​រីក​រាលដាល​នៃជំងឺ​កូ​វី​ដ​-១៩។

៣) ថវិកាចំនួន ១.២០០លានរៀល (មួយពាន់ពីររយលានរៀល​) ជូនមូល​និធិគន្ធបុប្ផា​កម្ពុជា ដើម្បី​ទ្រទ្រង់ដល់ វិភាគទាន​សប្បុរសធម៌នៅកម្ពុជា។

៤) ថវិកាចំនួន ៨០០លានរៀល (ប្រាំបីរយលានរៀល​) ជូនកាកបាទ​ក្រហមកម្ពុជា ដើម្បីទ្រទ្រង់​សកម្មភាព មនុស្សធម៌ និងជួយ​ទ្រទ្រង់​ដល់សកម្មភាព​កាកបាទក្រហម​កម្ពុជា។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមាន​ប្រសាសន៍ថា សុខភាព​របស់​ប្រជាពលរដ្ឋ​មានសារៈសំខាន់​ណាស់ ពីព្រោះពួកគេ​ជាកម្លាំង​ចលករ​នៃការកសាង​ជាតិ និង​រួមចំ​ណែក​ក្នុង​ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។ ​ប្រជាជនមាន​សុខភាពល្អ ​មានការចូល​រួមកាន់​តែ​សកម្ម​ ដើម្បីធ្វើឲ្យ​សេដ្ឋកិច្ចជាតិ​មានការរីកចម្រើន​។ ហេតុ​ដូចនេះ ធនាគារ​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌ ជាមួយរាជរដ្ឋាភិបាល ដើម្បី​​គាំទ្រដល់​សុខុមាលភាព​សាធារណៈ​ក្នុង​ការទប់ស្កាត់​សភាពការណ៍​គ្រោះភ័យ ដែលបង្ក​ដោយ​ជំងឺរីករាលដាល​កូវីដ-១៩ ​និងបន្តការ​បរិច្ចាគ​ថវិកា​សម្រាប់​ទ្រទ្រង់​ដល់វិភាគទាន​សប្បុរសធម៌ ​មូល​និធិ​គន្ធ​បុប្ផាកម្ពុជា និង​កាកបាទ​ក្រហមកម្ពុជា​ ដែលធនាគារ​បានធ្វើឡើងជារៀងរាល់ឆ្នាំ៕

© 2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រស្រាបៀរ និងភេសជ្ជៈ តម្លៃជាង១៦០ លានដុល្លារអាមេរិក មួយទៀត នឹងបើកដំណើរការនៅកម្ពុជា

ព័ត៌មាន
កម្ពុជា នឹងមានរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈធំមួយទៀត ដែលមានតម្លៃវិនិយោគប្រមាណ ១៦០,៦ លានដុល្លារអាមេរិក ខណៈដែលគម្រោងរោងចក្រមួយនេះ ទើបតែទ…

រាជរដ្ឋាភិបាលត្រៀមរោងចក្រផលិតទឹកអាល់កុលសម្លាប់មេរោគ (SKD) ខណៈដែលសំភារៈបរិក្ខាពេទ្យមួយចំនួនទៀតនៅតែបន្តនាំចូល

ព័ត៌មាន
ក្រោយពីប្រកាសថា កម្ពុជាបានត្រៀមរោងចក្រផលិតម៉ាសខ្លួនឯងហើយ ដែលអាចផលិតម៉ាសបាន១លា២សែនម៉ាស ហើយនោះ ពេលនេះសម្តេច ហ៊ុន ប្រកាសទៀតថា កម្ពុជាត្រៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ