គណបក្សភឿថៃ

តើអ្វីនៅពីក្រោយការលាលែងពីតំណែងមេដឹកនាំគណបក្សភឿថៃ របស់លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា?


លោក សូរ៉ាវង់ ធានថង (Sorawong Thienthong) អតីតអគ្គលេខាធិការបក្សភឿថៃ បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត់ត្រា បានចុះចេញពីតំណែងប្រធានគណបក្សភឿថៃ ជាផ្លូវការហើយ ដើម្បីត្រៀមរុះរើរចនាសម្ព័ន្ធទ្រង់ទ្រាយធំនៅក្នុងជួរគណបក្សភឿថៃ នៅមុនការបោះឆ្នោតបន្ទាប់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation។ ដំណឹងដ៏រសើបនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល និងចោទជាសំណួរថា តើអ្វីជាហេតុផលពិតប្រាកដនៅពីក្រោយការលាលែងពីតំណែងរបស់លោកស្រី ផៃថងថាន ពីតំណែងប្រធានគណបក្សភឿថៃ?
គណបក្សភឿថៃ
ដោយ

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត់ត្រា បានលាលែងពីតំណែងជាប្រធានគណបក្សភឿថៃ ជាផ្លូវការហើយ ខណៈដែលគណបក្សនេះ បានកោះប្រជុំថ្នាក់នាយកប្រតិបត្តិគណបក្សនៅព្រឹកថ្ងៃពុធ ទី២២ ខែតុលា នេះ។ នេះបើយោងតាមការបញ្ជាក់ពីលោក សូរ៉ាវង់ ធានថង (Sorawong Thienthong) អតីតអគ្គលេខាធិការបក្សភឿថៃ។ លោកស្រី ផៃថងថាន បាននិយាយថា ការសម្រេចចិត្តរបស់លោកស្រី គឺជាផ្នែកមួយនៃផែនការរបស់គណបក្សភឿថៃ ដើម្បីក្លាយជាគណបក្សថ្មីសន្លាង និងល្អឥតខ្ចោះជាមួយនឹងចក្ខុវិស័យថ្មីសម្រាប់ប្រទេសថៃ។

លោក សូរ៉ាវង់ ធានថង (Sorawong Thienthong) អតីតអគ្គលេខាធិការបក្សភឿថៃ បាននិយាយថា ទោះបីជាលាលែងពីតំណែងក៏ដោយ ក៏លោកស្រី ផៃថងថាន នឹងនៅតែជាសមាជិកគណបក្សភឿថៃ ហើយលោកស្រីនឹងបន្តតួនាទីជាមេគ្រួសារបក្សភឿថៃ។

លោក សូរ៉ាវង់ ធានថង (Sorawong Thienthong) បាននិយាយថា ហេតុផលសំខាន់មួយសម្រាប់ការលាលែងពីតំណែងរបស់លោកស្រី ផៃថងថាន គឺដើម្បីការពារសមាជិកសភាបក្សពីការវាយប្រហារផ្នែកនយោបាយ ដែលទាក់ទងនឹងការសម្រេចរបស់តុលាការធម្មនុញ្ញថៃ កាលពីថ្មីៗនេះ។ គណបក្សភឿថៃ គ្រោងនឹងកោះប្រជុំមហាសន្និបាតវិសាមញ្ញក្នុងពេលឆាប់ៗនេះ ដើម្បីជ្រើសរើសមេដឹកនាំបក្សថ្មី និងគណៈកម្មាធិការប្រតិបត្តិ។

ទន្ទឹមនេះ លោក សុរិយា ជួងរូនរួងគីត (Suriya Juangroongruangkit) ប្រធានរៀបចំការបោះឆ្នោតនៃគណបក្សភឿថៃ នៅថ្ងៃពុធ សប្តាហ៍នេះ បានបដិសេធការចោទប្រកាន់ដែលថា លោកបានដាក់សម្ពាធឱ្យលោកស្រី ផៃថងថាន លាលែងពីតំណែងជាប្រធានគណបក្សភឿថៃ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាប្រតិបត្តិថ្មីរបស់គណបក្សនេះនៅសប្តាហ៍ក្រោយ។

លោក សុរិយា បានព្រលយពាក្យសំដីថា មេដឹកនាំគណបក្សភឿថៃ បន្ទាប់នឹងមិនមកពីគ្រួសារត្រកូល ថាក់ស៊ីន នោះទេ ប៉ុន្តែជាបុគ្គលនៅក្នុងគណបក្សភឿថៃ។ អតីតនាយករដ្ឋមន្ត្រីស្តីទីរូបនេះបានបន្តថា លោកនឹងដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍ប្ដឹងសកម្មជននយោបាយលោក ថៃកន ប៉ុលសុវណ្ណ (Thaikorn Polsuwan) ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតថា លោកស្រី ផៃថងថាន បានលាលែងពីតំណែងកាលពីថ្ងៃទី២១ ខែតុលា បន្ទាប់ពីរងការដាក់សម្ពាធពីលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ទីម័រខាងកើតកំពុងសម្លឹងពង្រីកពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទេសសមាជិកអាស៊ាន

ប្រទេសទីម័រខាងកើត (Timor-Leste) កំពុងសម្លឹងឃើញសមាជិកភាពអាស៊ានជាច្រកផ្លូវមួយទៅកាន់ពាណិជ្ជកម្ម ការវិនិយោគ និងឱកាសការងារកាន់តែច្រើនឡើង…

ម៉ាឡេស៊ី គ្រោងជះលុយ៣៥៥លានដុល្លារ សាងសង់របងព្រំដែនជាប់ជាមួយថៃ

វាជាដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលដោយនៅសុខៗស្រាប់តែប្រទេសម៉ាឡេស៊ី ដែលធ្លាប់មានប្រវត្តិបាត់ទឹកដីទៅលើប្រទេសថៃ បានប្រកាសអនុម័តកញ្ចប់ថវិកាចំនួន៣៥…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ