វិស័យដឹកជញ្ជូន

អ្នកជំនាញដឹកជញ្ជូន និងឡូជីស្ទិក៖ ក្រុមហ៊ុនដឹកជញ្ចូន៩០% អាចប្រឈមនឹងការក្ស័យធន បើកូវីដ-១៩ បន្តអូសបន្លាយយូរទៀត


ការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បាន និងកំពុងបង្កហានិភ័យដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជាកាន់តែខ្លាំងឡើង។ បើតាមប្រធានសមាគមភស្តុភារកម្មកម្ពុជាបញ្ជាក់ប្រាប់ខេមបូណូមីសថា បច្ចុប្បន្នមានក្រុមហ៊ុនដឹកជញ្ជូនប្រមាណតែ១០% ប៉ុណ្ណោះ ដែលកំពុងដំណើរការ និងមានប្រាក់ចំណូល ខណៈក្រុមហ៊ុនផ្សេងទៀតកំពុងប្រឈមហានិភ័យ និងខិតខំរស់យ៉ាងលំបាកលំប៉ិន។
រូបតំណាង៖ វិស័យដឹកជញ្ជូននៅកម្ពុជាអំឡុងការបិទខ្ទប់ (lockdown) - Xinhua
ដោយ

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគម ២០ កុម្ភៈ កំពុងគំរាមកំហែងចំពោះក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា។ វិបត្តិកូវីដ-១៩ នេះបានធ្វើក្រុមហ៊ុនដឹកជញ្ជូនជាច្រើនត្រូវបានផ្អាកដំណើរការ និងមួយចំនួនប្រឹងប្រែងរស់ទាំងលំបាកលំប៉ិន។

បើតាមទិន្នន័យដែលស្រាវជ្រាវដោយសមាគមភស្តុភារកម្មកម្ពុជា មានក្រុមហ៊ុនដឹកជញ្ជូនប្រមាណតែ ១០% ឬតិចជាងនេះកំពុងធ្វើប្រតិបត្តិការនិងអាចរកប្រាក់ចំណូលក្នុងការទ្រទ្រង់ដំណើរការរបស់ខ្លួន។ ចំណែក៣០% បានផ្អាកដំណើរការ ខណៈ៦០%កំពុងត្រដររស់យ៉ាងលំបាកលំប៉ិន។ ឧកញ៉ា ស៊ិន ចន្ធី វាយតម្លៃថា ក្រុមហ៊ុនរកស៊ីលើវិស័យដឹកជញ្ជូនប្រមាណ៩០% អាចប្រឈមនឹងការក្ស័យធន ឬផ្អាកដំណើរការប្រសិនបើព្រឹត្តិការណ៍២០កុម្ភៈ បន្តអូសបន្លាយយូរទៀតនៅកម្ពុជា។ 

ទោះបីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២១ ហាក់មានស្ថានភាពធ្ងន់ធ្ងរជាងឆ្នាំ២០២០ក៏ដោយ ក៏ប៉ុន្តែឧកញ៉ា ស៊ិន ចន្ធី កត់សម្គាល់ឃើញថា វិស័យដឹកជញ្ជូននៅកម្ពុជាក្នុងឆមាសទី១ឆ្នាំ២០២១ មានភាពល្អប្រសើរជាង បើធៀបនឹងឆមាសទី១នៅឆ្នាំ២០២០។ ល្អប្រសើរ ដោយសារក្រុមហ៊ុនដឹកជញ្ជូនបានឆ្លងកាត់បទពិសោធន៍កាលពីឆ្នាំ២០២០ ពាក់ព័ន្ធការរាតត្បាតនៃជំងឺកូវីដ-១៩។

មានរយៈពេលជិត៥ខែហើយ ដែលការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈបានបន្តអូសបន្លាយនៅកម្ពុជា។ គិតត្រឹមថ្ងៃ១៥ កក្កដា ឆ្នាំ២០២១ តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅកម្ពុជាមានចំនួនជាង៦ម៉ឺន៤ពាន់នាក់ អ្នកជាសះស្បើយជាង ៥ម៉ឺន៦ពាន់នាក់ និងអ្នកស្លាប់ជាង ១ពាន់នាក់។ រាជរដ្ឋាភិបាលកម្ពុជាកំពុងសម្រុកចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋ ខណៈបច្ចុប្បន្នការចាក់វ៉ាក់សាំងសម្រេចបានជាង៥០% នៃផែនការចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបាន១០លាននាក់៕

None



អត្ថបទបន្ទាប់


ចំណូលពន្ធគយនៅធ្លាក់ចុះ ៩% នៅឆមាសទី១ឆ្នាំនេះ ខណៈមេគយបន្តជំរុញឲ្យមន្ត្រីពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ

ការប្រមូលចំណូលពន្ធគយបានបង្ហាញតួលេខអវិជ្ជមាននៅឆមាសទី១ក្នុងឆ្នាំ២០២១នេះ ពោលគឺធ្លាក់ចុះជិត៩% បើធៀបនឹងឆមាសទី១កាលពីឆ្នាំ២០២០។ បើទោះបីជា អ…

ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក២០២១ កើនយឺតជាងការរំពឹងទុក

ការរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៅឆ្នាំ២០២១នេះ ត្រូវបានធនាគារពិភពលោកព្យាករថា អាចនឹងមានភាពយឺតយ៉ាវជាងអ្វីដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ