ក្រុមហ៊ុននៅវៀតណាមត្រូវបិទទ្វារ

ជាង៤ម៉ឺនក្រុមហ៊ុននៅវៀតណាមត្រូវបានបិទទ្វារ នៅត្រីមាសទី១ ឆ្នាំ២០២១


អាជីវកម្មនៅវៀតណាមជាង៤ម៉ឺនក្រុមហ៊ុន បានបិទទ្វានៅក្នុងត្រីមាសទី១ នៅឆ្នាំ២០២១នេះ ដោយមានការកើនឡើង១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការបិទទ្វានៃអាជីវកម្មទាំងនោះ ភាគច្រើនបំផុត គឺរងផលប៉ះពាល់ដោយសារតែវិបត្តិកូវីដ-១៩ ដែលកំពុងបន្ដរីករាលដាលនៅឡើយក្នុងប្រទេសវៀតណាម ក៏ដូចជាពិភពលោកទាំងមូល។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន VN Express។
ហាងលក់ទំនិញយីហោល្បីៗគ្មានអ្នកចូលទិញ នៅក្រុងហូជីមិញប្រទេសវៀតណាម
ដោយ

របាយការណ៍​ពី​ការិយាល័យ​ស្ថិត​ទូទៅ​វៀតណាម បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ក្រុមហ៊ុន​ជាង​៤​ម៉ឺន​ក្រុមហ៊ុន​ដែល​បាន​បិទទ្វារ​នោះ មាន​ជិត​២​ម៉ឺន​៤​ពាន់​ក្រុមហ៊ុន គឺ​បិទ​បណ្ដោះអាសន្ន កើនឡើង​ជាង​២៨% និង​មាន​ប្រមាណ ៥​ពាន់​ក្រុមហ៊ុន​ទៀត គឺ​បិទទ្វារ​ក្ស័យធន​តែ​ម្ដង ដែល​មាន​កំណើន​ជាង ២៦% ខណៈ​ដែល​មាន​ជាង​១​ម៉ឺន​ក្រុមហ៊ុន​ទៀត​កំពុង​បំពេញ​នីតិវិធី​បិទ​ក្រុមហ៊ុន​។

ទោះ​យ៉ាងណា ក៏​មាន​ក្រុមហ៊ុន​ថ្មី​ៗ​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ឡើង​ដែរ នៅ​រយៈពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំ​២០២១​នេះ ដោយ​មាន​ជិត​៣​ម៉ឺន​ក្រុមហ៊ុន ប៉ុន្ដែ​ចំនួន​នេះ​មានការ​ធ្លាក់​ចុះ​ជាង​១% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​មាន​ជិត​១​ម៉ឺន​៥​ពាន់​អាជីវកម្ម​ផ្សេង​ទៀត បាន​បើក​ដំណើរការ​ឡើង​វិញ បន្ទាប់​ពី​បាន​បិទ​បណ្ដោះអាសន្ន​។

តាម​ការ​ស្រាវជ្រាវ​នៅ​ក្នុង​វិស័យ​កម្មន្ដសាល ដោយ​ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម​បាន​ឲ្យ​ដឹង​ថា មាន​ជាង ៦៨% នៃ​ក្រុមហ៊ុន​ដែល​បាន​ស្រង់​មតិ​បាន​បញ្ជាក់​ថា អាជីវកម្ម​របស់​ពួក​គេ​មាន​ភាព​ប្រសើរ​ឡើង​ជាង​មុន​បើ​ធៀប​នឹង​ត្រីមាស​មុន ហើយ​៨៥% ទៀត​និយាយ​ថា ពួក​គេ​ជឿជាក់​ថា​នៅ​ត្រីមាស​ខាង​មុខ​អាជីវកម្ម​ពួក​គេ​នឹង​ប្រសើរ​ឡើង​ថែម​ទៀត​៕

None



អត្ថបទបន្ទាប់


តើមន្ទីរពិសោធន៍ចិននៅវូហានពិតជាប្រភពចម្លងកូវីដ-១៩មែនទេ?

តើទីក្រុងវូហាន ប្រទេសចិន ពិតជាប្រភពការផ្ទុះចម្លងមេរោគកូវីដ-១៩ មែនទេ? សំណួរនេះ អាមេរិកតែងតែឆ្លើយឡើងក្ដែងៗដោយខ្លួនឯង និងធ្លាប់បានចោទទៅល…

ថៃរំពឹងខ្ពស់ថា នៅពាក់កណ្ដាលឆ្នាំនេះ នឹងទទួលបានភ្ញៀវទេសចរច្រើន ពិសេសភ្ញៀវចិន

ខេត្តភូកេត ដែលជាខេត្តជាប់មាត់សមុទ្រ និងជាខេត្តមានសក្តានុពលទេសចរណ៍មួយរបស់ថៃ នឹងត្រៀមបើកទ្វារទទួលទេសចរបរទេសចាប់ពីខែកក្កដានេះតទៅហើយ ដោយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ