ជ្រូកកណ្ដុរកំពុងមានទីផ្សារ

ជ្រូកកណ្តុរកំពុងមានតម្រូវការខ្ពស់នៅឆ្នាំនេះ ខណៈការចិញ្ចឹមពិបាក និងមានចំនួនតិចតួច


ជ្រូកកណ្ដុរ ដែលជាសត្វជ្រូកមួយប្រភេទ ដែលច្រើនចិញ្ចឹមដោយជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី បច្ចុប្បន្ន កំពុងមានហាងឆេងទីផ្សារកាន់តែខ្ពស់នៅឆ្នាំនេះ ពិសេសនៅរាជធានីភ្នំពេញតែម្ដង ខណៈដែលការលក់ជ្រូកកណ្ដុរអាំង ឬខ្វៃ កំពុងកើនឡើងកាន់តែច្រើនផងដែរនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ រីឯតម្លៃវិញ ក៏មិនថោកប៉ុន្មានដែរគឺ ជ្រូកកណ្ដុរខ្វៃ ឬអាំងរួចទម្ងន់ប្រហែល ៥ ទៅ ១២គីឡូក្រាម អាចលក់បានចន្លោះពី ៥០ ទៅ ៨០ម៉ឺនរៀល។
ជ្រូកកណ្ដុរ ដែលជាសត្វជ្រូកមួយប្រភេទ ដែលច្រើនចិញ្ចឹមដោយជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្ន (រូបថត៖ កសិដ្ឋានជ្រូកកណ្តុរ)

បើ​តាម​ម្ចាស់ អាជីវកម្ម​លក់​ជ្រូក​កណ្ដុរ​នៅ​ភ្នំពេញ និង​មាន​ចិញ្ចឹម​ជ្រូក​កណ្ដុរ​នៅ​មណ្ឌលគិរី​ដែរ​នោះ បាន​អះអាង​ថា នៅ​អំឡុង​ពេល​កូ​វី​ដ​-១៩ តម្រូវការ​ជ្រូក​កណ្ដុរ​ខ្វៃ ឬ​អាំង​កំពុង​កើនឡើង​កាន់តែ​ខ្លាំង​ជាង​ឆ្នាំ​មុន​ៗ ប៉ុន្ដែ វា​នៅ​មិន​ទាន់​មានការ​ចិញ្ចឹម​ទ្រង់ទ្រាយ​ធំ​នៅឡើយ​ទេ​។ ឥឡូវនេះ សូម​ទស្សនា​សេចក្ដីរាយការណ៍​ពិសេស​ដោយ​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​យើង​ដូច​តទៅ​។

ជ្រូក​ក​កណ្ដុរ គឺជា​ប្រភេទ​សត្វ​ជ្រូក​ម្យ៉ាង ដែល​មាន​ទំហំ​តូច​ជាង​ជ្រូក​ធម្មតា ហើយ​វា​ដំបូង​ឡើយ​ត្រូវ​បាន​ចិញ្ចឹម​ភាគច្រើន​ដោយ​ជនជាតិ​ដើម​ភាគតិច នៅ​ក្នុង​ខេត្តមណ្ឌលគិរី​។

បច្ចុប្បន្ន សត្វ​ជ្រូក​មាឌតូច​ល្អិត​ៗ​ទាំងនេះ កំពុង​មានការ​ពេញ​និយម​ទិញ​ទទួលទាន​កាន់តែ​ច្រើន ពិសេស​អ្នក​នៅ​រាជធានី​ភ្នំពេញ ដែល​វា​និង​កំពុង​ជំរុញ​ឲ្យ​ការ​ចិញ្ចឹម​ជ្រូក​ប្រភេទ​នេះ ក៏​មានការ​កើនឡើង​ច្រើន​ជាង​មុន​ដែរ ប៉ុន្ដែ វា​នៅ​តែ​ជា​ការ​ចិញ្ចឹម​តាម​លក្ខណៈ​គ្រួសារ​នៅឡើយ​ទេ ពោល​គឺ​មិន​ទាន់​មានការ​ចិញ្ចឹម​បែប​កសិដ្ឋាន​ធំ​នោះ​ឡើយ​។

លោក អ៊ី​ង ឪ​រ៉ុ​ម ម្ចាស់​ហាង​ស្រុកស្រែ ដែល​ការ​មាន​ចិញ្ចឹម និង​ប្រមូល​ទិញ​ជ្រូក​កណ្ដុរ​ពី​ប្រជា​កសិករ​នៅ​ខេត្តមណ្ឌលគិរី បាន​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​ថា លោក​បាន​ប្រកប​របរ​ចិញ្ចឹម និង​លក់​ជ្រូក​កណ្ដុរ​នេះ ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៧​មក​ម្ល៉េះ​។ លោក​បន្ថែម​ថា ទីផ្សារ​ជ្រូក​កណ្តុរ​ពី​មុន​ដំបូង គឺ​លក់​សម្រាប់​តែ​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ប៉ុណ្ណោះ​។ ប៉ុន្តែ ឥឡូវនេះ រាជធានី​ភ្នំពេញ បាន​ក្លាយជា​ទីផ្សារ​ធំ ខណៈ​ដែល​នៅ​តាម​បណ្ដា​ខេត្ត​នានា ក៏​បានក​ម្ម៉​ង់​ទិញ​ជា​ហូរហែ​រដែរ ដោយ​ក្នុង​នោះ ជ្រូក​មួយ​ក្បាល​ទម្ងន់​ចាប់ពី ៥ ទៅ​១២ គីឡូក្រាម អាច​លក់​បាន​ក្នុង​តម្លៃ​ចាប់ពី ៥០​ម៉ឺន ទៅ​ដល់​៨០​ម៉ឺន​រៀល​។

បើ​តាម​លោក អ៊ី​ង ឪ​រ៉ុ​ម បន្ទាប់​ពី​មាន​តម្រូវការ​ទីផ្សារ​ច្រើន បច្ចុប្បន្ន ក្រៅពី​ខេត្តមណ្ឌលគិរី ក៏​មាន​ខេត្ត​មួយ​ចំនួន​ទៀត កំពុង​មានការ​ចិញ្ចឹម​ជ្រូក​កណ្ដុរ​នេះ​ដែរ តួយ៉ាង​ដូច​ជា​នៅ​ខេត្តក្រចេះ​ជាដើម​។ ម្ចាស់​អាជីវកម្ម​លក់​ជ្រូក​កណ្ដុរ​រូប​នេះ អះអាង​ទៀត​ថា បច្ចុប្បន្ន លោក​កំពុង​ប្រមូល​ទិញ​ជ្រូក​កណ្ដុរ​កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​មក​ផ្គត់ផ្គង់​បន្ដ​នៅ​ទីផ្សារ​រាជធានី​ភ្នំពេញ​ផង ហើយ​ក៏​កំពុង​ពង្រីក​ការ​ចិញ្ចឹម​យក​កូន​លក់​ផង សម្រាប់​អ្នក​ដែល​ចង់បាន​ពូជ​យក​ទៅ​ចិញ្ចឹម​បន្ដ​។

ស្រប​ពេល​ដែល តម្រូវការ​មានការ​កើនឡើង​ខ្លាំង ការ​ប្រកួតប្រជែង​ទីផ្សារ​ជ្រូក​កណ្ដុរ​ក៏​កំពុង​កើនឡើង​ដូច​គ្នា​ដែរ​។ ដោយ​អ្នកលក់ និង​អ្នក​ចិញ្ចឹម​ជ្រូក​កណ្ដុរ លើក​ឡើង​ថា បច្ចុប្បន្ន​នេះ មាន​បញ្ហា​ទីផ្សារ​ខ្លះ ដោយសារ​តែ មានការ​នាំ​ចូល​ប្រភេទ​ជ្រូក​កណ្ដុរ​នេះ ពី​ទីផ្សារ​ប្រទេស​ជិតខាង ដែល​ធ្វើ​ឲ្យ​ជ្រូក​កណ្ដុរ​ក្នុងស្រុក​ហាក់​មាន​ជួប​បញ្ហា​តម្លៃ​តិចតួច ដ្បិតថា ជ្រូក​នាំ​ចូល​មក​ទាំងនោះ គឺ​មាន​តម្លៃ​ថោក​ជាង​ជ្រូក​ក្នុងស្រុក​។

សូម​បញ្ជាក់​ថា ការ​ចិញ្ចឹម​ជ្រូក​កណ្ដុរ​នេះ ប្រជា​កសិករ​មិនសូវ​ចិញ​ចិញ្ចឹម​ដាក់​ទ្រុង ឬ​ឲ្យ​ចំណី​គីមី​ឡើយ គឺ​ប្រលែង​តាម​ផ្ទះ​ស៊ី​ចំណី​បែប​ធម្មជាតិ ហើយ​វា​ក៏​ធន់​នឹង​ជម្ងឺ​រាតត្បាត​ផង​ដែរ​។ សម្រាប់​លក្ខណៈ​របស់​ជ្រូក​កណ្ដុរ​នេះ គឺ​វា​មាន​រសជាតិ​ឆ្ងាញ់ មិនសូវ​មាន​ខ្លាញ់ ដូច​ជ្រូក​ធម្មតា​នោះ​ទេ​។ ចំពោះ​មុខម្ហូប​ដែល​គេ​និយម​ចម្អិន​រួម​មាន​៖ ជ្រូក​ខ្វៃ ឬ​អាំង អាំង​អំពិល​ម្ទេស​ទាំង​ស្បែក ឆា​ក្តៅ សម្លរ​ម្ជូរ​គ្រឿង និង ធ្វើ​ម្ហូប​ផ្សេង​ទៀត​បាន​តាម​តម្រូវការ​៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កាន់តែងាយស្រួល​សម្រាប់​វិនិយោគិនបរទេស​ដើម្បី​ក្លាយ​ជាម្ចាស់​កម្មសិទ្ធិ​លំនៅដ្ឋាន​នៃ​គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ

ព័ត៌មាន
ទោះបីជា​វិបត្តិកូវីដ១៩​នៅបន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​ក៏ដោយ យើងសង្កេតឃើញថាកម្ពុជានៅតែមានសក្តានុពលសេដ្ឋកិច្ចទាក់ទាញចំណាប់អារម្មណ៍ក្រុមហ៊ុ…

ក្រុមអ្នកបាតុករថៃ និងប៉ូលិសប៉ះទង្គិចគ្នាចំកណ្តាលក្រុងបាងកក នៅគ្រាដែលកូវីដ-១៩បន្តវាយលុកខ្លាំងក្លា

ព័ត៌មាន
ក្រុងបាងកកនៅចុងសប្តាហ៍មុននេះ មានការប៉ះទង្គិចគ្នាជាថ្មីទៀត រវាងបាតុករដែលមានទំនោរមិនគាំទ្រនាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចារ នឹងប៉ូល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ