គម្រោងវិនិយោគ

CDC អនុម័តគម្រោងជិត២៧០គម្រោងជាមួយទុនវិនិយោគជិត៥ពាន់លានដុល្លារនៅឆ្នាំ២០២៣


នៅពេញមួយឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័យគម្រោងថ្មី និងពង្រីកផលិតកម្មបានជិត២៧០គម្រោង ជាមួយទុនវិនិយោគសរុបជិត៥ពាន់លានដុល្លារ និងអាចផ្តល់ការងារបានប្រមាណជាង៣០ម៉ឺនកន្លែង។ ក្នុងចំណោមគម្រោងវិនិយោគដែល CDC បានអនុម័ត រំហូរទុនវិនិយោគក្នុងឆ្នាំ២០២៣ ភាគច្រើនមានប្រភពមកពីប្រទេសចិន និងក្នុងស្រុក ដោយបានរួមចំណែកជិត៩០% នៃទុនវិនិយោគសរុប។
គម្រោងវិនិយោគ
ដោយ

យោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មបានចូលរួមចំណែកដល់ទៅប្រមាណ៩២% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ៤៦% បានមកពីវិស័យនេះ។ ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ដែលមានតែប្រមាណ២,៦% នៃចំនួនគម្រោងវិនិយោគសរុបបានចូលរួមចំណែកដល់ទៅប្រមាណ៤៤% នៃទុនវិនិយោគសរុប ដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះត្រូវការទុនវិនិយោគច្រើន។ គម្រោងថ្មីទាំងអស់នេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអះអាងថា រំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរង្វង់ប្រមាណ២២% បើធៀបនឹងឆ្នាំ២០២២។

យោងតាមទិន្នន័យដដែលបានឱ្យដឹងទៀតថា គម្រោងវិនិយោគលេចធ្លោប្រចាំឆ្នាំ២០២៣ រួមមាន នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលសម្បូរការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, វិស័យទេសចរណ៍, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ។ ចំណែកក្នុងតំបន់សេដ្ឋកិច្ចពិសេសវិញមានគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត, គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ និងគម្រោងបង្កើតរោងចក្រផលិត និងបង្គំគ្រឿងអលង្ការ និងគ្រឿងលម្អជាដើម។

ពាក់ព័ន្ធនឹងគម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តទាំងនេះ រំហូរទុនវិនិយោគក្នុងឆ្នាំ ២០២៣ ភាគច្រើនមានប្រភពមកពីប្រទេសចិន និង ក្នុងស្រុក ដោយបានរួមចំណែកជិត ៩០% នៃទុនវិនិយោគសរុប។ ប្រសិនបើពិនិត្យមើលរបាយគម្រោងវិនិយោគក្នុងឆ្នាំ២០២៣ គម្រោងវិនិយោគភាគច្រើនមានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ ហើយគម្រោងវិនិយោគមួយចំនួន ទៀតបានប្រមូលផ្តុំនៅរាជធានីភ្នំពេញ និងខេត្តជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្តាល និងខេត្តតាកែវ និងនៅតាម បណ្តាខេត្តដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកដឹកជញ្ជូនភ្ញៀវ១០០នាក់ ស្នើឱ្យក្រុមហ៊ុនចិន AIAI លុបចោលការយកថ្លៃសេវាផ្លូវចូលព្រលានយន្តហោះសៀមរាបអង្គរ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា បន្ទាប់ពីក្រុមហ៊ុនចិន AIAIគ្រប់គ្រងព្រលានយន្តហោះសៀមរាបអង្គរ ចាប់ផ្តើមគិតថ្លៃសេវាប្រើប្រាស់ផ្…

តើមានកត្តាអ្វីខ្លះបានទាញទម្លាក់ប្រាក់ចំណូលពីការនាំចេញគ្រប់ស្វាយចន្ទីឱ្យធ្លាក់ចុះជិត១៧% នៅឆ្នាំ២០២៣?

ព័ត៌មាន
ប្រធានសមាគមស្វាយចន្ទីកម្ពុជា អះអាងថា នៅពេញមួយឆ្នាំ២០២៣ ស្ថានភាពនាំចេញគ្រាប់ស្វាយរបស់កម្ពុជា ហាក់មានទំនោរធ្លាក់ចុះ ទាំងបរិមាណ និងចំណូលប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ