អាស៊ាន

តើមានកត្តាអ្វីខ្លះជំរុញឱ្យប្រជាជនអាស៊ានភាគច្រើនងាកទៅគាំទ្រប្រទេសចិនខ្លាំងជាងសហរដ្ឋអាម៉េរិក?


ការស្ទង់មតិរបស់ក្រុមអ្នកវិភាគ ដែលមានមូលដ្ឋាននៅសិង្ហបុរី បានបង្ហាញថា ប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ជាងពាក់កណ្តាលពេញចិត្តចិនជាងអាម៉េរិក។ តាមរយៈលទ្ធផលស្ទង់មតិនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការកើនឡើងឥទ្ធិពលរបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់នេះ។ តើមានកត្តាអ្វីខ្លះជំរុញឱ្យអាស៊ានងាកទៅរកប្រទេសចិនភាគច្រើនយ៉ាងដូច្នេះ?
អាស៊ាន
ដោយ

យោងតាមការស្ទង់មតិស្ដីពីរដ្ឋអាស៊ីអាគ្នេយ៍ឆ្នាំ២០២៤ ដែលចងក្រងដោយវិទ្យាស្ថាន ISEAS-Yusof Ishak បានបង្ហាញថា អ្នកឆ្លើយសំណួរចំនួន៥០,៥% បានជ្រើសរើសយកប្រទេសចិន និងចំនួន៤៩,៥% ពេញចិត្តសហរដ្ឋអាម៉េ​រិក។ នេះគឺជាលើកដំបូងហើយដែលប៉េកាំង បានយកឈ្នះលើទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីការស្ទង់មតិប្រចាំឆ្នាំ ដែលបានចាប់ផ្តើមនៅឆ្នាំ២០២០។ ការស្ទង់មតិកាលពីឆ្នាំមុនបានបង្ហាញទំនោរចិត្តទៅរកសហរដ្ឋអាម៉េរិក យ៉ាងច្រើនដោយពលរដ្ឋអាស៊ានចំនួន៦១,១% បានពេញចិត្តចំពោះសហរដ្ឋអាម៉េ​រិក ខណៈដែលចំនួន ៣៨,៩% ប៉ុណ្ណោះបានចូលចិត្តប្រទេសចិន។

លទ្ធផលនៃការស្ទង់មតិថ្មីៗនេះ ត្រូវបានធ្វើជាមួយនឹងប្រជាពលរដ្ឋមកពីវិស័យឯកជន និងសាធារណជន ព្រមទាំងអ្នកសិក្សា និងអ្នកស្រាវជ្រាវនៅតំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះហើយវាបានបង្ហាញពីឥរិយាបថជាទូទៅនៅក្នុងចំណោមអ្នក ដែលទទួលបានព័ត៌មាន ឬក៏បានដឹងពីឥទ្ធិពលនយោបាយដែលគ្របដណ្ដប់នៅលើតំបន់នេះ។

លោក ដានី ក្វា (Danny Quah) ព្រឹទ្ធបុរសនៃសាកលវិទ្យាល័យលីក្វាន់យូ (Lee Kuan Yew) របស់សិង្ហបុរីបាននិយាយនៅក្នុងសិក្ខាសាលាអនឡាញមួយស្តីពីរបាយការណ៍ប្រចាំឆ្នាំចុងក្រោយបង្អស់កាលពីពេលថ្មីៗថា វាហាក់ដូចជាការចាប់ផ្តើមនិន្នាការថ្មីមួយ ព្រោះវាជាលើកដំបូងហើយ ដែលចិនបានយកឈ្នះលើសហរដ្ឋអាម៉េ​រិក ប៉ុន្តែប្រសិនបើគេមើលលើទិន្នន័យមូលដ្ឋាន វាជាតួលេខខុសត្រូវគ្នាបន្តិចបន្តួចប៉ុណ្ណោះ។

ការស្ទង់មតិនេះបានបង្ហាញថា ក្នុងចំណោមប្រទេសអាស៊ានទាំង១០នេះ អ្នកឆ្លើយសំណួរនៅប្រទេសម៉ាឡេស៊ី បានគាំទ្រចិនខ្លាំងគេបំផុត គឺចំនួន៧៥,១% បន្ទាប់មកគឺឥណ្ឌូនេស៊ីមានចំនួន ៧៣,២% និងឡាវ មានចំនួន៧០,៦%។ ប្រទេសទាំងនេះបានទទួលផលប្រយោជន៍យ៉ាងច្រើនពីគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន និងទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំជាមួយប្រទេសយក្សអាស៊ីមួយនេះ។

ចំណែកប្រទេសដែលគាំទ្រសហរដ្ឋអាម៉េ​រិកខ្លាំងបំផុតវិញរួមមានប្រទេសហ្វីលីពីន និងវៀតណាម ដោយហ្វីលីពីន បានគាំទ្រសហរដ្ឋអាម៉េរិក​រហូតដល់៨៣,៣% និងវៀតណាម មានចំនួន ៧៩% ហើយកត្តាដែលជំរុញឱ្យគាំទ្រអាម៉េ​រិកច្រើនបែបនេះ គឺដោយសារតែប្រទេសទាំងពីរនេះកំពុងមានជម្លោះជាមួយនឹងចិននៅដែនសមុទ្រខាងត្បូង៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


សិង្ហបុរីចាប់ផ្ដើមរឹតបន្តឹងច្បាប់ប្រឆាំងនឹងការលាងលុយកខ្វក់ សម្រាប់អ្នកលេងរូបិយប័ណ្ណគ្រី.ប.តូ

ក្រុមនិយ័តករហិរញ្ញវត្ថុរបស់ប្រទេសសិង្ហបុរី កំពុងរឹតបន្តឹងច្បាប់ស្តីពីវិធានការប្រឆាំងនឹងការលាងលុយកខ្វក់ ដែលគ្របដណ្តប់លើអ្នកលេងរូបិយប័ណ្ណគ្រី…

ផ្សារហ៊ុនចិនដីគោក និង ផ្សារហ៊ុនហុងកុង ខាតបង់ធ្ងន់ធ្ងររហូតដល់ទៅជិត៥ ទ្រីលានដុល្លារអាម៉េរិកនៅ៣ឆ្នាំកន្លងមកនេះ

យោងតាមរបាយការណ៍របស់ HSBC ជាស្ថាប័នធនាគារ និងហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោកដែលមានការិយាល័យកណ្ដាលនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ