លោកប្រាយុត ចាន់អូចារ

លោកប្រាយុត ចាន់អូចារ បញ្ជាឲ្យពន្លឿនការចាក់វ៉ាក់សាំង និងដាក់ចេញវិធានការជំរុញសេដ្ឋកិច្ចបន្ថែម


ករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសថៃ នៅតែបន្ដមានខ្ពស់ក្នុងអត្រាជាង១ម៉ឺននាក់ជារៀងរាល់ថ្ងៃ បើទោះបីជា ការចាក់វ៉ាក់សាំងក្នុងប្រទេសនេះកំពុងធ្វើឡើងជាងបន្ដបន្ទាប់ក្ដី។ ដើម្បីឆ្លើយតបទៅនឹងការដោះស្រាយបញ្ហានេះ នាយករដ្ឋមន្ត្រីថៃបាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ប្រទេសថៃនឹងពន្លឿនការចាក់វ៉ាក់សាំង និងដាក់ចេញវិធានការជំរុញជាបន្ទាន់បន្ថែមទៀត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ១៩។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា អង្គុយក្នុងរដ្ឋសភា

រាជរដ្ឋាភិបាល​រំពឹង​ថា ស្ថានការណ៍​នេះ នឹង​ជួយ​ឲ្យ​ប្រទេស​ថៃ​នឹង​វិល​មក​រក​ស្ថានភាព​ប្រក្រតី​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ប្រទេស​ថៃ​បាន​ដាក់​វិធានការ និង​យុទ្ធនាការ​ជា​បន្តបន្ទាប់ ដែល​ជា​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​វិបត្តិ​កូ​វី​ដ និង​ធ្វើ​ឱ្យ​ប្រជាជន​អាច​វិល​ត្រឡប់​ទៅ​រក​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​បាន​ធម្មតា​វិញ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ខណៈ ប​ច្ចប្ប​ន្ន​នេះ ចំនួន​ប្រជាជន​ក្រីក្រ​នៅ​ក្នុង​ប្រទេស​នេះ មានការ​កើនឡើង​កាន់តែ​ច្រើន ដោយសារ​តែ​ការ​បាត់បង់​ការងារ និង​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ដែល​បណ្តាល​មក​ពី​វិបត្តិ​កូ​វី​ដ​១៩​។

ដើម្បី​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ក្នុង​ប្រទេស រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធាន​ការណ៍​ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺ​រាតត្បាត​នេះ ជាមួយនឹង​ការ​ខ្ចី​បំណុល​ប្រមាណ ៤៥ ពាន់​លាន​ដុល្លារ ដោយ​ក្នុង​នោះ មាន​ទឹកប្រាក់​កម្ចី​ប្រមាណ​ជិត ១៥ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ​នេះ​។

ទន្ទឹម​នេះ ទេសាភិបាល​ធនាគារកណ្តាល​ថៃ​បាន​និយាយ​កាលពី​ខែ​មុន​ថា ប្រទេស​ថៃ​ត្រូវការ​ប្រាក់ ៣១​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច ខណៈ​ដែល ទីភ្នាក់ងារ​រៀបចំ​ផែនការ​របស់​រដ្ឋាភិបាល​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​ថៃ​នឹង​កើនឡើង​ពី ០,៧% ទៅ ១,២% នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ ៦,១% កាលពី​ឆ្នាំ​មុន​។

ដោយឡែក ចំពោះ​ការ​ប្រមូល​ចំណូល​របស់​រដ្ឋាភិបាល​វិញ ក៏​កំពុង​ប្រឈម​នឹង​ហានិភ័យ​ដែរ ព្រោះថា​អាជីវកម្ម​ក្នុង​ប្រទេស​មិន​អាច​ដំណើរការ​បាន​ពេញលេញ​នៅឡើយ​ទេ ដែល​វា​ធ្វើ​ប៉ះពាល់​ដល់​សមត្ថភាព​សារពើពន្ធ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​។ តែ​យ៉ាងណា​ក៏​ដោយ ថ្មី​ៗ​នេះ ប្រទេស​ថៃ​កំពុង​រៀបចំ​ផែនការ​អភិវឌ្ឍ សេដ្ឋកិច្ច និង​សង្គម​សម្រាប់ ៥ ឆ្នាំ​ខាង​មុខ ដោយ​ចាប់ពី​ខែតុលា​ឆ្នាំ ២០២២ ដើម្បី​កែប្រែ​ប្រទេស​ឆ្ពោះទៅ​រក​វិស័យ​បច្ចេកវិទ្យា និង​ការ​បង្កើត​ថ្មី​។

សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃ​ទី ២១ ខែកញ្ញា ករណី​ឆ្លង​ថ្មី​នៅ​ប្រទេស​ថៃ​មាន​ប្រមាណ ជាង ១ ម៉ឺន​នាក់​និង ចំនួន​អ្នក​ស្លាប់​ប្រមាណ​ជាង ១៤០ នាក់ ខណៈ​សរុប​ចំនួន​អ្នក​ឆ្លង​កើន​ដល់​១​លាន​៥​សែន​នាក់​ហើយ និង​អ្នក​ស្លាប់​វិញ​មាន​ដល់​ជាង​១​ម៉ឺន​៥​ពាន់​នាក់​។ រហូត​មក​ដល់​ពេល​នេះ ទើបតែ​មាន ២២ ភាគរយ ប៉ុណ្ណោះ នៃ​ប្រជាជន ៧២ លាន​នាក់​រស់នៅ​ក្នុង​ប្រទេស​ថៃ ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន ២ ដូ​ស​៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ធនាគារនៅចិន កំពុងប្រឈមនឹងការខាតបង់ធំ ជុំវិញវិបត្តិបំណុលទំហំ ៣០០ពាន់លានដុល្លាររបស់ក្រុមហ៊ុន Evergrande

ជាមួយបំណុលជាង ៣០៥ពាន់លានដុល្លារអាមេរិក តើអ្នកណានឹងទទួលប្រាក់សំណងមុនគេ ប្រសិនជាក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិន ខកខានមិនអាចទូទាត់សងបំណុ…

វៀតណាមត្រៀមបើកជើងហោះហើរត្រង់ឡើងវិញទៅអាមេរិក

ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines រំពឹងនឹងទទួលបានការអនុញ្ញាតពី អាជ្ញាធរអាមេរិក ក្នុងពេលឆាប់ៗ ក្រោយបង្ហាញពីផែនការបើកជើងហោះហើរទៀងទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ